ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​៣គ្រឿង​កំពុងបន្ថយល្បឿនបន្តគ្នា ស្រាប់តែ​កុងតឺន័រមកពីក្រោយពន្លះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​សង្ស័យ​បើកបរក្នុងល្បឿន​​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏ជ្រុលទៅ​​បុក​រថយន្ត​៣​គ្រឿងផ្សេងទៀត​ជា​បន្តបន្ទាប់ បណ្តាល​ឱ្យ​​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ និង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​​យប់​​ថ្ងៃ​ទី​១៦ ​ខែមិថុនា​ ឆ្នាំ​២០២០​ តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ​ហៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ​ស្ថិត​នៅ​ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម…

រាជធានីភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​សង្ស័យ​បើកបរក្នុងល្បឿន​​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏ជ្រុលទៅ​​បុក​រថយន្ត​៣​គ្រឿងផ្សេងទៀត​ជា​បន្តបន្ទាប់ បណ្តាល​ឱ្យ​​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ និង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​​យប់​​ថ្ងៃ​ទី​១៦ ​ខែមិថុនា​ ឆ្នាំ​២០២០​ តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ​ហៅ​ផ្លូវ​ទំនប់​កប់​ស្រូវ ​ស្ថិត​នៅ​ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។

រថយន្ត​កុងតឺន័រ​មួយគ្រឿង​ខាងលើ​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ​3C-​6288 ​អ្នកបើកបរមិនស្គាល់អត្ត​សញ្ញាណ ។ ចំណែក​រថយន្ត​រង​គ្រោះ​​ទាំង៣គ្រឿង​ខាងលើ​រួម​មាន ១-​រថយន្ត​​ម៉ាក​ព្រូស​ ពណ៌​ស មិន​ចាំ​ស្លាក​លេខ អ្នកបើកបរមិនស្គាល់អត្ត​សញ្ញាណ បានរង​ការ​ខូចខាត​តិចតួច ២-​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា​ ពណ៌​ក្រហម អ្នកបើកបរមិនស្គាល់អត្ត​សញ្ញាណ បានរងការ​ខូចខាត​ ​និង​៣​-​រថយន្តម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ​2G-1815 ​អ្នកបើកបរមិនស្គាល់អត្ត​សញ្ញាណ ​បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។

តាម​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​បើក​ឆ្លងផ្លូវ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បន្ទាប់​មក​រថយន្ត​ម៉ាក​ព្រូស​បាន​បន្ថយល្បឿន​ ដើម្បី​អោយ​ម៉ូតូ​ឆ្លងផ្លូវ ចំណែក​រថយន្ត​ម៉ាក​កូ​រ៉ូ​ឡា​ និង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​​ក៏​បាន​បន្ថយល្បឿន​ដូច​គ្នា ពេលនោះ​ធ្វើ​ឲ្យ​រថយន្ត​កុងតឺន័រ​ដែល​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុង​ទិស​ដៅស្របគ្នា​​ពី​ជើង​ទៅ​ត្បូង​ជាន់​ហ្វ្រាំង​មិន​ជាប់​​ក៏​​បុក​រុញ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយពីក្រោយ​យ៉ាង​ពេញទំហឹង ហើយ​បុក​រថយន្ត​ម៉ាក​កូ​រ៉ូ​ឡា​ និ​ង​រថយន្ត​​ម៉ាក​ព្រូស ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​រថយន្ត​ទាំង​៣​គ្រឿង​នោះ​ឡើយ ។

តាម​ប្រភព​​ដដែល​​បាន​បន្ត​ទៀត​ថា ​បន្ទាប់ពី​កើតហេតុ ​អ្នក​បើកបរ​រថយន្ត​កុងតឺន័រ​បាន​ទាក់ទង​ទៅ​តំណាង​ក្រុមហ៊ុន​របស់​ខ្លូ​ន​ដើម្បី​ឱ្យចុះ​មក​ដោះស្រាយ​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ។ ចំណែក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​​បាន​មក​ដល់​កន្លែង​កើតហេតុ ដើម្បី​សំរួល​ចរាចរណ៍ កុំ​ឲ្យ​មានការ​កកស្ទះ ហើយ​កំលាំង​នគរបាល​សំរោង​ក្រោម​បាន​បាញ់ថ្នាំ​សម្គាល់នៅកន្លែងកើតហេតុ រួច​អោយ​រថយន្ត​២​គ្រឿង​អែប​ខាង ​និ​ង​អោយ​ភាគី​ទាំង​​សង​ខាង​​សំរបសំរួល​គ្នា​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ​ តំណាង​ក្រុមហ៊ុន​របស់​រថយន្ត​កុងតឺន័រ​បាន​ចុះមកសំរបសំរួល​ ដោយ​សង​រថយន្ត​ម៉ាក​​ព្រូស ចំនួន​៥០​ដុល្លារ ​និងសង​​រថយន្ត​ម៉ាក​កូ​រ៉ូ​ឡា​​​ចំនួន​៣០០​ដុល្លារ​ ចំណែកឯ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​វិញ ខាង​រថយន្ត​​កុងតឺន័រ​​បាន​សំរបសំរួល​សង​ចំនួន​១០០០​ដុល្លារ​ដើម្បី​បញ្ចប់​រឿង​នៅ​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ