ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ស៊ា​ន បូ​រ៉ាត បន្ត​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ស៊ា​ន បូ​រ៉ាត រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ទទួល​ការ​គាំទ្រ​ពី​អង្គ​មហាសន្និបាត ឲ្យ​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​សម្រាប់​អាណត្តិ​ថ្មី…

រាជធានី​ភ្នំពេញ ៖ លោក ស៊ា​ន បូ​រ៉ាត រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ទទួល​ការ​គាំទ្រ​ពី​អង្គ​មហាសន្និបាត ឲ្យ​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​សម្រាប់​អាណត្តិ​ថ្មី ទី​៨ ឆ្នាំ​២០២០-២០២៣ បន្ត​ទៀត បន្ទាប់​ពី​សហព័ន្ធ​បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់​(២០១៧-២០២០)​របស់​ខ្លួន​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។

សម្រាប់​អាណត្តិ​ទី​៨ ឆ្នាំ​២០២០-២០២៣​ មាន​សមាជិក​ចំនួន​១៥​រូប ចំណែក​អគ្គ​លេខា​ធិ​ការ និង​អគ្គលេខាធិការ​រង​សហព័ន្ធ​មិនមែន​ជា​សមាជិក​ឡើយ ។ សមាជិក​ប្រ​តិ​ប​តិ្ត​ចំនួន​១៥​រូប រួម​មាន​លោក ស៊ា​ន បូ​រ៉ាត រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​, លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា លោក ឈី ស​ម្ប​តិ្ត​លោក ខេ​ស៊ី បា​ណេ​ត ជា​អនុប្រធាន​, លោក សាំ យៀង​, លោក ជូ សុខា​រី​, លោក រ៉ា​ឌី មុំ​,​លោក សាន់ នី​, លោក គឹ​ម រ័​ត្ន​ណា​រិ​ន​, លោក ប៉ុន សុខ​, លោក ហ៊ុន សា​មុត​, លោក ដួង មាស​ចំរើន​, លោក ផ្លុ​ង លី​ឌៀ​ន​, លោក អែម ប៊ុ​ន្នី និង​លោក អ៊ុំ ចាន់​តារា ជា​សមាជិក ។

នា​ពេល​បច្ចុប្បន្ន សហព័ន្ធ​មានការ​ខ្វះខាត​ធនធានមនុស្ស អ្នក​ឧបត្ថម្ភ​នៅ​មាន​កម្រិត និង​ពុំ​ទាន់​មានការ​ចូលរួម​ពី​សំណាក់​មហាជន​ច្រើន​កុះករ​នៅឡើយ ។ ស្មារតី​សហការ និង​ការ​បំពេញ​ការ​ងារ​ជា​ក្រុម​នៅ​ពុំ​ទាន់​មានការ​ស៊ីសង្វាក់​គ្នា ។ ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​ជាទី​លាន​មាន​តិចតួច និង​មិន​ទាន់​សម​ស្រប​តាម​ស្តង់ដារ​បច្ចេកទេស ព្រមទាំង​ខ្វះខាត​នូវ​សម្ភារ​បច្ចេកទេស​ដែល​បំពាក់​​នៅ​ទីលាន​ប្រកួត និង​សម​ស្រប​តាម​ស្តង់ដារ​ប្រកួត​។

សូម​បញ្ជាក់​ថា ផ្អែក​តាម​របាយការណ៍​សកម្មភាព​របស់​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​មួយ​​អាណត្តិ​ទី​៧(២០១៧-២០២០) បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា បាន​ដំណើរការ​ទៅ​ដោយ​រលូន ទោះបីជា​មាន​ចំណុចខ្សោយ​មួយ​ចំនួន​ដូច​រៀប​រាប់​ខាងលើ​ក៏​ដោយ ។

គណៈកម្មាធិការ​ប្រ​តិ​ប​ត្តិ​សហព័ន្ធ និង​មន្ត្រី​បច្ចេកទេស បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​របស់​ខ្លួន​ឆ្លើយ​តប​ទៅ​គោលដៅ​របស់​កីឡា​ជាតិ​និង​អន្តរជាតិ​និង​សម្រេច​ផែនការ​របស់​ខ្លួន ។ សហព័ន្ធ​បាន​ពុះពារ​រាល់​ការ​លំបាក​ដោយ​ខិតខំ​បំពេញភារកិច្ច​ដោះស្រាយ​ចំណុច​ខ្វះខាត​ដែល​នៅ​សេស​សល់​និង​ជំរុញ​ឲ្យ​ការងារ​សហព័ន្ធ​ទទួល​បាន​ជោគជ័យ​នា​ពេល​អនាគត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ