ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​នៅ​លី​គ​កំពូល​វៀតណាម​រង​ពិន័យ​ជាង​១០​លាន​ដុ​ង ​ក្រោយធ្វើរឿង​មួយ​

3 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ក្លិប​បាល់ទាត់ Hiong Linh Ha Tinh ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​វៀតណាម (VFF) ពិន័យ​ចំនួន​១៥​លាន​ដុ​ង…

ប្រទេស​វៀតណាម ៖ ក្លិប​បាល់ទាត់ Hiong Linh Ha Tinh ត្រូវ​បាន​សហព័ន្ធ​បាល់ទាត់​វៀតណាម (VFF) ពិន័យ​ចំនួន​១៥​លាន​ដុ​ង (៦៥០ ដុល្លារ​) បន្ទាប់​ពី​បាន​អនុញ្ញាត​ឱ្យ​មាន​អ្នកគាំទ្រ​ចូល​ក្នុង​កីឡដ្ឋាន​ខ្លួន ច្រើន​លើស​ចំនួន​កំណត់ អំឡុង​ពេល​នៃ​ការ​ប្រកួត​ដែល​ស្មើ ១-១ ជាមួយ​ក្រុម Ha Noi ក្នុង​ស​ប្តា​ហ៍​ទី​៤ នៃ​ក្រប​ខណ្ឌ ​V.League 1 កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​។

ការ​ពិន័យ​នេះ ត្រូវ​បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​។ លោក Vu Xuan Thanh ប្រធាន​ផ្នែក​ក្រម​វិន័យ​របស់ VFF បានឱ្យ​ដឹង​ថា «​នេះ​គឺជា​ការ​ព្រមាន​មួយ​លើ​ក្រុម Hiong Linh Ha Tinh ដែល​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​ចូល​កីឡដ្ឋាន​លើស​កំណត់ ដែល​រំខាន​ដល់​ការ​ប្រកួត​។ ទោះ​យ៉ាងណា​បញ្ហា​សន្តិសុខ ពុំ​មាន​អ្វី​កើតឡើង​ធ្ងន់ធ្ងរ​នោះ​ទេ​។ ហើយ​មន្ត្រី​អាជ្ញាកណ្តាល​, កីឡាករ និង​បុ​គ​លិ​គ​របស់​ក្លិប​ទាំង​ពីរ​សុទ្ធតែ​មាន​សុវត្ថិភាព​។

សូម​ជម្រាបថា ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ សំបុត្រ​ត្រូវ​បាន​កំណត់​លក់​ត្រឹមតែ ១០,០០០ ក្នុង​ចំណោម​សំបុត្រ​ចំនួន ១៦,០០០ ដើម្បី​ធានា​សុវត្ថិភាព និង​គម្លាត​សង្គម​អំឡុង​ពេល​វិ​ប​តិ្ត​កូ​វី​ដ​-១៩​។ ប៉ុន្តែ​នៅ​ពេល​ការ​ប្រកួត​បាន​ចាប់ផ្តើម​កៅអី​ក្នុង​កីឡដ្ឋាន​ទាំងអស់​ពេញ​គ្មាន​សល់​។ រហូត​ឈាន​ដល់​នាទី ២០ មនុស្ស​ចូល​កាន់តែ​ច្រើន​លើស​ចំនួន​កំណត់ រហូត​មាន​អ្នក​ឈរ​នៅ​តំបន់​ត្រូវ​ហាមឃាត់ ដែល​បង្ខំ​ឱ្យ​ក្រុម​សន្តិសុខ​ចាត់វិធានការ​ភ្លាម​ៗ​។

បើ​យោង​តាម​ការ​បញ្ជាក់​ពី ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាជីព​វៀតណាម (VPF) លោក Tran Anh Tu បាន​និយាយ​ថា ការ​ផ្ទុក​លើស​ចំនួន​កំណត់​នេះ បណ្តាល​មក​ពី​បុគ្គលិក​ក្នុង​កីឡដ្ឋាន បាន​អនុញ្ញាត​ឱ្យ​សមាជិកគ្រួសារ​របស់​ពួក​គេ​ចូល ហើយ​អ្នកគាំទ្រ​ខ្លះ​បាន​ចូល​ដោយ​កាន់​សំបុត្រ​ក្លែងក្លាយ ៕ (ដកស្រង់​ចេញពី vnexpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ