ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកចាត់ការក្លិប​ម្នាក់​ចង់ឱ្យ Liverpool សង់​រូបសំណាក​លោក Jurgen Klopp

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ Steven Gerrard វីរៈបុរស​ក្លិប​ហង្ស​ក្រហម Liverpool ដែល​បច្ចុប្បន្ន​ជា​អ្នកចាត់ការ​ទូទៅ​ក្លិប Rangers នៅ​លី​គ​កំពូល​ស្កុ​តឡែ​ន ចង់ឱ្យ​មានការ​សង់​រូបសំណាករបស់​គ្រូបង្វឹក…

ប្រទេស​អង់គ្លេស ៖ Steven Gerrard វីរៈបុរស​ក្លិប​ហង្ស​ក្រហម Liverpool ដែល​បច្ចុប្បន្ន​ជា​អ្នកចាត់ការ​ទូទៅ​ក្លិប Rangers នៅ​លី​គ​កំពូល​ស្កុ​តឡែ​ន ចង់ឱ្យ​មានការ​សង់​រូបសំណាករបស់​គ្រូបង្វឹក Jurgen Klopp មុន​ពេល Liverpool លើក​ពាន Premier League រដូវ​កាល​នេះ ។

លោក Steven Gerrard

សូម​ជម្រាប​ជូន​ថា Liverpool ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​អា​ល្លឺ​ម៉​ង់​លោក Jurgen Klopp ត្រៀម​ក្លាយជា​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ Premier League រដូវ​កាល​នេះ និង​ជា​លើក​ដំបូង​ក្រោយ​ខកខាន​ជាង​៣០​ឆ្នាំ នៅ​ពេល​បាល់ទាត់​អង់គ្លេស​ត្រឡប់​វិញ ។ បច្ចុប្បន្ន​ក្រុម Liverpool កំពុង​ឈរ​កំពូល​តារាង ដោយ​ដាច់​ពិន្ទុ​ក្រុម​លេខ​២ Manchester City ចំនួន ២៥​ពិន្ទុ ខណៈ​នៅ​សល់ ៩​ប្រកួត​ទៀត​ដែល​ត្រូវ​លេង​ដើម្បី​បញ្ចប់​លី​គ​។

លោក Jurgen Klopp

លោក Steven Gerrard បាន​ថ្លែង​ថា «​សម្រាប់​ខ្ញុំ Jurgen Klopp គឺជា​គ្រូបង្វឹក​ដ៏​អស្ចារ្យ​ម្នាក់​។ ហើយ​គេ​គួរតែ​ទទួល​បាន​រង្វាន់​ដ៏​ធំ​មួយ​ឥឡូវនេះ​។ ប៉ុន្តែ​ក្នុង​បាល់ទាត់ យើង​តែងតែ​រង់ចាំ​រហូត​ដល់​បុគ្គល​ម្នាក់​នោះ​ចាស់ ទើប​ទទួល​បាន​សមិទ្ធិ​ផល​របស់​ពួក​គេ​ដែល​ត្រូវ​បាន​ទទួលស្គាល់​យ៉ាង​ពេញលេញ​»​។

បុរស​ជនជាតិ​អង់គ្លេស​វ័យ ៤០​ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា «​ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ម្ចាស់​ក្លិប Liverpool នឹង​មិន​អនុញ្ញាត​ឱ្យ​រឿង​នោះ​កើតឡើង​ទេ​។ ពួក​គេ​គួរតែ​សាងសង់​រូបសំណាក​របស់ Jurgen ឱ្យ​ហើយ​រួចរាល់​មុន​ពេល​ក្រុម Liverpool ក្លាយជា​ម្ចាស់​ជើងឯក Premier League»៕ (ដកស្រង់​ចេញពី talkSPORT)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ