ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ម្នាក់​ទម្រាំ​បាន​គូថ​ធំ​បែប​នេះ ត្រូវ​ចំណាយ​ជាង​៦​ម៉ឺន​ដុល្លារ

3 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ម៉ូ​ឌែ​ល Instagram មួយ​ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ក្រៅ​ថា Kim…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ម៉ូ​ឌែ​ល Instagram មួយ​ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ក្រៅ​ថា Kim Kardashian របស់​ឥណ្ឌា បាន​បង្ហើប​ប្រាប់​ថា នាង​បាន​ចំណាយ​ប្រាក់​ចំនួន ៤៩,០០០​ផោន (៦១៥០០​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​ការ​វះកាត់​ពង្រីក​គូថ ដើម្បី​មើលទៅ​ដូច​ជា idol របស់​នាង ដែល​ជាតា​រា​ពិត Kim Kardashian​។

Shilpa Sethi អាយុ​២៥​ឆ្នាំ បាន​ធ្វើ​ឱ្យ​អ្នក Follow លើ Instagram របស់​នាង​ទាំង ១.៧​លាន​នាក់ លង់​ស្នេហ៍​នឹង​រាង​របស់​នាង​។ Shilpa ដែល​រស់នៅ​ក្នុង​ទីក្រុង​ញូ​វ​ដែ​លី បាន​ធ្វើការ​វះកាត់​សរុប ៤​ដង​នៅ​ក្នុង​រយៈពេល​២​ឆ្នាំ ដើម្បី​ប​ម្លែ​ង​ខ្លាញ់​នៅ​លើ​រាង​កាយ​របស់​នាង ទៅ​ដាក់​នៅ​ក្នុង​គូថ​។

Shilpa តែងតែ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម Instagram ដោយ​បង្ហាញ​នូវ​ភាព​ទាក់ទាញ​របស់​នាង​ក្នុង​ការ​បង្ហាញ​នូវ​រាង​ដ៏​សិច​ស៊ី​។ នាង​ក៏​មាន​ក្រុម​លើ​អ៊ី​ន​ធើ​រ​ណេ​ត ដែល​សម្រាប់​តែ​បង្ហាញ​រូប​ស្រាត​ឱ្យ​អ្នកគាំទ្រ​របស់​នាង ដោយ​គិត​ប្រាក់​។ កិត្តិនាម​ក្នុង​បណ្តាញ​សង្គម​របស់​នាង បាន​អនុញ្ញាត​ឱ្យ​នាង​លាឈប់​ពី​ការងារ​មុន​របស់​នាង​ក្នុង​នាម​ជា​អ្នក​ផាត់មុខ និង​ជា​អ្នក​រចនា​គេហទំព័រ ហើយ​ផ្តោត​លើ​ការ​ធ្វើ​ម៉ូ​ដែល​ពេញ​ម៉ោង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ thesun (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ