ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ពន្យារពេល​រឿង​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ​តាម​អន​ឡាញ (E-filing)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​សម្រេច​ពន្យារពេល​នៃ​កាលបរិច្ឆេទ​កំណត់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ​តាម​អន​ឡាញ (E-Filing) សម្រាប់​រយៈពេល​បី​ខែ គិត​ចាប់ពី​ខែមិថុនា ដល់​ខែសីហា ឆ្នាំ​២០២០ ដោយ​ចាប់ផ្តើម​អនុវត្ត​ឡើង​វិញ…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​សម្រេច​ពន្យារពេល​នៃ​កាលបរិច្ឆេទ​កំណត់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ​តាម​អន​ឡាញ (E-Filing) សម្រាប់​រយៈពេល​បី​ខែ គិត​ចាប់ពី​ខែមិថុនា ដល់​ខែសីហា ឆ្នាំ​២០២០ ដោយ​ចាប់ផ្តើម​អនុវត្ត​ឡើង​វិញ ចាប់ពី​ខែកញ្ញា ឆ្នាំ​២០២០​តទៅ ចំពោះ​សហគ្រាស​ដែល​មិន​ទាន់​បាន​ត្រៀមខ្លួន​រួចរាល់ សម្រាប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ តាម​អន​ឡាញ (E-Filing) នៅឡើយ ដើម្បី​មាន​លទ្ធភាព​ក្នុង​ការ​រៀបចំ​ខ្លួន និង​ផ្តល់​ការ​បណ្តុះបណ្តាល​សម​ស្រប​ដល់​បុគ្គលិក​ជា​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​នេះ ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​ងាយស្រួល ។

ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០​នេះ​ថា ទទ្ទឹម​នេះ​សម្រាប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ​តាម​អន​ឡាញ អ្នក​ជាប់ពន្ធ​ជ្រើសរើស​ការ​អនុវត្ត​ការ​បំពេញ ទិន្នន័យ​តាម​ជម្រើស​ណាមួយ​ក្នុង​ចំណោម​ជម្រើស​ទាំង​៣ ដូច​ខាងក្រោម ៖

១. ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ​តាម​ប្រព័ន្ធ​អន​ឡាញ ស្រប​តាម​រំហូរ និង​នីតិវិធី​ជា​ធរមាន ដែល​មាន​ចែង​ក្នុង​សេចក្តីណែនាំ លេខ​០០៣ សហ​វ ចុះ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ របស់​ក្រសួង ។

២. ស្នើរ​សុំ​មក​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ធ្វើការ​ត​ភ្ជាប់​ប្រព័ន្ធ​សម្រាប់​គ្រឹះស្ថាន​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ អគ្គី​ស​នី​កម្ពុជា និង​វិស័យ​ឯកជន​មួយ​ចំនួន​ដែល​មាន​បំណង​ត​ភ្ជាប់​ប្រព័ន្ធ​តាម​អន​ឡាញ ។

៣. ធ្វើការ​ទាញ​យក​កម្មវិធី Desktop Application ពី​គេហទំព័រ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ធ្វើការ​ដំឡើង និង​ប្រើប្រាស់​កម្មវិធី​នេះ​ដើម្បី​បញ្ចូល​ទិន្នន័យ​តាម​រយៈ​ទម្រង់ Excel template តែ​ម្តង ។ ចំពោះ​ការ​អនុវត្ត​តាម​ជម្រើស​នេះ សហគ្រាស​ត្រូវ​បង់​កម្រៃ​សេវា​ប្រើប្រាស់​ប្រចាំឆ្នាំ (Subscription for license fee) ត្រឹមតែ ចំនួន​១០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ក្នុង​មួយ​សហគ្រាស ។

អគ្គនាយកដ្ឋាន​ពន្ធដារ សូម​គូសបញ្ជាក់​ថា អ្នក​ជាប់ពន្ធ​ដែល​មិន​ចង់​ធ្វើការ​បង់​កម្រៃ​ក្នុង​ប្រើប្រាស់​អាច​អនុវត្ត​តាម​ជម្រើស ទី​១ ឬ​ទី​២ ខាងលើ​ដោយ​មិន​មានការ​បង់ប្រាក់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ