ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បុរស​២​នាក់​ឲ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ដើរទារ​លុយ​ប្រជាពលរដ្ឋ​មក​លេង​ឆ្នេរ​អា​រី​ស្ដុ​ន

3 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​២​នាក់ តាំងខ្លួន​ធ្វើ​ជា​ប្រជា​ការពារ តែងតែ​ធ្វើ​សកម្មភាព​ដើរទារ​លុយ​ប្រជាពលរដ្ឋ​យ៉ាង​អនាធិបតេយ្យ នៅ​តំបន់ឆ្នេរ​អា​រី​ស្ដុ​ន ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឃាត់ខ្លួន ។ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា…

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​២​នាក់ តាំងខ្លួន​ធ្វើ​ជា​ប្រជា​ការពារ តែងតែ​ធ្វើ​សកម្មភាព​ដើរទារ​លុយ​ប្រជាពលរដ្ឋ​យ៉ាង​អនាធិបតេយ្យ នៅ​តំបន់ឆ្នេរ​អា​រី​ស្ដុ​ន ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឃាត់ខ្លួន ។

នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០ បុរស​ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ ធ្វើការ​អប់រំ និង​ឲ្យ​ធ្វើ​កិច្ចសន្យា ផ្ដិត​មេដៃ​បញ្ឈប់​ធ្វើ​សកម្មភាព​តទៅ​ទៀត បើ​នៅ​តែ​ប្រព្រឹត្ត​ទៀត នឹង​ប្រឈម​មុខ​ផ្លូវច្បាប់ ។

មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា បើ​តាម​បទបញ្ជា​របស់​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ ដាក់​ទៅ​មន្ត្រី​ដែល​ពាក់ព័ន្ធ ត្រូវ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​តំបន់ឆ្នេរ ជា​ប្រចាំ ហើយ​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ម្នាក់ ដើរទារ​លុយ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ ផ្ទុយ​ទៅ​វិញ បែរជា​មាន​បុរស​ពីរ​នាក់​ខាងលើ​នេះ បន្លំ​ខ្លួន​ជា​ប្រជា​ការពារ ហើយ​ដើរទារ​លុយ​ប្រជាពលរដ្ឋ​មក​លេង​កម្សាន្ដ នៅ​តាម​តំបន់ឆ្នេរ​អា​រី​ស្ដុ​ន យ៉ាង​អនាធិបតេយ្យ ទើប​កម្លាំង​ចាប់​ឃាត់ខ្លួន​បុគ្គល​ទាំង​២​នាក់​នេះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ