ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Napoli ផ្តួល Juventus ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រក្លាយជា​ម្ចាស់​ជើងឯក Coppa Italia

3 ឆ្នាំ មុន

ប្រទេស​អុីតា​លី ៖ ក្រុម Napoli ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់ Coppa Italia រដូវ​កាល ២០១៩-២០ និង​ជា​លើក​ទី​៦​របស់​ខ្លួន…

ប្រទេស​អុីតា​លី ៖ ក្រុម Napoli ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់ Coppa Italia រដូវ​កាល ២០១៩-២០ និង​ជា​លើក​ទី​៦​របស់​ខ្លួន ក្រោយ​ពី​បាន​យកឈ្នះ​លើ​ក្រុម Juventus ដោយ​បាល់​កាត់សេចក្តី ១១​ម៉ែ​ត្រកាល​យប់មិញ​។

ក្នុង​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Olimpico ក្នុង​ទីក្រុង​រ៉ូ​មរ​វាង​ក្រុម​ទាំង​ពីរ​បាន​បញ្ចប់​៩០​នាទី ដោយ​គ្មាន​គ្រាប់​ស៊ុត​បញ្ចូល។ ហើយក្នុង​ជំនួប​នេះ​ពុំ​មានការ​ម៉ោងបន្ថែម​ ១៥​នាទី​ពីរ​ដង​ឡើយ​។ ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​ឈាន​ដល់​ការ​ទាត់​បាល់​កាត់សេចក្តី ១១​ម៉ែត្រ​។

នៅ​ក្នុង​វគ្គ​បាល់​កាត់សេចក្តី ១១​ម៉ែត្រ​ក្រុម Napoli បាន​យកឈ្នះ​លើ​ក្រុម Juventus ដោយ​លទ្ធផល ៤-២ បន្ទាប់​ពី​ខ្សែបម្រើ​ប្រយុទ្ធ Paulo Dybala និង​ខ្សែការពារ Danilo មិន​អាច​សម្រេច​គ្រាប់​បាល់​បញ្ចូល​ទី​បាន​។

សូមជម្រាបជូន​ដែរថា ជ័យជម្នះខាងលើ​នេះ គឺជា​ការ​ឈ្នះ​ពានរង្វាន់​លើ​ដំបូង​សម្រាប់​លោក Gennaro Gattuso ក្នុង​នាម​ជា​អ្នកចាត់ការ​ទូទៅ​ក្លិប​បាល់ទាត់​អាជីព ​៕ (ដកស្រង់​ចេញពី៖ Goal.com)

https://www.youtube.com/watch?v=tIS-FfLD6Pw