ពលករ​កម្ពុជា​ជិត​១០​ម៉ឺន​នាក់ បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ


ខេត្តបន្ទាយមានជ័យ ៖ ពលករ​កម្ពុជា​ជិត​១០​ម៉ឺន​នាក់​បាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ និង​នៅ​ប្រទេស​ថៃ ជាង​១​លាន​នាក់​នៅ​ពេល​ដែល​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន លោក​ជំទាវ ជូ ប៊ុ​ន​អេ​ង លើក​ឡើង​ក្នុង​កិច្ចប្រជុំ​នៅ​នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​សាលាខេត្ត បន្ទាយ​មាន​ជ័យ​។ ក្នុង​កិច្ចប្រជុំ​មានការ​ចូលរួម​ពី​មន្ត្រី​ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និង​មន្ត្រី​កម្លាំង​ស្ថាប័ន​ខេត្ត​ជាប់​ព្រំដែន​បាន​ចូលរួម​ជា​ច្រើន​រូប​។

ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ មាន​ប្រសាសន៍​រាយការណ៍​ថា​៖ ជា​ការ​ណែនាំ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ពង្រឹង និង​វិធានការ​ទប់ស្កាត់ និង​ការ​គ្រប់គ្រង​ការ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​របស់​ពលករ​កម្ពុជា នៅ​ពេល​ដែល​ប្រទេស​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​.​ថៃ​។ ឯកឧត្តម​បាន​បញ្ជាក់​ថា ខេត្តបន្ទាយមានជ័យ មាន​ជ័យ​ពលករ​ខ្មែរ​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​គឹ​ត​ត្រឹម​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ មាន​ចំនួន​២៦.៣៩៦​នាក់ ស្រី​១២.០២៥​នាក់ ដោយ​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​១០០% និង​បាន​ធ្វើតេស្ត​សំណាក​មាន​ចំនួន​១.៦៣១​នាក់ អវិជ្ជមាន​១.៦២៦​នាក់ វិជ្ជមាន​៥​នាក់​ព្យាបាល ជា​សះស្បើយ​៥​នាក់​។

ឯកឧត្តម អ៊ុ រាត្រី បាន​បញ្ជាក់​ថា​៖ ប្រជាពលរដ្ឋ​នៅ​ក្រៅពី​ខេត្ត​មាន​ជ័យ វិល​ត្រឡប់​ពី​ប្រទេស​ថៃ​គឹ​ត​ត្រឹម​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០​មាន​ចំនួន​៨.៣៥៩​នាក់ ស្រី​៣.៥០២​នាក់​។ ក្នុង​នោះ​មាន​ចូល​តាម​ច្រក​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​មាន ចំនួន​៨.៣៤៧​នាក់ ស្រី​៣.៤៩៧​នាក់ ចូល​តាម​ច្រក​បឹង​បេង​ស្រុក​ម៉ា​ឡៃ​មាន​ចំនួន​១២​នាក់ ស្រី​០៥​នាក់ ហើយ​ក្រសួងការពារជាតិ នៃ​កងពល​លេខ​៩០ បាន​ជួយ​រថយន្ត​ដឹក​ពលករ​ទៅ​តាម​មូលដ្ឋាន មាន​ចំនួន​៥០​គ្រឿង​។

ក្នុង​ឱកាស​នោះ​ដែរ​លោក​ជំទាវ ជូ ប៊ុ​ន​អេ​ង រដ្ឋលេខាធិការ និង​ជា​អនុប្រធាន អចិន្ត្រៃយ៍​នៃ គ​.​ជ​.​ប​.​ជ មាន​ប្រសាសន៍​ថា​៖ ក្នុង​ឱកាស​ដែល​ភាគី​ថៃ​បិទ​ច្រក​ទ្វារ ព្រំដែន កម្ពុជា​.​ថៃ ដើម្បី​ទប់ស្កាត់​កូ​វី​ដ​-១៩ ហើយ​ពលករ​កម្ពុជា​ដែល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​សរុប ទូរ​ទាំង​ប្រទេស​មាន​ប្រមាណ​ជិត​១០​ម៉ឺន​នាក់ ហើយ​មាន​ពលករ​កម្ពុជា នៅ​ក្នុង​ប្រទេស​ថៃ មាន​ជាង​១​លាន​នាក់​។

លោក​ជំទាវ​បាន​បញ្ជាក់​ថា​៖ ជា​ការ​ណែនាំ​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​សម្តេច​ក្រឡា​ហម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដាក់​វិធានការ​ដល់​អាជ្ញាធរ និង​កងកម្លាំង ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន ត្រូវ​អនុវត្តន៍​ផែនការ​ទប់ស្កាត់ និង​គ្រប់គ្រង​ការ​ឆ្លង​ដែន​ដោយ ខុសច្បាប់ របស់​ពលរដ្ឋ​កម្ពុជា​។ ហើយ​ចាត់​វិធាន​ចំពោះ​មេខ្យល់​ដែល​បក​ប្រាស់​ប្រជាពលរដ្ឋ ចំណាកស្រុក​ខុសច្បាប់ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ត្រូវ​បញ្ឈប់​ការ​ធ្វើ​ចំណាកស្រុក ដោយ​ខុសច្បាប់​ការពារ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ