ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រមាញ់​ឆ្លង​​ខេត្ត​ធ្លាយ​ដល់សម្បុក​​​ចោរ​លាក់​ម៉ូតូ​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រតិបត្តិការ​តាម​ប្រមាញ់​ក្រុម​ចោរលួច​ម៉ូតូ​ពី​ខេត្តកំពង់ចាម យក​មក​លាក់​ទុក​នៅ​ខេត្ត ស្វាយរៀង ជនសង្ស័យ​២​នាក់ត្រូវ​បាន​ចាប់ខ្លួន ដកហូត​ម៉ូតូ​បាន​ចំនួន​១០​គ្រឿង និង​រថយន្ត​១​គ្រឿង ។ ប្រតិបត្តិការ​តាម​ប្រមាញ់​ដល់​សំបុក​លាក់​ម៉ូតូ​និង​រថយន្ត​នេះ…

ខេត្តស្វាយរៀង ៖ ប្រតិបត្តិការ​តាម​ប្រមាញ់​ក្រុម​ចោរលួច​ម៉ូតូ​ពី​ខេត្តកំពង់ចាម យក​មក​លាក់​ទុក​នៅ​ខេត្ត ស្វាយរៀង ជនសង្ស័យ​២​នាក់ត្រូវ​បាន​ចាប់ខ្លួន ដកហូត​ម៉ូតូ​បាន​ចំនួន​១០​គ្រឿង និង​រថយន្ត​១​គ្រឿង ។ ប្រតិបត្តិការ​តាម​ប្រមាញ់​ដល់​សំបុក​លាក់​ម៉ូតូ​និង​រថយន្ត​នេះ ​បាន​រក​ឃើញ​នៅ​វេលា​ម៉ោង​៩ ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០ នៅ​ភូមិ​វត្ត​ឃុំ​ត្រស់ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ការ​បង្ក្រាប​នេះ គឺ​ស្នងការ​ដ្នា​នគរបាល​ខេត្តកំពង់ចាម​បាន​សុំ​កិច្ច​ប្រតិបត្តិ ការ ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ក្នុង​នោះ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ការិយាល័យ​ជំនាញ​ធ្ងន់​និង​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ស្វាយរៀង អធិការដ្ឋាន​នគរបាល​ស្រុក​រមាស​ហែក និង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ត្រស់ ដោយ​មានការ​ដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ស្វាយ រៀង​ផង​ដែរ ។

ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ម្នាក់​ឈ្មោះ សៅ ស៊ី​ដា​ត ហៅ​ឆោះ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​វត្ត​ឃុំ​ត្រស់ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង និង​ម្នាក់​ទៀត​ឈ្មោះ សៅ ប៊ុ​ន្នី ហៅ​តឿ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​វត្ត ឃុំ​ត្រស់ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ដែល​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាច់ក​ម៉ូតូ​)​នៅ​ខេត្តកំពង់ចាម ហើយ​បាន​នាំ​យក​មក​លាក់​ទុក​នៅ​ភូមិ​វត្ត ឃុំ​ត្រស់ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

ក្រោយ​ការ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ​ជា​លទ្ធផល ដកហូត​បាន​ម៉ូតូ​ចំនួន​១០​គ្រឿង លាក់​ទុក​ពេញ​ក្នុងផ្ទះ ក្នុង​នោះ​ម៉ាក​ហុងដា​សេ​១២៥​ចំនួន​៩​គ្រឿង ម៉ាក​ស៊ូ​ម័​រ​អុ​ិ​ច មួយ​គ្រឿង ក្នុង​នោះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​លួច​ពី​ខេត្តកំពង់ចាម​ចុង​ក្រោយ​១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ផលិត​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ និង​ដកហូត​បាន​រថយន្ដ​មួយ​គ្រឿង ម៉ាក​ឡិច​ស៊ី​ស​៣៣០ ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្មំ​ពេញ 2AP-៣៨៩០ គ្មាន​លិខិត​ស្នាម​ជា​របស់​ជនសង្ស័យ​សម្រាប់​ជិះ​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស ។

រថយន្ដ​និង​ម៉ូតូ​ដែល​បាន​ដកហូត​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រមាស​ហែក​ដើម្បី​ស្រាវជ្រាវ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់ ។ ប្រភព​ដដែល​បាន​បន្ត​ថា ចំពោះ​ជនសង្ស័យ​២​នាក់​និង​ម្ដាយ​របស់​ជនសង្ស័យ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ការិយាល័យ​ជំនាញ​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​ហើយ ។ នៅ​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា ក៏​កំពុង​សាកសួរ​បន្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕

អត្ថបទសរសេរ ដោយ