ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រដ្ឋបាល​ខេត្ត​គ្រោងធ្វើ​បុណ្យឧទ្ទិស​កុសល​​​ជូន​ជន​រង​គ្រោះដោយ​បាក់​អគារ​៧​ជាន់​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​នឹង​ប្រារព្ធ​ពិធី​បង្សុកូល​​ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណ​ក្ខ​ន្ធ័​ជន​រង​គ្រោះជា​កម្មករ​ចំនួន​២៨​នាក់​ដែល​បាត់​បង់ជីវិត​ដោយ​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​សង់​ថ្មី​កម្ពស់​៧​ជាន់​នៅ​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​២២ ​ខែមិថុនា​ ឆ្នាំ​២០១៩ គម្រប់​មួយ​ឆ្នាំ​។ យោង​តាម​សេចក្តី​ប្រកាស​ព័​ត៌​មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ដែល​ទទួល​បាន​តាម​រយៈ​មន្ទីរ​ព័​ត៌​មាន​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់​ថា ពិធី​បង្សុកូល​នេះ​នឹង​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា…

ខេត្ត​ព្រះ​សីហ​នុ ៖ ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​នឹង​ប្រារព្ធ​ពិធី​បង្សុកូល​​ដើម្បី​ឧទ្ទិស​កុសល​ជូន​វិញ្ញាណ​ក្ខ​ន្ធ័​ជន​រង​គ្រោះជា​កម្មករ​ចំនួន​២៨​នាក់​ដែល​បាត់​បង់ជីវិត​ដោយ​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​សង់​ថ្មី​កម្ពស់​៧​ជាន់​នៅ​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​២២ ​ខែមិថុនា​ ឆ្នាំ​២០១៩ គម្រប់​មួយ​ឆ្នាំ​។

យោង​តាម​សេចក្តី​ប្រកាស​ព័​ត៌​មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ដែល​ទទួល​បាន​តាម​រយៈ​មន្ទីរ​ព័​ត៌​មាន​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់​ថា ពិធី​បង្សុកូល​នេះ​នឹង​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២០ នៅ​វត្ត​ឥន្ទ​ញ្ញាណ​ (​វត្ត​ក្រោម​) ស្ថិត​ក្នុង​ក្រុងព្រះសីហនុ​ ក្រោម​វត្តមាន​​លោក​​ជាម ហុ​ី​ម​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះ​សីហ​នុ​ និង​​លោក​​គួ​ច ចំរើន​ អភិបាលខេត្ត​ព្រះ​សីហ​នុ​។

សូម​បញ្ជាក់​ថា ​នៅ​ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់​នៅ​ក្រុងព្រះសីហនុ​កាលពី​​ពេលកន្លង​ទៅ ក្រៅពី​កម្មករ​២៨​នាក់​​បាត់បង់ជីវិត​ នៅ​មាន​កម្មករ​ធ្វើការ​ក្នុង​ការដ្ឋាន​សំណង់​​នោះ​​ជាង​២០​នាក់​ទៀត​រង​របួស​ជាប់​ក្នុង​គំនរ​អាគារ​បាក់បែក ត្រូវ​បាន​ជួយ​សង្គ្រោះ រួច​ផុត​ជីវិត​ ក្រោម​ការ​ដឹក​ដឹកនាំ​ប្រតិបត្តិការ​សង្គ្រោះ​ដោយ​ផ្ទាល់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នោះ​គ្រួសារ​ជន​រង​គ្រោះ​ដែល​​បាត់បង់ជីវិត និង​អ្នក​រង​របួស​ ក៏​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​​ពី​សម្តេច​តេ​ជោ​ ប្រមុខ​រាជរដ្ឋាភិបាល​ផង​ដែរ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ