ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាល់​មតិ​នានា​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច ស ខេ​ង ចាប់ពី​ពេល​នេះ​ទៅ​មាន​ក្រុម​តាមដាន​ដោះស្រាយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ពេល​នេះ​តទៅ រាល់​មតិយោបល់ ឬ​សំណូមពរ (Comment) របស់​មហាជន​ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook Page) របស់​សម្តេច​ក្រឡាហោម…

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ពេល​នេះ​តទៅ រាល់​មតិយោបល់ ឬ​សំណូមពរ (Comment) របស់​មហាជន​ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook Page) របស់​សម្តេច​ក្រឡាហោម ស ខេ​ង នឹង​ត្រូវ​ដកស្រង់​ដោយ​ក្រុម​តាមដាន​មួយ ដើម្បី​គោរព​ជូន​សម្តេច​ក្រឡាហោម​ជ្រាប ពិនិត្យ និង​ស្នើ​សុំ​មតិ​ដឹកនាំ ។

ក្រុមការងារ​នេះ​ទៀត​សោត​នឹង​ចាត់​ប​ញ្ចូ​ន​ឯកសារ​តាម​ចំណារ​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម ទៅ បណ្តា​អគ្គនាយកដ្ឋាន​នានា ឬ​អង្គភាព​ពាក់ព័ន្ធ​ចំណុះ​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ និង​ដោះស្រាយ​តាម​សមត្ថកិច្ច ទាំងនេះ គឺជា​ភារកិច្ច​របស់​ក្រុមការងារ​តាម​ដាម​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ដែល​ទើប​បង្កើត​ឡើង ។

សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្តីសម្រេច​បង្កើត​ក្រុមការងារ​ដាម​តាម​ការ​បញ្ចេញមតិ សំណូមពរ របស់​សាធារណជន នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច កាលពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០២០ ។

ក្រៅពី​មាន​ភារកិច្ច​ដូច​ខាងលើ​ក្រុមការងារ​តាមដាន​អំពី​ការ​ដោះស្រាយ​ចំពោះ​មតិយោបល់ ឬ​សំណូមពរ​(Comment) របស់​មហាជន​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្តេច​ក្រឡាហោម ស ខេ​ង មាន​ភារកិច្ច​ជា​ច្រើន​ទៀត បើ​តាម​សេចក្តីសម្រេច​នោះ ។

សម្តេច ស ខេ​ង បាន​បញ្ជាក់​ថា ក្នុង​ករណី​ចាំបាច់ ក្រុមការងារ​អាច​សហការ​ជាមួយ​បណ្តា​អគ្គនាយកដ្ឋាន​នានា ឬ​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ចុះ​ពិនិត្យ និង​ដោះស្រាយ​ករណី​នោះ រួច​រាយការណ៍​អំពី​លទ្ធផល​នៃ​ការ​ដោះស្រាយ ឬ​មិន​ទាន់​ដោះស្រាយ​ពី​បណ្តា​អគ្គនាយកដ្ឋាន​នានា និង​អង្គភាព​ពាក់ព័ន្ធ ដើម្បី​សម្តេច​ក្រឡាហោម​ជ្រាប ។

សម្តេច​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ក្រុមការងារ​តាម​ដាម​ទំព័រ​ហ្វេ​កស​ប៊ុ​ក​របស់​សម្តេច​នេះ​ត្រូវ​បាន​អនុវត្ត​ការងារ​ចាប់ពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​២០២០ ដែល​ជា​ថ្ងៃ​សម្តេច​បាន​ចុះហត្ថលេខា​លើ​សេចក្តីសម្រេច​នោះ​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ