ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រពន្ធ​ក្តៅក្រហាយ ! លែងលះ​គ្នា​មិន​ទាន់​ដាច់​ផង ប្តី​មាន​ស្រី​នាង​តាម​ទាន់​ធ្ងន់​.​ក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​១​គូ មានកូន​ប្រុស​ស្រី​២​នាក់​ទៅ​ហើយ ប៉ុន្តែ​មាន​ភាព​រកាំរកូស​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ក៏​សម្រេចចិត្ត​ថា លែងលះ​គ្នា តែ​លែង​មិន​ទាន់​ដាច់ស្រេច​ផង​ស្រាប់តែ​ប្ដី​ចាក​ចេញពីផ្ទះ​បាត់​រយៈពេល​ជាង​២​ខែ​កន្លង​មក​ហើយ និង​បាន​ទៅ​សាង​ស្នេហ៍​ថ្មី​ជាមួយ​នាង​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ ក្រោម​ដំបូលផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​នៅ​បន្ទប់​ជួល​លេខ​១៥…

រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​១​គូ មានកូន​ប្រុស​ស្រី​២​នាក់​ទៅ​ហើយ ប៉ុន្តែ​មាន​ភាព​រកាំរកូស​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​ក៏​សម្រេចចិត្ត​ថា លែងលះ​គ្នា តែ​លែង​មិន​ទាន់​ដាច់ស្រេច​ផង​ស្រាប់តែ​ប្ដី​ចាក​ចេញពីផ្ទះ​បាត់​រយៈពេល​ជាង​២​ខែ​កន្លង​មក​ហើយ និង​បាន​ទៅ​សាង​ស្នេហ៍​ថ្មី​ជាមួយ​នាង​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ ក្រោម​ដំបូលផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​នៅ​នៅ​បន្ទប់​ជួល​លេខ​១៥ ជាន់​ទី​១ ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោម​ចៅ​ទី​៣ រាជធានី​ភ្នំពេញ​។

ចំណែក​នាង​ជា​ប្រពន្ធ​បាន​តាម​រក​គ្រប់កន្លែង ហើយ​ទីបំផុត​បានឃើញ​ប្ដី​កំពុង​សម្ងំ​ដេក​សោយសុខ​ជាមួយ​ស្រី​ថ្មី​ម្នាក់​នោះ​ក៏​បាន​យក​ខ្សែ​ចង​ទ្វារ​ពី​ខាងក្រៅ​ជាប់ រួច​បាន​ប្ដឹង​នគរបាល និង​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ ឲ្យ​ជួយ​អន្តរាគមន៍​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២០ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ យាំ រ៉ុ​ន អាយុ​៣៤​ឆ្នាំ មុខរបរ​បើកបរ​រថយន្តឈ្នួល មានស្រុក​កំណើត នៅ​ក្នុងភូមិ​ចុង​ព្រៃ ឃុំ​ជ្រៃ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង និង​ស្នាក់​នៅផ្ទះ​ជួល​ខាងលើ​ជាង​២​ខែ​មក​ហើយ រីឯ​នារី​ជា​ប្រពន្ធដើម​ឈ្មោះ ប៉េង ចាន់​នី អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ចុង​ព្រៃ​ជាមួយ​គ្នា​ដែរ ។

បុរសជាប្តី និងនាងប្រពន្ធក្រោយ

ចំណែក​នាង​ដែល​ជា​ស្រី​ថ្មី អាយុ​៣៥​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ​កាត់ដេរ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​អូរ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប ហើយ​សព្វថ្ងៃ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល កន្លែង​កើតហេតុ​ខាងលើ ។

ស្ត្រី​ជា​ប្រពន្ធដើម​បាន​ប្រាប់​លោក​ចៅសង្កាត់​ឲ្យ​ដឹង​ថា នាង និង​ប្ដី​បាន​រៀប​ការ​ត្រឹមត្រូវ​តាម​ច្បាប់ រយៈពេល​១២​ឆ្នាំ​កន្លង​មក​ហើយ និង​បង្កើត​បាន​មានកូន​ប្រុស​១​នាក់ មាន​អាយុ​១១​ឆ្នាំ និង​កូនស្រី​១​នាក់ មាន​អាយុ​៦​ឆ្នាំ​ហើយ ដោយ​ប្ដី​មានមុខរ​បរជា​អ្នកបើកបរ​រថយន្តឈ្នួល ។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ភាព​រកាំរកូស​រស់នៅ​ហាក់​មិន​ចុះសម្រុង​នឹង​គ្នា​សោះ និង​មាន​ទំនាស់​កើតឡើង​នៅ​ក្នុង​គ្រួសារ​ជា​បន្តបន្ទាប់ រហូត​ឈាន​ដល់​ការ​លែងលះ​គ្នា តែ​នៅ​មិន​ទាន់​លែង​ដាច់ស្រេច​នៅឡើយ​ទេ ។

ស្ត្រី​រូប​នេះ​បាន​និយាយ​ទៀត​ថា ក្រោយមក​បន្ទាប់​ពី​មាន​ទំនាស់​កើតឡើង ចុង​ក្រោយ​ប្ដី​បាន​ចាក​ចេញពីផ្ទះ​បាត់​ស្រមោល ហើយ​គិត​រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​២​ខែ​កន្លង​មក​ហើយ នាង​បាន​តាម​រក​គ្រប់​ទីកន្លែង ហើយ​រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ទើប​ឃើញ​កំពុង​ដេក​នៅ​ក្នុង​បន្ទប់​ជួល​ខាងលើ​ជាមួយ​ស្រី​ថ្មី ។

ភ្លាម​ៗ​នោះ​នាង​មាន​អារម្មណ៍​ក្ដៅក្រហាយ​ខ្លាំង​ណាស់ ហើយ​ក៏​បាន​យក​ខ្សែ​ចង​ទ្វារ​ពី​ខាងក្រៅ រួច​បាន​ប្ដឹង​នគរបាល និង​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ ឲ្យ​ជួយ​អន្តរាគមន៍​តែ​ម្ដង ដើម្បី​ហៅ​ប្ដី និង​ស្រី​ក្រោយ​ទៅ​ធ្វើការ​ដោះស្រាយ​គ្នា​បញ្ចប់រឿង ។

ចំណែក​បុរស​ជា​ប្ដី​ក៏​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា គាត់ និង​ប្រពន្ធ​បាន​លែងលះ​គ្នា​មិន​ទាន់​ដាច់​ដែរ ហើយដោយ​សារ​តែ​មិន​អាច​រស់នៅ​ជាមួយ​គ្នា​លែង​កើត​តទៅ​ទៀត ទើប​គាត់​សម្រេចចិត្ត​ចាក​ចេញពីផ្ទះ ហើយ​បាន​សាង​ស្នេហ៍​ថ្មី ដើម្បី​អនាគត​ថ្មី រយៈពេល​ជាង​២​ខែ​មក​ហើយ ។ ម្យ៉ាងទៀត​គាត់​មិន​បាន​លួចលាក់​មាន​ស្រី​ថ្មី​អី​នោះ​ទេ គឺ​នាង​ក្រោយ​ជា​ប្រពន្ធ​របស់​គាត់​តែ​ម្ដង ដែល​គាត់​បាន​សម្រេច​យក​នាង​ធ្វើ​ជា​ប្រពន្ធ​ជា​គូ​អនាគត ។

រីឯ​នាង​ក្រោយ​ក៏​បាន​និយាយ​ថា នាង​គឺជា​ស្រី​មេម៉ាយ​ហើយ​បាន​សុខចិត្ត​យក​បុរស​ខាងលើ​ជា​ប្ដី និង​មិន​បាន​លួចប្ដីគេ​ទេ ព្រោះ​នៅ​ពេល​បាន​ស្គាល់គ្នា​រហូត​ឈាន​ដល់​ការ​ទំនាក់ទំនង​ស្នេហា​នេះ បុរស​ខាងលើ​បាន​ប្រាប់​នាង​ថា ជា​បុរស​ពោះម៉ាយ​ទើប​នាង​ព្រមយក​ធ្វើ​ជា​ប្ដី ។

ប្រពន្ធដើម

ក្រោយ​ពេល​កើតហេតុ​លោក វ៉ា សា​វឿ​ន ចៅសង្កាត់​ចោម​ចៅ​ទី​៣ បាន​ហៅ​ភាគី​ទាំង​៣​ទៅ​កាន់​សាលាសង្កាត់​ធ្វើការ​សម្របសម្រួល​គ្នា​រហូត​ឈាន​ដល់​ការ​ត្រូវរ៉ូវ​ដោយ​ខាង​ប្រពន្ធដើម​ទាមទារ​អាហារកិច្ច ដើម្បី​ចិញ្ចឹម​កូន​ក្នុង​១​ខែ​៣០​ម៉ឺន​រៀល ហើយ​ភ្លាម​ៗ​នោះ​បុរស​ជា​ប្ដី​រួម​ជាមួយ​ប្រពន្ធ​ក្រោយ​បាន​យល់ព្រម​ជូន​តាម​សំណើរ ហើយ​ក្រោយមក​បាន​ធ្វើ​កិច្ចសន្យា​បញ្ចប់រឿង​រួច​ក៏​បែកផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ