ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឃួ​ង ស្រេង ៖ សហគមន៍​ក្រីក្រ​នៅ​ភ្នំពេញ​បាន​ថយ​ពី​៣៣៥​មក​នៅ​ត្រឹម​១៥១​តែ​ប៉ុណ្ណោះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចំនួន​សហគមន៍​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ​មានការ​ថយ​ចុះ គួរ​ឲ្យ​កត់សម្គាល់ ។ ជាក់ស្តែង​នៅ​រាជធានី​ភ្នំពេញ​យ៉ាង​ហោច​ណាស់ គឺ​មាន​សហគមន៍​ក្រីក្រ ចំនួន​៣៣៥ កាលពី​ឆ្នាំ​២០០៣​មាន តែ​មក​ដល់​ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ចំនួន​សហគមន៍​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ​មានការ​ថយ​ចុះ គួរ​ឲ្យ​កត់សម្គាល់ ។ ជាក់ស្តែង​នៅ​រាជធានី​ភ្នំពេញ​យ៉ាង​ហោច​ណាស់ គឺ​មាន​សហគមន៍​ក្រីក្រ ចំនួន​៣៣៥ កាលពី​ឆ្នាំ​២០០៣​មាន តែ​មក​ដល់​ឆ្នាំ​២០២០ សហគមន៍​ក្រីក្រ​បាន​ថយ​មក​នៅ​ត្រឹមតែ​១៥១ ប៉ុណ្ណោះ ។

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​និយាយ​ពី​វឌ្ឍន៍ភាព​របស់​ក្រុង កាលពី​ថ្ងៃ​ទី​១៦ មិថុនា​នេះ ។ អត្រា​សហគមន៍​ក្រីក្រ​បាន​ធ្លាក់​ចុះ បើ​តាម​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ គឺ​ដោយសារ​ក្រុង​បាន​អនុវត្ត​នូវ​គោលការណ៍​ប្រទាន​កម្ម​របស់​រាជរដ្ឋាភិបាល ។

អតីតអគារប៊ូឌិញ

រដ្ឋាភិបាល​បាន​ធ្វើ​ប្រទាន​កម្ម​ដី​ចំនួន​២៩​ទីតាំង ស្មើ​ទំហំ​ដី​ប្រមាណ​៨២​ហិ​កតា ដល់​ពលរដ្ឋ​ក្រីក្រ​ចំនួន​១៨​ពាន់​នាក់ ។ «​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សហគមន៍​មិន​រៀបរយ ទទួល​បាន​ដី​កម្មសិទ្ធិ​តាម​រយៈ​ការ​ធ្វើ​ប្រទាន​កម្ម សម្រាប់​ពួក​គាត់​ធ្វើការ​អភិ​ឌ្ឍ​នៅ​ក្នុង​ទីក្រុង​»​។

លោក ឃួ​ង ស្រេង បាន​បញ្ជាក់​បន្ថែម​ថា សហគមន៍​បូ​រី​កីឡា ដែល​មាន​ពលរដ្ឋ​ធ្វើការ​តវ៉ា​ជា​ច្រើន​ឆ្នាំ​បាន​កាត់​ចេញពី​សហគមន៍​ក្រីក្រ​នៅ​ឆ្នាំ​២០១៩ ។ ពលរដ្ឋ​ក្រីក្រ​រស់នៅ​តាម​ប្រឡាយ​ស្ទឹង​មាន​ជ័យ ទទួល​បានការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ។

ថ្នាក់ដឹកនាំ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​បាន​ដោះស្រាយ​ចប់​រួចរាល់​ទំនាស់​ដីធ្លី​ធំ​ពីរ​នៅ​កណ្តាល​ក្រុង គឺ​តំបន់​បឹង​កក់ និង​តំបន់​បូ​រី​កីឡា ហើយ​កំពុង​ឈាន​ទៅ​បញ្ចប់ទំនាស់​ក្នុង​តំបន់​អភិវឌ្ឍន៍ ឬ​ស្សី​កែវ ជើង​ឯង បឹង​ទំពុន ផ្លូវដែក ស្ថានីយ៍​បូម ទឹក​ទួល​គោក អាង​ស្តុក​ទឹក​បឹង​ត្របែក ជា​បន្ត​ទៀត ។ មានការ​សង្កេត​ឃើញ​ថា ការ​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ ធ្វើ​ឲ្យ​មានការ​ជម្លៀស​ពលរដ្ឋ​ចេញពី​ដីធ្លី​មួយ​ចំនួន​ដែល​អាជ្ញាធរ​ថា​ជា តំបន់​មិន​ទាន់​រៀបរយ មាន​ដូច​ជា សហគមន៍​ដីក្រហម សំបុកចាប កោះ​ពេជ្រ បឹង​កក់ និង​បូ​រី​កីឡា​ជាដើម ។ ការ​ជម្លៀស​ពលរដ្ឋ​ចេញពី​តំបន់​ទាំងនោះ​ភាគច្រើន​ពួក​គាត់​មិន​ពេញចិត្ត ហើយ​បាន​បង្ក​ឲ្យ​មានការ​តវ៉ា​។

លោក​ឃួ​ង ស្រេង បាន​បញ្ជាក់​ថា «​កាល​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ក្នុង​ក្រុងភ្នំពេញ​នា​ពេល​កន្លង​មក ឈរ​លើ​គោលការណ៍​ច្បាប់​ស្តី​ពី​សិទ្ធិ​លំនៅ​ដ្ឋា​ន និង​គោ​ការណ៍​មនុស្សធម៌​» ។ រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​មាន​ពលរដ្ឋ​រស់នៅ និង​ប្រកបការងារ​ប្រមាណ​៣​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ