ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេង​ប្រអប់លេខ​រថយន្ត​ចាំបាច់​ត្រូវ​ប្ដូរ​ចេញ​ដែរ​ឬទេ?

9 ឆ្នាំ មុន

តាម​សេចក្ដីណែនាំ​របស់​អ្នកបច្ចេកទេស​គឺ​លោក​អ្នក​គួរតែ​ផ្លាស់​ប្ដូរ​វា​ចេញ​ទើប​ជា​ការ​ប្រសើរ​បើ​ទោះជា​សេវាកម្ម​ថែទាំ​ត្រង់​ចំណុច​នេះ ប្រាប់​ថា ត្រូវ​អនុវត្ត​តាម​អនុ​សាស្ត្រ​ពី​រោងចក្រ​ផលិត​ក៏​ដោយ ។

តាម​សេចក្ដីណែនាំ​របស់​អ្នកបច្ចេកទេស​គឺ​លោក​អ្នក​គួរតែ​ផ្លាស់​ប្ដូរ​វា​ចេញ​ទើប​ជា​ការ​ប្រសើរ​បើ​ទោះជា​សេវាកម្ម​ថែទាំ​ត្រង់​ចំណុច​នេះ ប្រាប់​ថា ត្រូវ​អនុវត្ត​តាម​អនុ​សាស្ត្រ​ពី​រោងចក្រ​ផលិត​ក៏​ដោយ ។

ចំពោះ​ប្រតិទិន​នៃ​ការ​ថែទាំ​ពី​រោងចក្រ​សម្រាប់​ប្រអប់លេខ​អូ​តូ​គឺ​វា​មិន​តម្រូវ​ឱ្យ​ប្រើ​ប្រេង​ប្រអប់លេខ​រហូត​ដល់​ទៅ​១៦០.០០០​គីឡូម៉ែត្រ ឬ​ប្រអប់លេខ​រថយន្ត​Ford មួ​ួ​យ​ចំនួន​២៤១.០០០​គីឡូម៉ែត្រ​នោះ​ឡើយ ។ ចំណែក​ជាង​ម៉ា​សី​ុ​ន​ជា​ច្រើន​បាន​លើក​ឡើង​ថា វា​យូរ​ពេក​ហើយ​ដូច្នេះ​គួរតែ​អនុវត្ត​ប្ដូរ​វា​យ៉ាងតិច​៨០.០០០​គីឡូម៉ែត្រ ។ រីឯ​ប្រអប់លេខ​ដៃ​ប្រហែលជា​អាច​មានការ​បរិច្ឆេទ​ខុស​គ្នា​ដូច្នេះ​វា​គឺជា​រឿង​ល្អ​បំផុត​ក្នុង​ការពិគ្រោះ​យោបល់​ពី​ករណី​នេះ​ជាមួយនឹង​ម្ចាស់​រថយន្ត​ផ្ទាល់ ។ ប្រេង​ប្រអប់លេខ​គឺ​ដូច​គ្នា​នៅ​គ្រប់​រថយន្ត​កាលណា​អាយុកាល​នៃ​ការ​ប្រើប្រាស់​លើស​កំណត់​នោះ​វា​នឹង​បណ្ដាល​ឱ្យ​ខូច​ជា​មិន​ខាន ។ ម្យ៉ាងទៀត​ការ​ប្រើប្រាស់​វា​ក្នុង​លក្ខខណ្ឌ​លំបាក​ៗ​ដូច​ជា​ការ​បើកបរ​នៅ​តាម​ទីក្រុង​ដែល​គេ​តែងតែ​ឈប់​និង​ចេញដំណើរ​ញយ​ដង ការ​ផ្ទុក​និង​អូស​សណ្ដោង​ធ្ងន់​ក៏​នឹង​នាំ​ឱ្យ​ឆាប់​ខូច​ឬ​អស់​អាយុកាល​ប្រើប្រាស់​ផង​ដែរ ។

ប្រសិនបើ​អ្នកបើកបរ​ក្នុង​លក្ខខណ្ឌ​ដាក់​ទម្ងន់​ខ្ពស់​អ្នក​គួរតែ​ត្រួតពិនិត្យ​កម្រិត​ប្រអប់លេខ​ឱ្យ​ញឹកញាប់​ហើយ​ជួសជុល​ពិនិត្យ​ប្រេង​ហ្វ្រាំង​ផង​ដែរ ។ ប្រេង​ប្រអប់លេខ​ជា​និច្ចកាល​គឺ​វា​មាន​ពណ៌​ក្រហម ប៉ុន្តែ​ក៏​អាច​ប្រែ​មក​ជា​ពណ៌​ផ្សេង​ៗ​ដែរ​ហើយ​ខណៈ​ដែល​វា​អស់​អាយុ​កាលនោះ​ក៏​ទោរទន់​ទៅ​រក​ពណ៌​ខ្មៅ​វិញ​។ ម្យ៉ាងទៀត​វា​ក៏​អាច​នាំ​ឱ្យ​មាន​ក្លិន​ដែល​ជា​សញ្ញា​ចង្អុលបង្ហាញ​ពី​ភាព​ចាំបាច់​ត្រូវ​ផ្លាស់​ប្ដូរ​ឬ​ក៏​ប្រអប់លេខ​កំពុង​តែ​កើត​មាននូវ​បញ្ហា ។ ចំណែក​លក្ខណៈ​គួរ​កត់សម្គាល់​ដទៃ​ទៀត​នោះ​គឺ​បញ្ហា​ធូលី​ឬ​កាក​សំណល់​នៅ​ក្នុង​ប្រអប់លេខ​ជាក់ស្ដែង​តែ​ម្ដង ។ ហេតុ​ដូច្នេះ​ហើយ​នៅ​ពេល​ដែល​លោក​អ្នក​យក​រថយន្ត​ទៅ​ផ្លាស់​ប្ដូរ​ប្រេង​ឬ​ទៅ​កាន់​សេវា​ថែទាំ​តាម​ទម្លាប់​នោះ​ការ​ជួសជុល​ងាយ​ៗ​អាច​ឱ្យ​អ្នក​ចាយវាយ​ក្នុង​ការ​ប្ដូរ​ប្រេង​ប្រអប់លេខ​នោះ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ។

សូម​បញ្ជាក់​ថា នៅ​តាម​យានដ្ឋាន​ជួសជុល​មួយ​ចំនួន​ពួក​គេ​ប្រើប្រាស់​ប្រព័ន្ធ​បង្ហូរ​លាង​ចេញ​នូវ​ប្រេង​ចាស់​ហើយ​បាញ់​បញ្ចូល​ប្រេង​ថ្មី ។ រីឯ​សេចក្ដីណែនាំ​ពី​រោងចក្រ​ផលិត​រថយន្ត​ខ្លះ​ទៀត​បាន​លើក​ឡើង​បើ​សំឡេង​រថយន្ត​នៅ​ងឹ​ម​ល្អ
មិន​គួរ​ប្ដូរ​វា​ឡើយ​ដូចនេះ​អ្នក​ចាំបាច់​ត្រូវ​តែ​ឈ្វេងយល់​ពី​បញ្ហា​ខាងលើ​ឱ្យ​បាន​ច្បាស់​មុន​នឹង​សម្រេចចិត្ត​បង្ហូរ​លាង​វា​ចេញ​ផ្លាស់​ប្រេង​ថ្មី ៕