ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យំ​លែង​ចេញ! ខូចខាត​​​១០​ម៉ឺន​ដុល្លារ ក្រោយ​​ឆេះ​តូប​អាជីវករ​ខ្មែរ​នៅ​ផ្សារ​​​រ៉ុ​ង​ក្លឿ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យ​ដែល​ឆាបឆេះ​តូប​អាជីវករ​ខ្មែរ​លក់​ខោអាវ​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ ប្រទេស​​ថៃ អស់​ចំនួន​២​តូប​អស់ទាំង​ស្រុង​ដែល​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​កាលពី​ថ្ងៃ​ទី​១៣ មិថុនា​នោះ បើ​គិត​ជា​ថវិកា គឺ​សរុប​១០​ម៉ឺន​ដុល្លារ​ឯណោះ ខណៈ​ពេល​ដែល​ផ្សារ​រ៉ុ​ង​ក្លឿ​បាន​បិទ ស្រប​ពេល…

ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យ​ដែល​ឆាបឆេះ​តូប​អាជីវករ​ខ្មែរ​លក់​ខោអាវ​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ ប្រទេស​​ថៃ អស់​ចំនួន​២​តូប​អស់ទាំង​ស្រុង​ដែល​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​កាលពី​ថ្ងៃ​ទី​១៣ មិថុនា​នោះ បើ​គិត​ជា​ថវិកា គឺ​សរុប​១០​ម៉ឺន​ដុល្លារ​ឯណោះ ខណៈ​ពេល​ដែល​ផ្សារ​រ៉ុ​ង​ក្លឿ​បាន​បិទ ស្រប​ពេល ប្រទេស​ថៃ​បិទ​ច្រកព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​។

មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០២០​ថា អគ្គិភ័យ​បាន​ឆាបឆេះ​តូប​អាជីវករ​ខ្មែរ​លក់​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ ប្រទេស​ថៃ អស់​ចំនួន​២​តូប ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២០ ។

មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍​បន្ត​ថា តូប​ទាំង​២​ខាងលើ មាន​ម្ចាស់​១.​ឈ្មោះ ហេង វី​រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ហេង ស្រី​លី​ន អាយុ​២៥​ឆ្នាំ មុខរប​បលក់​ខោអាវ ដែល​រស់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​តូប​ដែល​ឆេះ​មាន​ទំហំ​៤​គុណ​៤​ម៉ែត្រ បណ្តាល​ឱ្យ​ខូចខាត​អស់ទាំង​ស្រុង​ដែល​សរុប​ថវិកា​២០.០០០​ដុល្លារ និង​២-​ឈ្មោះ តាំង រិ​ទ្ធី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ អៀង ដា​ណែ​ត អាយុ​៣៨​ឆ្នាំ មុខ​របប​លក់ដូរ​ខោអាវ រស់នៅ​ភូមិ​មិត្តភាព សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​តូប​ឆេះ​មាន​ទំហំ​៤​គុណ​៤​ម៉ែត្រ បណ្តាល​ឱ្យ​ឆេះ​ខូចខាត​អស់ទាំង​ស្រុង សរុបថ​វិការ​៨០.០០០​ដុល្លារ​។

មន្ត្រី​នគរបាល​អន្តោប្រវេសន៍​បាន​បញ្ជាក់​ថា អគ្គិភ័យ​ឆាបឆេះ​តូប​អាជីវករ​ខ្មែរ​លក់​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ ប្រទេស​ថៃ អស់​ចំនួន​២​តូប ធ្វើ​ឱ្យ​រង​ការ​ខូចខាត​ដែល​សរុប​ថវិកា​ទាំង​២​តូប​ចំនួន​១០០.០០០​ដុល្លារ (១០​ម៉ឺន​ដុល្លារ​) ហើយ​ចំពោះ​មូលហេតុ​ដែល​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ទើប​ធ្វើ​ឱ្យ​ទុ​ស្សេ​ខ្សែភ្លើង​ក្លាយជា​អគ្គិភ័យ​ឆាបឆេះ​តែ​ម្តង នេះ​បើ​យោង​តាម​របាយការណ៍​ខាង​ភាគី​ថៃ​។

គួរ​បញ្ជាក់​ថា អគ្គី​ភ័យ​ដែល​ឆាបឆេះ​តូប​អាជីវករ​ខ្មែរ​ដែល​លក់​នៅ​ផ្សារ​រ៉ុ​ង​ក្លឿ ប្រទេស​ថៃ ខាងលើ​នេះ គឺ​ស្រប​ពេល​ដែល​ភាគី​ថៃ​បិទ​ច្រកព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ទប់ស្កាត់​កូ​វី​ដ​១៩ និង​ផ្សារ​ត្រូវ​បាន​បិទ​មិន​បាន​ចូល​លក់ដូរ​នោះ ទើប​ធ្វើ​ឱ្យ​អគ្គិភ័យ​ឆាបឆេះ​អស់​តូប​អាជីវករ​អស់ទាំង​ស្រុង​តែ​ម្តង​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ