ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ហាង​រវល់​ផ្សាយ​ផ្ទាល់​លក់​ខោអាវ​តាម​ហ្វេ​ស​ប៊ុ​ក ភ្លេចខ្លួន អស់​ជាង​១​ពាន់​ដុល្លារ

3 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ស្ត្រី​អ្នកលក់​សម្លៀក​បំពាក់ តាម​អ៊​ន​ឡាញ​(Online)​ម្នាក់ រវល់​តែ​ផ្សាយ​ផ្ទាល់ Live លក់​តាម​ហ្វេ​ស​ប៊ុ​ក នូវ​អីវ៉ាន់​របស់​ខ្លួន ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ត្រូវ​បាន​ស្ត្រី​សង្ស័យ​ម្នាក់…

ខេត្តកណ្តាល ៖ ស្ត្រី​អ្នកលក់​សម្លៀក​បំពាក់ តាម​អ៊​ន​ឡាញ​(Online)​ម្នាក់ រវល់​តែ​ផ្សាយ​ផ្ទាល់ Live លក់​តាម​ហ្វេ​ស​ប៊ុ​ក នូវ​អីវ៉ាន់​របស់​ខ្លួន ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ត្រូវ​បាន​ស្ត្រី​សង្ស័យ​ម្នាក់ ឆ្លៀតឱកាស​បន្លំ​លួច​លុយ​បាន​ជាង​១​ពាន់​ដុល្លារ និង​បន្តោង​ខ្សែ​ក​ប្លា​ទី​ន ចំនួន​២ ក្នុង​កាបូប បាន​សម្រេច រួច​ហើយ​គេចខ្លួន​ពី​ក្នុង​ហាង បាត់​ស្រមោល ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​លក់​ខោអាវ ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​មានឈ្មោះ ដា ឆេ​ង​លាង អាយុ​២០​ឆ្នាំ ទីលំនៅ​ភូមិ​ចុង​ខ្សាច់ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ មុខរបរ​លក់ដូរ ។

ចំណែកឯ​ស្ត្រី​ជា​ជនសង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ អាយុ​ប្រហែល​ជាង​៥០​ឆ្នាំ បាន​រត់គេច​ខ្លួន​បាត់ ។ ទោះជា​យ៉ាងណា រូប​ស្ត្រី​សង្ស័យ​ត្រូវ​បាន​ថត​ជាប់​តាម​រយៈ​វី​ដេ​អូ​ផ្សាយ​ផ្ទាល់ Live ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ