ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ និង​កំណត់​បាន​មុខសញ្ញា​០៥​នាក់​ទៀត

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ អធិការ​នគរបាល​ស្រុក​ក្រគរ លោក​វរៈសេនីយ៍ឯក ឯម រុន បាន​ប្រាប់​កោះសន្ដិភាព នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៦ ខែមិថុនា…

ខេត្តពោធិ៍សាត់ ៖ អធិការ​នគរបាល​ស្រុក​ក្រគរ លោក​វរៈសេនីយ៍ឯក ឯម រុន បាន​ប្រាប់​កោះសន្ដិភាព នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០​នេះ​ថា ករណី​ឃាតកម្ម​កាប់សម្លាប់​បុរស​ម្នាក់ ដោយ​ចោទប្រកាន់​ថា ចេះ​អំពើ​ធ្មប់​នៅ​ឃុំ​ឈើ​តុំ​នោះ ឥឡូវនេះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន​០២​នាក់​ហើយ និង​បាន​កំណត់​មុខសញ្ញា​បក្ខពួក​ចំនួន​០៥​នាក់​ទៀត កំពុង​ស៊ើបអង្កេត​បន្ត​។ ជនសង្ស័យ​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០ បន្ទាប់​ពី​មមាញឹក​ក្នុង​ការ​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​។

ទី​១-​ឈ្មោះ ញាំ​ង ធី​ម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ និង​ទី​២-​ឈ្មោះ ប៉ាត លី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ (​ជា​ប្រពន្ធ​នៃ​សព​) បច្ចុប្បន្ន​រស់នៅ​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ប្រាក់ ប៊​ន អាយុ​៤៩​ឆ្នាំ (​ស្លាប់​)​។ គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០ ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​នៅ​ចំណុច​អំពិលផ្អែម ស្ថិត​ក្នុងភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដែល​ត្រូវ​ក្រុម​ឃាតក​មាន​គ្នា​ច្រើន​នាក់ ព្រួត​គ្នា​កាប់​នឹង​ពូថៅ​រហូត​ដល់​ស្លាប់ រួច​ហើយ​យក​ទៅ​បោះចោល​ក្នុង​ឡធ្យូង លុះ​ធុំក្លិន​ស្អុយ​ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​។

តាម​ការ​ស៊ើប​អ​ង្គេ​ត​ចោទ​ថា ជន​រង​គ្រោះ​បាន​ត្រូវ​ក្រុម​ជន​ដៃដល់​ចោទប្រកាន់​ថា ចេះ​អំពើ​ធ្មប់ និង​ផ្លូវ​ងងឹត​ផ្សេង​ៗ​។ ទាក់ទិន​នឹង​ករណី​អំពើ​ឃាតកម្ម​នេះ លោក​អធិការ ឯម រុន បាន​ស៊ើប​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ប្រាក់ ប៊​ន ដែល​ត្រូវ​គេ​ព្រួត​គ្នា​កាប់សម្លាប់​នោះ មាន​ស្រុ​កំណើត​នៅ​ខេត្តកំពង់ឆ្នាំង បាន​ប្រពន្ធ​នៅ​ឃុំ​ឈើ​តុំ​ស្រុក​ក្រគរ ឈ្មោះ ប៉ាត លី (​ជនសង្ស័យ​)​។ ក្នុង​ការ​រស់នៅ​គេ​សង្កេត​ឃើញ​មានការ​ឈ្លោះ​គ្នា​ជា​ញឹកញាប់​។

ក្រោយមក​ឪពុកក្មេក​របស់ ប្រាក់ ប៊​ន ឈឺ​ដេក​កន្ទេល បាន​ប្រហែល​០២​ខែ​ប៉ុណ្ណោះ​ក៏​ស្លាប់​បាត់​ទៅ​។ ក្រុម​គ្រួសារ​ខាង​ប្រពន្ធ និង​អ្នកស្រុក​អ្នក​ភូមិ​មានការ​សង្ស័យ​ថា ឈ្មោះ ប្រាក់ ប៊​ន អាច​(​ចេះ​ធ្មប់​) ដែល​ធ្វើ​ឲ្យ​ពួក​គេ​មានការ​ភ័យ​ខ្លាច​។ លុះ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​០៨​យប់​ក៏​ប្រទះ​ឃើញ​សាកសព​ស្អុយ​ក្នុង​ឡធ្យូង​តែ​ម្ដង​។ សមត្ថកិច្ច​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​បាន​០៧​នាក់​រួម​ទាំង​ប្រពន្ធ​ជន​រង​គ្រោះ​ផង ប៉ុន្តែ​ឃាត់​បាន​តែ​០២​នាក់​ទេ ០៥​នាក់​ទៀត​កំពុង​ស្រាវជ្រាវ​បន្ត​៕ ដោយ ៖ សែ​ម សុគន្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ