ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

OPPO A92 ល្បីថាខ្លាំង សមត្ថភាពខ្ពស់ ល្បីរន្ទឺពេញទីផ្សារអាស៊ី

3 ឆ្នាំ មុន
  • ភ្នំពេញ

កាលពីដើមខែឧសភា និងពាក់កណ្តាលខែឧសភាកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ីបានធ្វើការដាក់សម្ពោធតាមអនឡាញជាផ្លូវការនូវស្មាតហ្វូន OPPO ត្រកូល A គឺ…

កាលពីដើមខែឧសភា និងពាក់កណ្តាលខែឧសភាកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ីបានធ្វើការដាក់សម្ពោធតាមអនឡាញជាផ្លូវការនូវស្មាតហ្វូន OPPO ត្រកូល A គឺ A92 នៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន ។ កក្រើកទីផ្សារអនឡានរយៈពេលដ៏ខ្លី បន្ទាប់ពីដាក់សម្ពោធអនឡាញរួចមក គឺមានអ្នកគាំទ្រជាច្រើនចង់ក្លាយទៅជាម្ចាស់របស់ OPPO A92 ដែលអ្នកគ្រប់គ្នាមិននឹកស្មានដល់ថា ត្រកូល A បានអភិវឌ្ឍខ្លួនបានយ៉ាងល្អឥតខ្ចោះ។

បើគ្រាន់តែឮប្រាកដជាឆ្ងល់ហើយថា ហេតុអ្វីបានជាស្មាតហ្វូន OPPO A92 មានការពេញនិយមខ្លាំង និងទទួលបានការគាំទ្រច្រើនយ៉ាងនេះនៅតំបន់អាស៊ី?

កាមេរ៉ាកាន់តែច្រើន ទំហំក៏ធំ ៖ OPPO A92 ពិតជាមិនធម្មតាមែន ! បានបំពាក់មកជាមួយកាមេរ៉ាក្រោយ មានលេន 4 គ្រាប់ ។ ដោយកាមេរ៉ាមេមានទំហំ 48MP លេនកាមេរ៉ាពង្រីកមុំប្លង់ទូលាយទំហំ 8MP លេនថតរូបបែប Portrait ទំហំ 2MP និងលេនបែបសរខ្មៅទំហំ 2MP ។

កម្លាំងខ្លាំងនឹកស្មានមិនដល់ ៖ OPPO A92 បានប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 665 ជាមួយនឹងរ៉េមទំហំ 8GB បូករួមអង្គផ្ទុកទិន្នន័យបានច្រើនដល់ទៅ 128GB ។ ថាមពលថ្មប្រើបានយូរ សាកថ្មលឿន ៖ មនុស្សភាគច្រើនតែងតែធុញទ្រាន់ជាមួយនឹងទូរស័ព្ទដែលប្រើឆាប់អស់ថ្ម និងសាកថ្មប្រើរយៈពេលយូរ ។ សម្រាប់ OPPO A92 បានផ្ទុកមកនូវថាមពលថ្មទំហំ 5000mAh ជាមួយនឹងកម្រិតសាកថ្មល្បឿនលឿន 18W ផងដែរ ។

អេក្រង់កាន់តែធំ រចនាបែប Neo Screen ៖ សម្រាប់អេក្រង់របស់ OPPO A92 មានលក្ខណៈបែបធំទូលាយ រចនាបែប Neo Screen ដែលមានកម្រិតបង្ហាញរូបភាព Full HD+ កម្រិត 2400 x 1080 ភិចស៊ែល ជាមួយកម្រិតភាពម៉ត់ 405 ភិចស៊ែលក្នុងមួយអ៊ីង ។ ដូចនេះ លោកអ្នកនឹងមានភាពរីករាយក្នុងការទស្សនាអេក្រង់ដែលមានទំហំធំ 6.5អ៊ីង ដែលមានគែមសងខាងតូចបំផុតត្រឹមតែ 1.73 ម.ម ប៉ុណ្ណោះ និងមានកម្រិតលាតនៃអេក្រង់រហូតដល់ទៅ 90.5% នៃផ្ទៃខាងមុខរបស់ទូរស័ព្ទបានយ៉ាងច្បាស់ត្រជាក់ភ្នែក ។

រចនាបថទាក់ទាញ ងាយស្រួលកាន់ ៖ លើកនេះ ស្មាតហ្វូន OPPO ត្រកូល A បានកែខ្លួនជាថ្មីដើម្បីអ្នក ! ដោយបានរចនារាងបែប 3D រួមជាមួយការបន្លាស់ទីស្កេនក្រយៅដៃមកចំហៀងវិញ ។ ការដោះសោរកាន់តែឆាប់រហ័ស និងសុវត្ថិភាព ប៉ះក៏បាន ចុចក៏បានដែរ មិនពិបាកស្កេននៅលើអេក្រង់ ឬផ្នែកខាងក្រោយទៀតឡើយ ។

បើនិយាយពីសមត្ថភាព និងលក្ខណៈពិសេសៗរបស់ OPPO A92 គឺថាស្មាតហ្វូនត្រកូល A មួយនេះពិតជាអភិវឌ្ឍន៍ខ្លួនមិនធម្មតាឡើយ ។ ចុះប្រិយមិត្តមានចំណាប់អារម្មណ៍ ឬបេតីដែរឬទេ? ប្រសិនបើតម្លៃពី 200 ដុល្លារ ទៅ 300 ដុល្លារ? ដូច្នេះកុំភ្លេចរង់ចាំអ៊ុតមើលពីតម្លៃពិតប្រាកដរបស់ត្រកូល OPPO A92 នេះទាំងអស់គ្នា ។

សម្រាប់ OPPO A92 មិនត្រឹមតែមានការរចនារូបរាងទាក់ទាញ ពង្រឹងសមត្ថភាព គឺថែមទាំងមានលក្ខណៈពិសេសៗច្រើនទៀត ជាហេតុដែលធ្វើឲ្យប្រិយមិត្តទន្ទឹងរង់ចាំវត្តមានរបស់ត្រកូល A ស៊េរីមួយនេះ ថាអាចមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះពេលណាដែរ?សង្ឃឹមថា នឹងមិនធ្វើឲ្យហ្វេនៗខកបំណង រង់ចាំយូរឡើយ ត្រឹមចុងខែនេះ ឬ ប្រហែល 2 សប្តាហ៍ទៀតតែប៉ុណ្ណោះល្មមដល់ពេលដូរស៊េរីថ្មីនេះហើយ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ