ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី​ព្រមាន​បង្ហាញ​បញ្ជី​ឈ្មោះ​អ្នក​មិន​ទាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញបានអោយ​ដឹង​ថា ចៀសវាង​នូវ​ការ​បញ្ចេញ​ឈ្មោះ​លើ​បណ្តាញ​សង្គម​នាំ​អោយ​បងប្អូន​ខ្មាស់​គេ សូម​បងប្អូន​អញ្ជើញ​ទៅ​បង់ថ្លៃ​សេវាប្រមូល​សំរាម​អោយ​បាន​រួសរាន់ តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។ រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញបានអោយ​ដឹង​ថា ចៀសវាង​នូវ​ការ​បញ្ចេញ​ឈ្មោះ​លើ​បណ្តាញ​សង្គម​នាំ​អោយ​បងប្អូន​ខ្មាស់​គេ សូម​បងប្អូន​អញ្ជើញ​ទៅ​បង់ថ្លៃ​សេវាប្រមូល​សំរាម​អោយ​បាន​រួសរាន់ តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ បាន​ចេញ​សេចក្ដីជូនដំណឹង​​ដល់​​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ដែល​មិន​ទាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង សូម​រួសរាន់​បំពេញ​កាតព្វកិច្ច​នេះ ដើម្បី​ចៀស​វាង​ការ​ពិន័យ​ផ្សេង​ៗ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​កត់សម្គាល់​ឃើញ​ថា រហូត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​ភាគច្រើន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម​រួច​ហើយ ប៉ុន្ដែ​នៅ​មាន​មួយ​ចំនួនទៀត​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​នេះ​នៅឡើយ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ផង​ដែរ ប្រសិនបើ​ប្រជាពលរដ្ឋ​មិន​មក​បំពេញ​កាតព្វកិច្ច​នេះ​ ៖ ទី​១-បញ្ចេញ​បញ្ជី​ឈ្មោះ​អ្នក​មិន​ទាន់​បាន​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ទី​២-កត់ត្រា​ជា​បំណុល ហើយ​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​បិទ​អាជីវកម្ម ឬ​សេវាកម្ម​ជា​បណ្ដោះអាសន្ន ​និង​ទី​៣-អនុវត្ត​វិធានការ​ផ្សេង​ៗ​ទៀត​តាម​ការ​ចាំបាច់​ ។

​សូមជម្រាប​​ថា រាជរដ្ឋាភិបាល​សម្រេច​បង្វែរ​ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ពី​ក្រុមហ៊ុន​ស៊ី​ន​ទ្រី មក​ជូន​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណង់​រឹង​រាជធានី​ភ្នំពេញ​វិញ ដើម្បី​ជំរុញ​នូវ​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​សំរាម ។

គួរ​រំលឹក​ថា បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​បាន​ប្រេ​ី​ស​ប្រាស់​សេវា​ប្រមូល​​សំរាម​ប្រមាណ​ជិត​៤០​ម៉ឺន​នាក់​ ឬ​ទីតាំង ដែល​មាន​អ្នក​បង់​សេវា​យ៉ាង​ច្រេ​ី​ន ប៉ុន្តែ​អ្នក​ដែល​មិន​ទាន់​បង់​នៅ​សល់​តិចតួច ​ដូច្នេះ​សូម​​បងប្អូន​ប្រជាពលរដ្ឋ​រួស​​រាន់​ទៅ​បង់​ថ្លៃ​សេវាប្រមូល​សំរាម​​អោយ​បាន​គ្រប់​ៗ​គ្នា​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ