មកស្គាល់តិចមើល! កីឡាករតៃវ៉ាន់ដំបូងគេប្រកបអាជីពនៅលីគកំពូលទ្វីបអឺរ៉ុប
អន្តរជាតិ ៖ កីឡាករ Emilio Estevez Tsai បានសាងកំណត់ត្រាជាប្រវត្តិសាស្ត្រ បន្ទាប់ពីបានចុះកុងត្រាផ្លូវការជាមួយក្រុម ADO Den…
អន្តរជាតិ ៖ កីឡាករ Emilio Estevez Tsai បានសាងកំណត់ត្រាជាប្រវត្តិសាស្ត្រ បន្ទាប់ពីបានចុះកុងត្រាផ្លូវការជាមួយក្រុម ADO Den…
អន្តរជាតិ ៖ កីឡាករ Emilio Estevez Tsai បានសាងកំណត់ត្រាជាប្រវត្តិសាស្ត្រ បន្ទាប់ពីបានចុះកុងត្រាផ្លូវការជាមួយក្រុម ADO Den Haag នៅលីគកំពូលហូឡង់ Eredivisie ដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ប្រជាជាតិតៃវ៉ាន់។
សូមជម្រាបថា កីឡាករកូនកាត់តៃវ៉ាន់-កាណាដាវ័យ ២១ឆ្នាំរូបនេះ បានកើតនៅទីក្រុងតូរ៉ុនតូប្រទេសកាណាដា ដែលមានឪពុកជាជនជាតិអេស្ប៉ាញ និងម្តាយជាជនជាតិតៃវ៉ាន់ បានសម្រេចចូលរួមជាមួយក្រុមជម្រើសជាតិតៃវ៉ាន់កាលពីឆ្នាំ២០១៩ ហើយត្រូវបានប្រកាសជាកីឡាករដំបូងគេនៅលីគកំពូលកាណាដា ដែលផ្ទេរទៅកាន់លីគបាល់ទាត់កំពូលទ្វីបអឺរ៉ុប ហើយក៏ជាកីឡាករមានឈាមជ័រតៃវ៉ាន់ដំបូងគេបំផុតដែលបានលេងនៅក្របខណ្ឌកំពូលហូឡង់ Eredivisie ។
ការបង្ហាញខ្លួនលើកដំបូងរបស់ Emilio ជាមួយក្រុមជម្រើសជាតិតៃវ៉ាន ក្នុងជំនួបទល់នឹងក្រុមជម្រើសជាតិអូស្ត្រាលី ក្នុងការប្រកួតជម្រុះ World Cup 2022 កាលពីខែតុលា ឆ្នាំ២០១៩ កន្លងមក បានជំរុញឱ្យក្លិបបាល់ទាត់នៅទ្វីបអឺរ៉ុបជាច្រើន ចាប់អារម្មណ៍និងធ្វើការដេញដោលសម្រាប់ខ្សែបម្រើប្រយុទ្ធ ដែលមានឈ្មោះតៃវ៉ាន់ថា Tsai Li-ching ដោយត្រូវបានគេប្រៀបធៀបសមត្ថភាពរបស់គេទៅនឹងកីឡាករ Eden Hazard របស់ក្រុម Real Madrid ។
សូមរំលឹកជូនថា Emilio Estevez Tsai បានចាប់ផ្តើមហ្វឹកហាត់បាល់ទាត់ជាមួយក្រុមយុវជនថ្នាល់ Etobicoke Energy និង Clarkson SC នៅកាណាដាក្នុងឆ្នាំ ២០១៧ មុនពេលក្លាយជាកីឡាករអាជីពក្នុងឆ្នាំ ២០១៨ ជាមួយក្រុម North Mississauga និងក្រុម Waterloo Region។
ដោយសារតែសមត្ថភាពកាន់តែល្អទៅៗ ក្នុងឆ្នាំ ២០១៩ Emilio ក៏បានចូលរួមជាមួយក្រុម York9 នៅលីគកំពូលកាណាដា មុនពេលសម្រេចការផ្ទេរជាផ្លូវការជាមួយក្រុម ADO Den Haag នៅលីគកំពូលហូឡង់ កាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ ៕ (ដកស្រង់ចេញពី SCMP)
ចែករំលែកព័តមាននេះ