ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម​នឹង​ណែនាំ​ពូជ​ស្វាយកែវ​រមៀត​ឲ្យ​ប្រជាពលរដ្ឋ​ដាំ​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា នៅ​ពេល​ខាង​មុខ​នេះ នាយកដ្ឋាន​ជំនាញ​នឹង​ដាក់​ឲ្យ​ដំណើរ​ឲ្យ​ប្រជាពលរដ្ឋ​ដាំ​ស្វាយកែវ​រមៀត​មួយ ដែល​មាន​ស្តង់ដា​តែ​មួយ​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។ ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​ព្រឹក…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា នៅ​ពេល​ខាង​មុខ​នេះ នាយកដ្ឋាន​ជំនាញ​នឹង​ដាក់​ឲ្យ​ដំណើរ​ឲ្យ​ប្រជាពលរដ្ឋ​ដាំ​ស្វាយកែវ​រមៀត​មួយ ដែល​មាន​ស្តង់ដា​តែ​មួយ​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​ព្រឹក ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ងិ​ន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន កសិកម្ម ៖ «​នាយកដ្ឋាន​ជំនាញ​ខាង​ក្រសួងកសិកម្ម​នឹង​ប្រកាស​ឲ្យ​កសិករ​ដាំ​ស្វាយកែវ​រមៀត​មួយ​ដែល​មាន​ពណ៌​ដូច​រមៀត ឬ​ជា​ពណ៌​មាស ឲ្យ​មាន​ស្តង់ដា​ដែល​អាច​នាំ​ទៅ​ក្រៅប្រទេស​» ។

សម្រាប់​ការ​ត្រៀម​នាំ​ផ្លែស្វាយ​ទៅ​ប្រទេស​ចិន លោក ងិ​ន ឆាយ ក៏​បាន​លើក​ឡើង​ថា ក្រសួង​នឹង​ធ្វើការ​ពង្រឹង​ការ​បណ្តុះបណ្តាល​ការ​ផលិត​ផ្លែស្វាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពិសេស​ប្រជា​កសិករ​ដែល​មាន​បំណង​នាំ​ចេញ​ឲ្យ​បាន​ច្បាស់លាស់ ស្រប​តាម​ភូ​គា​ម​អនាម័យ និង​បច្ចេកទេស​សម្រាប់​តម្រូវការ​ទីផ្សា​ប្រទេស​ចិន ។

ជាង​នេះ​ត្រូវ​តែ​សំរិតសំរាំង​ពូជ​ស្វាយ​ទាំងនោះ​ឲ្យ​មាន​ស្តង់ដា​ដែល​អាច​នាំ​ទៅ​ទីផ្សារ​បាន ។ លោក​បញ្ជាក់​ថា ៖«​យើង​នឹង​សំរិតសំរាំង​ពូជ​ស្វាយ ដែល​ត្រូវ ឬ​ឆ្លើយ​តប​នឹង​ទីផ្សារ​របស់​ប្រទេស​ចិន ឬ​ប្រទេស​ដទៃ​ទៀត ។ ព្រោះថា យើង​ត្រូវ​ធ្វើការ​បញ្ជ្រៀប​ពី​ទីផ្សារ​មក វិញ​ទើបត្រូវ ដោយសារ​កម្ពុជា​នៅ​ក្នុង​ទស្ស​វត្ស​ន៍​៧០ ឬ​៨០ កម្ពុជា​មាន​គោលការណ៍​ការ​ផលិតផល​ត្រូវធ្វើ​យ៉ាងណា ឲ្យ​បរិមាណ​ច្រើន ឬ​ហូប​គ្រប់​សិន ។

ផ្ទុយ​ទៅ​វិញ​ពេល​នេះ​យើង​ធ្វើការ​សិក្សា​ច្បាស់លាស់​ថា ពូជ​ណា​ដែល​ទីផ្សារ​អន្តរជាតិ​ត្រូវការ​» ។ លោក​បន្ត​ថា ជាក់ស្តែង​ពេល​ថ្មី​ៗ​កន្លង​មកនេះ​យើង​បាន​បញ្ចេញ​ពូជស្រូវ​ឈ្មោះ​«​សែន​ក្រអូប​»​បាន​ល្បី​នៅ​លើ​ទីផ្សារ​អន្តរជាតិ ។ ហើយ​ពេល​បន្តិចទៀត​នេះ​ស្វាយ ព្រោះ​ស្វាយកែវ​រមៀត​មាន​ច្រើន អី​ញ្ចឹ​ង​នាយករ​ដ្ឋា​ន​មួយ​របស់​យើង​កំពុង​រៀបចំ​សំរិតសំរាំង​ដោយ​យក​ស្វាយកែវ​រមៀត​មួយ​ដែល​មាន​សាច់​ដូច​ពណ៌​មាស ដើម្បី​សំរិតសំរាំង​ហើយ​ឲ្យ​ប្រជាពលរដ្ឋ​ដាំ​តម្រង់​ទៅ​រក​ពូជ​នឹង​» ។

លោក​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​អគ្គនាយកដ្ឋាន​កសិកម្ម​ត្រៀម​បច្ចេកទេស​ពូជ​សំខាន់​ឆ្លើយ​តប​នឹង​ទីផ្សារ ទាំង​បច្ចេកទេស​ប្រកបដោយ​ក្រម​សីល​វិជ្ជាជីវៈ​កុំ​និយាយ​ថា ឲ្យ​តែ​មាន​ដូច នោះ​ទេ​» ។ លោក​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​ផ្លែស្វាយ​របស់​កម្ពុជា​ទទួល​បានការ​កោតសរសើរ​ពី​អន្តរជាតិ​ទាំង​គុណភាព បច្ចេកទេស និង​ពូជ​ល្អ ។ លោក​បាន ប្តេជ្ញា​យ៉ាង​ដូច្នេះ​ថា​៖«​ត្រូវ​តែ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ដី​កសិកម្ម​មួយ​ដែល​គ្រាន់តែ​គេ​លឺ​ថា ផលិតផល​នាំ​ពី​ប្រទេស​កម្ពុជា គេ​លើក​មេដាយ​គាំទ្រ​ចង់បាន ។ យើង​ត្រូវ​មានគុណ​ភាពល្អ មាន​សុវត្ថិភាព ហើយ​បរិ​ភោ​ព​ទៅ​ឆ្ងាញ់ ។ កម្ពុជា​យើង​ល្បី​ច្រើន​ដូច​ជា ម្រេច អង្ករ ចេក ស្វាយ មៀន ជាដើម​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ