ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មីជាតិ នាំអំណោយសប្បុរសធម៌ជូនសមាគមជនពិការដែលកំពុងជួបការលំបាកដោយសារកូវីដ-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មីជាតិ បានពាំនាំអំណោយសប្បុរសធម៌ទៅចែកជូនសមាគមតន្ត្រីសំនៀងជនពិការ ដែលមានសមាជិកភាគច្រើនជាជនពិការភ្នែកចំនួន ៦០នាក់ ដែលកំពុងស្នាក់នៅក្នុងសមាគម នៅថ្ងៃទី ១៧ខែមិថុនា ឆ្នាំ…

រាជធានីភ្នំពេញ ៖ មីជាតិ បានពាំនាំអំណោយសប្បុរសធម៌ទៅចែកជូនសមាគមតន្ត្រីសំនៀងជនពិការ ដែលមានសមាជិកភាគច្រើនជាជនពិការភ្នែកចំនួន ៦០នាក់ ដែលកំពុងស្នាក់នៅក្នុងសមាគម នៅថ្ងៃទី ១៧ខែមិថុនា ឆ្នាំ ២០២០នេះ ដើម្បីដោះស្រាយជីវភាព និងការពារខ្លួនពីវីរុសកូវីដ ១៩ ។ អំណោយសប្បុរសធម៌ ដែល មីជាតិ នាំមកជូននេះរួមមាន ៖ មីជាតិ ទឹកពិសារវីតាល់ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកអាល់កល់ និងម៉ាស់ ។

លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុនមីជាតិ បានមានប្រសាសន៍ថា «ការនាំយកអំណោយមកជូននៅថ្ងៃនេះ គឺជាទឹកចិត្តមួយចំនួនរបស់ក្រុមហ៊ុន ដោយយើងខ្ញុំបានអង្កេតឃើញការលំបាករបស់បងប្អូនជនពិការកំឡុងពេលរីករាលដាលនៃវីរុសកូវីដ ១៩ ។ យើងដឹងថា កន្លងមកបងប្អូនអាចរកចំណូលបានតាមរយៈការប្រគំតន្ត្រី និងការម៉ាស្សាជាដើម តែកំឡុងពេលនៃការរីករាលដាលនៃវីរុសកូវីដ ១៩ នេះ វាបានប៉ះពាល់ដល់របបរទាំងនេះជាខ្លាំង ហើយប៉ះពាល់ដល់ប្រភពចំណូលប្រចាំថ្ងៃទៀតផង» ។

លោកជំទាវ ក៏បានបំពាវនាវឲ្យបងប្អូនជនពិការ ប្រកាន់ភ្ជាប់នូវការថែរក្សាអនាម័យ ដោយរក្សាគម្លាត លាងដៃឲ្យបានញឹកញាប់ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវផងដែរ ដើម្បីការពារខ្លូនពីការឆ្លងវីរុសកូវីដ ១៩ ។

លោក ចាប តូ ប្រធានសមាគមតន្រ្តីសំនៀងជនពិការ បានឲ្យដឹងថា «ជំនួយពីក្រុមហ៊ុនមីជាតិនេះ ពិតជាមកចំពេលដែលសមាគមកំពុងត្រូវការ ខណៈបងប្អូនជនពិការដែលជាសមាជិកជាច្រើនកំពុងជួបការលំបាក» ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនមីជាតិ ជាក្រុមហ៊ុនខ្មែរ ដែលតែងចូលរួមក្នុងសកម្មភាពសង្គមនានាជាច្រើន ដូចជាបានផ្តល់អំណោយសប្បុរសធម៌ដល់ប្រជាជនក្រីក្រ និងកុមារកំព្រាក្នុងរាជធានីភ្នំពេញ និងខេត្ត បរិច្ចាគទៅឲ្យកម្មវិធីសប្បុរធម៌នានា និងចូលរួមក្នុងការជំរុញឲ្យមានការបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាដើម ។

មីជាតិ គឺជាផលិតផលមីកញ្ចប់របស់ខ្មែរ ផលិតដោយខ្មែរ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ។ មីជាតិ មានបីរសជាតិ គឺរសជាតិសាច់ជ្រូកចិញ្រ្ចាំ រសជាតិស៊ុបមាន់ និងរសជាតិខគោ ដែលត្រូវបានផលិតដោយប្រើប្រាស់ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុនទំនើបចុងក្រោយបង្អស់ ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is 58b892bbea0c3e97b9f0f65d787a1a6e-1024x683.jpg
This image has an empty alt attribute; its file name is 2eef5ff3fd51356488cb2e5cfed9bb13-1024x683.jpg
This image has an empty alt attribute; its file name is 0a6fe517dae8f1d493a92c22332233fd-1024x683.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ