ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​បញ្ឆេះ​រថយន្ត​លេខ​ដៃ​ខណៈ​រលត់​ពេល​ឡើង​ចំណោត

9 ឆ្នាំ មុន

ការ​បញ្ឆេះ​រថយន្ត​ស្ដាប់​ទៅ​ហាក់ដូចជា​រឿង​ងាយ​ណាស់ ប៉ុន្តែ​សូមកុំ​ភ្លេច​ថា​យាន​ប្រើ​លេខ​ដៃ និង​ក្នុង​ស្ថានភាព​ផ្លូវ​ឡើង​ទី​ចំណោត​ដែល​កំពុង​ធ្វើ​ដំណើរ​នោះ​គឺជា​បញ្ហា​ចាំបាច់​មួយ​ព្រោះ​វា​អាច​នាំ​មក​នូវ​គ្រោះ​មហន្តរាយ​បាន​ប្រ​សិន​អ្នក​កាន់ចង្កូត​មិន​ទាន់​ថ្នឹក ។ ម្យ៉ាងទៀត​ការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​

ការ​បញ្ឆេះ​រថយន្ត​ស្ដាប់​ទៅ​ហាក់ដូចជា​រឿង​ងាយ​ណាស់ ប៉ុន្តែ​សូមកុំ​ភ្លេច​ថា​យាន​ប្រើ​លេខ​ដៃ និង​ក្នុង​ស្ថានភាព​ផ្លូវ​ឡើង​ទី​ចំណោត​ដែល​កំពុង​ធ្វើ​ដំណើរ​នោះ​គឺជា​បញ្ហា​ចាំបាច់​មួយ​ព្រោះ​វា​អាច​នាំ​មក​នូវ​គ្រោះ​មហន្តរាយ​បាន​ប្រ​សិន​អ្នក​កាន់ចង្កូត​មិន​ទាន់​ថ្នឹក ។ ម្យ៉ាងទៀត​ការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ស្ថានភាព​ផ្លូវ​បែប​នេះ​ក៏​អាច​ជា​មេរៀន​ដ៏​មាន​តម្លៃ​ដែរ នៅ​ពេល​អ្នក​កំពុង​រៀប​បើកបរ ។ នេះ​គឺជា​វិធីសាស្ត្រ​បញ្ឆេះ​រថយន្ត​លេខ​ដៃ​ខណៈ​ពេល​ដែល​រលត់​នៅ​លើ​ផ្លូវ​ដែល​កំពុង​ឡើង​ចំណោត ៖

វិធី​ទី​១
-​សូម​ចង​ចាំ​ថា រថយន្ត​អ្នក​រលត់​ឬ​ឈប់​យ៉ាង​ពេញលេញ​ហើយ​គ្រានោះ​ចូរ​ទាញ​ហ្វ្រាំង​ដៃ​ភ្លាម​ៗ​ហើយ​ដក​ជើង​ចេញពី​ហ្វ្រាំង​មក​ជាន់​លើ​ឈ្នាន់​ហ្គា​រ៍​វិញ​ដើម្បី​រក្សា​ចលនា​រថយន្ត​កុំឱ្យ​រអិល​ថយក្រោយ ។

-​ជាន់​ឈ្នាន់​ហ្គា​រ៍ហើយ​ដក​ជើង​ចេញពី​អំ​ប្រា​យ៉ា ប្រសិនបើ​រថយន្ត​ទំនងជា​រត់​ធម្មតា​វិញ ឬ​កំពុង​ត្រូវការ​ល្បឿន​ដើម្បី​បំ​លាស់​ទី​ឆ្ពោះទៅ​មុខ ។

-​ត្រូវ​ថ្លឹងថ្លែង​មើល​ថា​រថយន្ត​អ្នក​អាច​នឹង​បំ​លាស់​ទី​ទៅ​មុខ ទើប​ជាន់​ឈ្នាន់​ហ្គា​រ៍​យឺត​ៗ​ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ត្រូវ​ដោះ​ហ្វ្រាំង​ដៃ​ចេញ​វិញ​ផង ។ តាម​រយៈ​ការ​ដោះ​ហ្វ្រាំង​ដៃ​ដ៏​ត្រឹមត្រូវ​នេះ​រថយន្ត​នឹង​ផលិត​ថាមពល​ពី​ការ​ជាន់​ហ្គា​រ៍​ដើម្បី​ទាមទារ​នូវ​ការ​បំ​លាស់​ទី​ឡើង​ចំណោត​នោះ​ដោយ​ពុំ​ចាំបាច់​ត្រូវការ​ហ្វ្រាំង​ដៃ​បង្ការ​ដើម្បី​កុំឱ្យ​រអិល​ចុះ​មក​ក្រោយ​វិញ ។

វិធី​ទី​២
-​ជាន់​ឈ្នាន់​អំ​ប្រា​យ៉ា​ត្រឹមតែ​គ្រប់គ្រាន់​នឹង​អនុញ្ញាត​ឱ្យ​ម៉ា​សី​ុ​ន​ងាក​មក​រក​ល្បឿន​ធម្មតា​វិញ​ទៅ​ជា​ការ​ស្រេច ។

-​រក្សា​ម្រាមជើង​របស់​អ្នក​ឱ្យ​បាន​ត្រឹមត្រូវ​លើ​ឈ្នាន់​ហ្វ្រាំង​ដោយ​បែរ​ជើង​ស្ដាំ​ចូល​ក្នុង​ដាក់​កែងជើង​(​ស្ដាំ​)​លើ​ឈ្នាន់​ហ្គា​រ៍ ។ តាម​រយៈ​ការ​ផ្អៀង​ជើង​ស្ដាំ​ក្នុង​ទម្រង់​បែប​នេះ​គឺ​អ្នក​អាច​ជាន់​ហ្គា​រ៍​ដោយ​ប្រើ​កែងជើង​និង​រក្សា​ការ​ជាន់​ហ្វ្រាំង​ជាមួយនឹង​ម្រាមជើង​បាន​យ៉ាង​ងាយ ។

-​ប្រុង​ប្រយ័ត្ន​នៅ​ពេល​អ្នក​ប្ដូរ​ឬ​ពន្លែង​ជើង​តិច​ៗ​ក្នុង​ស្ថានការណ៍​ណាមួយ​តម​ក​ទៀត​នោះ​គឺ​អ្នក​ត្រូវ​ជាន់​ឈ្នាន់​ហ្គា​រ៍​ដោយ​ប្រើ​កែងជើង​ហើយ​ពន្លែង​អំ​ប្រា​យ៉ា​យឺត​ៗ ។ បន្ទាប់​ពី​ការ​ចាប់ផ្ដើម​កិច្ចការ​នេះ​មិនយូរ​ប៉ុន្មាន​នោះ​ចូរ​ដក​ម្រាមជើង​ស្ដាំ​ចេញពី​ឈ្នាន់​ហ្វ្រាំង ។

-​ម៉ា​ស៊ី​ន​នឹង​បង្កើន​កម្លាំងរ​ង្វិ​ល​ជុំ​ស្ទុះ​ទៅ​មុខ​ហើយ​រថយន្ត​ក៏​ចាប់ផ្ដើម​បំ​លាស់​ទី​ដែរ ភ្លាម​នោះ​អ្នក​នឹង​មាន​អារម្មណ៍​ហាក់​មាន​កម្លាំង​រុញ​ទៅ​មុខ​រាង​ញ័រ ឬ​កន្ត្រាក់​ៗ​បន្តិច​ដូចនេះ​ចូរ​ផ្លាស់​ទី​ជើង​ស្ដាំ​មក​កន្លែង​ដើម​វិញ​គឺ​ឈ្នាន់​ហ្គា​រ៍​។ ម្យ៉ាងទៀត​ខណៈ​រថយន្ត​បោះពួយ​ទៅ​មុខ​បាន​មួយ​រយៈ​នោះ​អ្នក​នឹង​អាច​ត្រូវការ​ប្រើ​អំ​ប្រា​យ៉ា​វិញ​ផង​ដែរ ។ ដើម្បី​ចៀសវាង​កើត​មាននូវ​ចលនា​កន្ត្រាក់​អំ​ប្រា​យ៉ា​អ្នក​គួរ​គប្បី​ប្រតិបត្តិ​ការងារ​នោះ​ជាមួយនឹង​ឈ្នាន់​ទាំង​៣​ដោយ​ជើង​ទាំង​ទ្វេ​ទើប​ជា​ការ​ប្រសើរ ។

វិធី​ទី​៣
-​ជាន់​ទាំង​ឈ្នាន់​ហ្គា​រ៍​និង​ហ្វ្រាំង
-​កុំ​ពន្លែង​ហ្វ្រាំង​តែ​ពន្លែង​អំ​ប្រា​យ៉ា​យឺត​ៗ​ឬ​ពាក់កណ្ដាល​រហូត​ដល់​អ្នកមាន​អារម្មណ៍​ដូច​ជា​ញ័រ ។ គ្រានោះ​សង្កេត​មើល​ឧបករណ៍​វាស់​ស្ទង់​ល្បឿន ឬ​អត្រា​សន្ទុះ​ម៉ា​ស៊ី​ន​ថា​តើ​វា​ឡើង​ដល់​កម្រិត​ណា​ដើម្បី​លៃលក​បន្ធូរ​ឬ​បន្ថែម​សម្ពាធ ។

-​ជាន់​ឈ្នាន់​ហ្គា​រ៍ហើយ​ពន្លែង​អំ​ប្រា​យ៉ាប​ន្ដិ​ច​ម្ដង​ៗ​ឬ​រហូត​ទាល់តែ​ជក់​ម៉ា​ស៊ីន​ទើប​ពន្លែង​ទាំងស្រុង​តែ​ម្ដង​ជា​ការ​ស្រេច ៕