ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់មិនមែន​ជិះ​​ទេ​​ គឺ​ហោះ​​ទៅ​យក​ជីវិត​​លោក​​យាយ​កំពុង​ធ្វើ​​ស្មៅ​​មុខផ្ទះ​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ យាយម្នាក់​បាន​បាត់បង់ជីវិត​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ក្រោយ​ត្រូវ​បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​​លឿន​ដូច​ហោះ​បាន​ជ្រុល​ទៅ​បុក​គាត់​ពេញទំហឹង ពេលកំពុង​អង្គុយ​ធ្វើ​ស្មៅ​នៅ​ខាង​មុខ​ផ្ទះ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ​មិថុនា នៅ​ក្នុងភូមិ​កំពង់​ពិល ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ…

ខេត្តបាត់ដំបង​ ៖ យាយម្នាក់​បាន​បាត់បង់ជីវិត​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ក្រោយ​ត្រូវ​បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​​លឿន​ដូច​ហោះ​បាន​ជ្រុល​ទៅ​បុក​គាត់​ពេញទំហឹង ពេលកំពុង​អង្គុយ​ធ្វើ​ស្មៅ​នៅ​ខាង​មុខ​ផ្ទះ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ​មិថុនា នៅ​ក្នុងភូមិ​កំពង់​ពិល ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ តែ​បុរស​នោះ​ក៏​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​ផង​ដែរ​ ។

យោង​តាម​របាយ​ការ​ណ៍សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​បង្ក​គ្រោះថ្នាក់​​​ឈ្មោះផា​ច សា​រឿ​ន ​អាយុ​៣៦​ឆ្នាំ រស់​នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​មធុ​ន​C125 ពណ៌​ខ្មៅ​សេរី​២០១៩ ពាក់​ស្លាក​លេខ​ម​បាត់ដំបង​1AI 5452​។ ដោយឡែក​ ជន​រង​គ្រោះឈ្មោះ​កឺ គាន ភេទ​ស្រី ​អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ពិល ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ​ ។ សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​បង្ក​នោះ ​ទំនង​ជិះ​លឿន តែ​ពេល​មក​ដល់​ចំនុច​​កើតហេតុ មិនដឹង​យ៉ាងម៉េច បានជា​ជ្រុល​ទៅ​បុ​ក​គាត់ ពេល​ដែល​គាត់​កំពុង​អង្គុយ​ធ្វើ​ស្មៅ​នៅ​ខាង​មុខ​ពេញទំហឹង​តែ​ម្ដង​។

តាម​ការ​បំភ្លឺ​នានា​ពី​អ្នក​ភូមិ​ថា ពេល​បុក​ដំបូង​ជន​រង​គ្រោះ​ដេក​សន្លប់​ឈឹង ហើយ​ក្រុម​គ្រួ​សារបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ តែជា​​អកុសល ​បន្តិច​ក្រោយមក​ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​តែ​ម្ដង​។

ប៉ុន្តែ​យ៉ាង​ពា​ក៏​ដោយ ក្រោយ​ពី​ពិនិត្យ​កន្លែង​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នក​ជិះ​ម៉ូតូ​បង្ក​គ្រោះថ្នាក់​នោះ​ភ្លាម​ៗ​ដែរ​។ ពេល​នេះ ​សមត្ថកិច្ច​កំពុង​សាកសួរ​ជន​បង្ក នៅ​អធិកា​ស្រុក​សង្កែ តែ​ចំណាត់ការ​បែប​ណា​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ ។

អត្ថបទសរសេរ ដោយ