ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​មហាសេដ្ឋី​ថ្មី​ៗ​កើនឡើង​នៅ​ម៉ា​ឡេ​ស៊ី​ដោយសារ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

ឆ្នាំ​នេះ​ជា​ឆ្នាំ​ល្អ​សម្រាប់​ក្រុមហ៊ុន​ផលិត​ស្រោមដៃ ។ ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​ជា​ប្រទេស​ផ្គត់ផ្គង់​ស្រោមដៃ​ជ័រ ៦៥% នៃ​ការ​ផ្គត់ផ្គង់​ទាំងអស់​លើ​ពិភពលោក​បច្ចុប្បន្ន​នេះ​មើលឃើញ​មាន​មហាសេដ្ឋី​ចំនួន ៤​អ្នក​ទៅ​ហើយ​ដែល​កសាង​ទ្រព្យសម្បត្តិ​ពី​វិស័យ​នេះ ដែល​រួម​មាន​មហាសេដ្ឋី​ថ្មី​ៗ ២​នាក់​ក្នុងឆ្នាំនេះ ។ លោក​ថៃ…

ឆ្នាំ​នេះ​ជា​ឆ្នាំ​ល្អ​សម្រាប់​ក្រុមហ៊ុន​ផលិត​ស្រោមដៃ ។ ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​ជា​ប្រទេស​ផ្គត់ផ្គង់​ស្រោមដៃ​ជ័រ ៦៥% នៃ​ការ​ផ្គត់ផ្គង់​ទាំងអស់​លើ​ពិភពលោក​បច្ចុប្បន្ន​នេះ​មើលឃើញ​មាន​មហាសេដ្ឋី​ចំនួន ៤​អ្នក​ទៅ​ហើយ​ដែល​កសាង​ទ្រព្យសម្បត្តិ​ពី​វិស័យ​នេះ ដែល​រួម​មាន​មហាសេដ្ឋី​ថ្មី​ៗ ២​នាក់​ក្នុងឆ្នាំនេះ ។

លោក​ថៃ គី​ម​ស៊ី​ម (Thai Kimsim) ដែល​មក​ពី Supermax Corp ស្ថិត​ក្នុង​ចំណោម​មហាសេដ្ឋី​ថ្មី​ៗ​ទាំង​ពីរ​រូប ដែល​បច្ចុប្បន្ន​មានទ្រព្យ​សម្បត្តិ​ប្រមាណ ១​ប៊ី​លាន​ដុល្លារ​បើ​យោង​ទៅ​តាម Bloomberg Billionaires Index ។

កំណើន​តម្រូវការ​ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​ជួយ​ជំរុញ​ដល់​ថ្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ដែល​ផលិត​ឧបករណ៍​ការពារ និង​ធ្វើ​ឲ្យ​ប្រទេស​ម៉ា​ឡេ​ស៊ី​ក្លាយជា​ទីតាំង​ដ៏​ទាក់ទាញ​ក្នុង​ការ​បង្កើត​មហាសេដ្ឋី​ថ្មី​ៗ ។

យោង​ទៅ​តាម​លោក វ៉​ល​ធើ អរ (Walter Aw) ដែល​ជា​អ្នកវិភាគ​មក​ពី CGS-CIMB Research បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​វា​ជា​ទម្លាប់​ថ្មី​ក្នុង​ការ​ពាក់​ស្រោមដៃ​មិន​ថា​ក្នុង​វិស័យ​សុខាភិបាល ឬ​ផ្នែក​លក់​ទេ ។

លោក ថៃ បាន​ចាប់ផ្តើម​ក្រុមហ៊ុន Supermax ជាមួយ​ភរិយា​នៅ​ឆ្នាំ ១៩៨៧ ដែល​ពេល​នោះ​គ្រាន់តែ​ជា​អាជីវកម្ម​លក់​បន្ត​ប៉ុណ្ណោះ​មុន​នឹង​ពង្រីក​ទៅ​ផលិត​ស្រោមដៃ​ដោយ​ខ្លួនឯង​ក្នុង​ឆ្នាំ ១៩៨៩ ។ ពួក​គេ​ជា​ក្រុមហ៊ុន​ដំបូង​ដែល​បាន​បោះ​ឈ្មោះ​យីហោ Supermax លើ​ស្រោមដៃ​របស់​ខ្លួន ហើយ​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុននាំចេញ​ទៅ​ប្រទេស​ច្រើន​ជាង ១៦០​ប្រទេស​ទៅ​ទៀត​ដែល​ស្មើ ១២% នៃ​តម្រូវការ​ទាំងអស់​ទូ​ទាំង​ពិភពលោក ។

យោង​ទៅ​តាម​សមាគម​ន៍​ក្រុមហ៊ុន​ផលិត​ស្រោមដៃ​ជ័រ​របស់​ម៉ា​ឡេ​ស៊ី​បាន​ឲ្យ​ដឹង​ថា តម្រូវការ​ជុំវិញ​ពិភពលោក​អាច​នឹង​កើនឡើង ១១% មក​ស្មើ ៣៣០​ប៊ី​លាន​ដុល្លារ​ក្នុងឆ្នាំនេះ ដែល ២ ភាគ ៣ អាច​នឹង​មាន​ប្រភព​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ។

គួរ​បញ្ជាក់​ដែរ​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ក្លាយជា​ប្រទេស​នាំមុខ​ផ្នែក​ផលិត​ស្រោមដៃ​ជ័រ​តាំងពី​ឆ្នាំ ១៩៨០ មក ពេល​ដែល​តម្រូវការ​កើនឡើង​ព្រោះតែ​ការ​ផ្ទុះ​ជំងឺអេដស៍ ។ ក្រៅពី​កម្លាំង​ពលកម្ម​ដែល​ធូរ​ថ្លៃ​ហើយ ការ​ដាំ​ដុះ​ដើម​កៅស៊ូ​ដែល​មាន​ក្នុង​ប្រទេស​តាំងពី​ការ​ដាក់​អាណានិគម​ដោយ​អង់គ្លេស​បាន​ជួយ​ដល់​ផលិតករ​ក្នុងស្រុក​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ