គ្រប់គ្រង​ចិត្ត​កុំឱ្យ​រវើរវាយ​ដោយ​ការធ្វើសមាធិ


ការ​ចងចិត្ត​ទុក​ជាមួយនឹង​អារម្មណ៍​សមាធិ​ណាមួយ នៅ​ពេល​ណា​ចិត្ត​ចាប់​យក​នូវ​អារម្មណ៍​បាន​ល្អ​ហើយ ពោល​គឺ​មិន​រវើរវាយ​ងាករេ​ទៅ​ក្នុង​បញ្ហា​ដទៃ​ៗ​ទៀត នៅ​ពេល​នោះ​សេចក្តី​សុខកាយ​ក៏​កើតឡើង ពោល​គឺ​ចិត្ត​មិន​មាន​រវល់​ដោយ​អំណាច​នៃ​កិលេស​ចូល​មក​រំខាន និង​ចូល​មក​ដឹកនាំ​ទៅ​ក្នុង​អារម្មណ៍​ផ្សេង​ៗ ។

ការ​ដែល​ចិត្ត​របស់​យើង​រវើរវាយ ត្រាច់​រង្គ​ត់ទៅ​នេះ ត្រាច់​ទៅ​នោះ ព្រោះហេតុតែ​ស្វែងរក​នូវ​សេចក្តីសុខ​ដោយ អំណាច​នៃ​កាមតណ្ហា​ដឹកមុខ ។ លុះដល់​ពេល​ចិត្តបាន​ទទួល​នូវ​សេចក្តីសុខ​ដោយ​អារម្មណ៍​របស់​សមាធិ​ហើយ មានការ​ពេញចិត្ត​នៅ​ក្នុង​អារម្មណ៍​របស់​សមាធិ​នោះ ចិត្ត​ក៏​មាននូវ​សេចក្តីសុខ​សម្រាន្ត រាង​កាយ​ក៏​រឹងប៉ឹង មាំមួន តាំង​មាំ​មិន​ញាប់​ញ័រ មិន​ច្រងេងច្រងាង​ងោក​ងក់ បាត់បង់​អស់​នូវ​ការ​ហត់នឿយ ។

ទាំងនេះ​ព្រោះ​មក​អំពី​ភាព​សុខ​សម្រាន្ត​នៃ​ចិត្តបាន​ផ្សព្វផ្សាយ​ទៅ​គ្រប់​សរសៃប្រសាទ និង​គ្រប់​ចំណែក​នៃ​រាង​កាយ ។ នៅ​ពេល​ចិត្តបាន​ទទួល​សេចក្តី​ស្ងប់​យ៉ាងនេះ​ហើយ​ភាព​ជា​សុខ​ប្រកបដោយ​បីតិ​នឹង​បាន​ជ្រួតជ្រាប​ពេញ​រាង​កាយ​អស់​កាល​ដ៏​យូរ ។

ការ​រៀន​ធ្វើ​សមាធិ​ជាបឋម​គឺ​ត្រូវ​ស្តាប់​ព្រះធម៌​ឱ្យ​យល់​ច្បាស់ ដល់​នូវ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ជាទី​ពឹង​ទីរលឹក សមាទានសីល មាន​សទ្ធា​ជឿ​ថា​សត្វ​ទាំងឡាយ​ប្រព្រឹត្ត​ទៅ​តាម​កម្ម​របស់​ខ្លួន ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ