ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាឡិកា​ឆ្លាត​វៃ Smart Watch និង​កាស Buds Air Neo ដែល​បាន​ដាក់​សម្ពោធ​នេះ​នឹង​ក្លាយជា​ផលិតផល AIot ទី​១ សម្រាប់​យុវវ័យ​ផង​ដែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

realme គឺជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដែល​រីក​លូតលាស់​លឿន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ហើយ​នឹង​​បាន​ដាក់​ប្រកាស​ជា​ផ្លូវការ​នូវ​នាឡិកាដៃ​ឆ្លាត​វៃ realme Watch និង​កាស Buds Air Neo នៅ​ថ្ងៃ​ទី…

realme គឺជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដែល​រីក​លូតលាស់​លឿន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ហើយ​នឹង​​បាន​ដាក់​ប្រកាស​ជា​ផ្លូវការ​នូវ​នាឡិកាដៃ​ឆ្លាត​វៃ realme Watch និង​កាស Buds Air Neo នៅ​ថ្ងៃ​ទី ១៦ ខែមិថុនា​នេះ និង​បាន​ប្រកាស​ជា​ផ្លូវការ​ថា អាជីវកម្ម AIoT នឹង​ចូល​មក​ទីផ្សារ​កម្ពុជា​​យ៉ាង​ពេញលេញ​។

នាឡិកា​ឆ្លាត​វៃ realme – ជំនួយការ​សុខភាព​ប្រចាំ​ថ្ងៃ 24/7 ដែល​មាន​រចនា​បទ​ទំនើប​ទាន់សម័យ

ជាមួយ​គ្នា​នេះ​ដែរ realme បាន​រក្សារ​ទម្រង់​រចនាបថ​ទំនើប​ទាន់សម័យ ដើម្បី​បំពេញតម្រូវការ​សោភ័ណ​ភាព​សម្រាប់​យុវវ័យ​។ នាឡិកាដៃ​ឆ្លាត​វៃ realme Watch នឹង​អាច​បំពេញតម្រូវការ​យុវវ័យ​ដែល​បញ្ជាក់​ពី​បុគ្គលិកលក្ខណៈ​របស់​ពួក​គេ​។ ជាមួយ​ផ្ទៃមុខ​នាឡិកា​ទាំង​12 ដែល​មាន​ស្រាប់ ហើយ​អ្នក​ក៏​អាច​ទាញ​យក​ផ្ទៃមុខ​នាឡិកា​ជាង​មួយ​រយ​ទៀត​បាន​តាម​រយៈ OTA ផង​ដែរ​។

ជាមួយនឹង​សម្ថ​ភាព​ឧបករណ៍​ឈានមុខ​គេ នាឡិកា​ឆ្លាត​វៃ realme Watch មាន​បំពាក់​នូវ​អេ​ក្រង់​ពណ៌​ថា​ច់​ស្គ្រី​ន 1.4 អ៊ី​ញ និង​មាន​កំរិត​បង្ហាញ​ខ្ពស់ 320*320 ភី​ក​សែ​ល​រួម​ជាមួយនឹង​ស​ន្ទ​ស្សន៍​កំហាប់​ភី​ក​សែ​ល​ដល់​ទៅ 323 PPI​។

អេ​ក្រង់​ត្រូវ​បានការ​ពារ​ដោយ​កញ្ជក់ Corning Gorilla Glass ហើយ​កម្រិត​ពន្លឺ​មាន​ដល់​ទៅ​380 nits​។ ទាំងនេះ​ហើយ​ដែល​ធ្វើ​អោយ​នាឡិកា​ឆ្លាត​វៃ realme Watch មាន​ភាព​លេចធ្លោ​នៅ​ក្នុង​ផលិតផល​ដែល​មាន​ជួរ​តម្លៃ​ប្រហែល​គ្នា​នេះ ដោយ​មានគុណ​ភាព​ខ្ពស់ និង​មានការ​ងាយស្រួល​ក្នុង​ការ​បញ្ជា​។

នាឡិកា​ឆ្លាត​វៃ realme Watch គឺជា​ជំនួយការ​សុខភាព​ដ៏​ល្អ វា​ត្រូវ​បាន​បំពាក់​ជាមួយ​អង្គ​ចាប់ ចង្វាក់បេះដូង PPG អុ​ប​ទិ​ក ដែល​មាន​កម្រិត​ត្រឹមត្រូវ​ខ្ពស់ ហើយ​គាំទ្រ​ការ​ត្រួ​ពិនិត្យ​ចង្វាក់​បេះដូង 24 /7 និង​អាច​វាស់​ចង្វាក់បេះដូង​បាន​យ៉ាង​រហ័ស​និង​ត្រឹមត្រូវ​។ វា​នឹង​ជូនដំណឹង​ដល់​អ្នក​ខណៈ​ពេល​ណា​ដែល​ចង្វាក់បេះដូង​ខ្ពស់ ឬ​ទាប​ពេក​។ វា​គាំទ្រ​នូវ​កីឡា​ចំនួន 14 ប្រភេទ​, ត្រួតពិនិត្យ​កម្រិត​អុក​ស៊ី​សែន​ក្នុង​ឈាម​, តេស្ត​សមត្ថភាព​កីឡា​អេ​រ៉ូ​ប៊ិក​, គណនា​ការ​រាប់​ជំហាន​, ការ​រំលឹក​ក្នុង​ការ​អង្គុយ​យូរ​, ការ​រំលឹក​ការ​ផឹកទឹក​, ការ​ត្រួតពិនិត្យ​ដំណេក និង​លំ​ហាត់​សមាធិ​។

រចនា​បទ​ទាន់សម័យ​ដោយ​ប្រព័ន្ធ​ឥត​ខ្សែ​ពិតប្រាកដ —— កាស realme Buds Air Neo

កាស realme Buds Air Neo ត្រូវ​បាន​ដាក់​សម្ពោធ​លក់​ក្នុង​នាម​ជា​កាស​ស្តាប់​ឥត​ខ្សែ​ថ្មី​ពិតប្រាកដ របស់ realme​។ កាស Buds Air Neo នេះ​គឺជា​កំណែ​ជំនាន់​ថ្មី​នៃ​ម៉ូ​ដែល Buds Air ដែល realme សម្ពោធ​លក់​កាលពី​ឆ្នាំ​មុន​។ កាស​ពេល​ថ្មី​នេះ បំពាក់​ជាមួយ​អង្គ​បំពង​សម្លេង​ធំ​ជាង​ជំនាន់​មុន ដែល​មាន​ទំហំ 13mm​។ ហើយ​អ្នក​ក៏​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​លេង​ហ្គេ​ម​ដ៏​ជក់ចិត្ត ដោយ​កាស​ដែល​មាន​ភាព​រហ័ស កម្រិត​យឺតយ៉ាវ​របស់​វា​អាច​ធ្លាក់​ដល់ 119.2ms​។ កាស realme Buds Air Neo ត្រូវ​បាន​ផលិត​ឡើង​ក្នុង​រចនាបថ​ការពារ​ទឹក ដែល​មាន​វិញ្ញាបនបត្រ​ស្តង់ដា IPX4-​។

មជ្ឈមណ្ឌល​កណ្តាល​ឆ្លាត​វៃ នៃ AIoT និង​ជា​ដៃគូ​ដ៏​ល្អ​បំផុត​សម្រាប់​ស្មា​ត​ហ្វូ​ន​របស់​អ្នក

នាឡិកា​ឆ្លាត​វៃ realme មានមុខ​ងារ​ជា​ច្រើន​។ ជាមួយនឹង​កម្មវិធី realme Link វា​មិន​ត្រឹមតែ​អាច​កត់ត្រា​ទិន្នន័យ​ការ​ធ្វើ​លំ​ហាត់ប្រាណ និង​រាង​កាយ​របស់​អ្នក​ប៉ុណ្ណោះ​ទេ ជាមួយនឹង​កម្មវិធី realme Link វា​ក៏​អា​ចត​ភ្ជាប់​ជាមួយ​ស្មា​ត​ហ្វូ​ន​របស់​អ្នក ដើម្បី​ចាក់​ភ្លេង ឬ​ថតរូប​។ លើស​ពី​នេះ​ទៅ​ទៀត វា​មានមុខ​ងារ​ជូនដំណឹង​ឆ្លាត​វៃ ដែល​រួម​មានការ​ហៅ​ទូរស័ព្ទ ការ​រំលឹក​សារ ការ​ជូនដំណឹង​នានា ការ​មើល​ឧតុនិយម និង​ផ្សេង​ៗ​ទៀត ដែល​ធ្វើ​ឱ្យ​វា​ក្លាយជា​ដៃគូ​ដ៏​ល្អ​បំផុត​សម្រាប់​ស្មា​ត​ហ្វូ​ន​របស់​អ្នក​។

ឥឡូវនេះ realme បាន​នាំ​ចូល​នូវ​ដុំ​សាក​ថ្ម​ចល័ត powerbank 2.0 មក​កាន់​ប្រទេស​កម្ពុជា ជាមួយនឹង​មុខងារ fast charge 18W គាំទ្រ​ឱ្យ​អ្នកមាន​ការ​សាក​ថ្ម​ល្បឿន​លឿន​ដូច​គ្នា​ទៅ​នឹង​ការ​សាក​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ជាមួយនឹង​ឆ្នាំង​សាក​អ្នក​ដែរ ។ ការ​ការពារ​សៀគ្វី​ពហុ​ស្រទាប់​នឹង​ជួយ​ធានា​នូវ​សុវត្ថិភាព នៅ​ពេល​កំពុង​មាន​ល្បឿន​លឿន​ផង​ដែរ​។

​នាឡិកា​ឆ្លាត​វៃ realme ដែល​មានមុខ​ងារ SpO2 ត្រូវ​បាន​ប្រកាស​លក់​ក្នុង​តម្លៃ 69$, កាស Buds Air Neo ត្រូវ​បាន​ប្រកាស​លក់​ក្នុង​តម្លៃ 59$, ហើយ​ដុំ​សាក​ថ្ម​ចល័ត 18W flash charge powerbank មាន​តម្លៃ 22$ ទាំងនេះ គឺជា​ឈុត​ទី​១​នៃ​ផលិតផល AIoT សម្រាប់​យុវវ័យ ។

ចាប់ពី​ពេល​នេះ​ដល់ ម៉ោង 12 រសៀល ថ្ងៃ​ទី​17 ការ​ជាវ​ទិញ​ផលិតផល AIoT ទាំងអស់​នៅ​Smile Shop នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ណា៎​!

សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម សូម​ចូល​មើល​តាម​តំណ​ខាងក្រោម ៖ http://suo.im/5FVCxi

ព័ត៌មាន​លម្អិត​បន្ថែម សូម​ចូល​ទៅ​កាន់​ផេ​ក​ផ្លូវការ​របស់​realme ៖ https://bit.ly/3cZO4YE ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ