ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិច​គ្នា​ដ៏​ខ្លាំង​​នៅ​ព្រំដែន​រវាង​កង​ទ័ព​​​ចិន​ និង​ឥណ្ឌា ​ឆក់​ជីវិត​​ទាហាន​​២០​នាក់

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា​-​ចិន ៖ កងទ័ព​ឥណ្ឌា​ប្រកាស​នា​ថ្ងៃ​ទី​១៦ ​មិថុនា ពី​ការ​បាត់​បង់​ជីវិត​​​ទាហាន​របស់​ខ្លួន​២០​នាក់ ក្នុង​ការ​ប៉ះទង្គិច​គ្នា​ខ្លួន​ទល់​នឹង​ខ្លួន នៅ​ព្រំដែន​ជាមួយ​កងទ័ព​ចិន​ក្នុង​តំបន់​ព្រំដែន​ហ៊ី​ម៉ា​ឡៃ​យ៉ា ដែល​ទីនោះ​ចាប់តាំងពី​យូរ​មក​ហើយ ជា​ប្រភព​នៃ​ភាព​តានតឹង រវាង​មហា​ប្រទេស​ទាំង​២​…

ប្រទេស​ឥណ្ឌា​-​ចិន ៖ កងទ័ព​ឥណ្ឌា​ប្រកាស​នា​ថ្ងៃ​ទី​១៦ ​មិថុនា ពី​ការ​បាត់​បង់​ជីវិត​​​ទាហាន​របស់​ខ្លួន​២០​នាក់ ក្នុង​ការ​ប៉ះទង្គិច​គ្នា​ខ្លួន​ទល់​នឹង​ខ្លួន នៅ​ព្រំដែន​ជាមួយ​កងទ័ព​ចិន​ក្នុង​តំបន់​ព្រំដែន​ហ៊ី​ម៉ា​ឡៃ​យ៉ា ដែល​ទីនោះ​ចាប់តាំងពី​យូរ​មក​ហើយ ជា​ប្រភព​នៃ​ភាព​តានតឹង រវាង​មហា​ប្រទេស​ទាំង​២​ នៅ​អា​ស៊ី​។

ក្រសួងការបរទេស​ចិន​អះអាង​ថា ការ​ប៉ះទង្គិច​គ្នា​ដ៏​សាហាវ កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​១៥​ មក​​ថ្ងៃទី​១៦​ មិថុនា ក្នុង​តំបន់​ដាច់​ស្រយាល ​និង​ពោរពេញ​ដោយ​ព្រិល ​LADAKH​។ ក្រសួង​នោះ​ពុំ​បាន​​រៀបរាប់​ពី​ជន​រង​គ្រោះ តែ​ខាង​ក្រសួងការបរទេស​ឥណ្ឌា​អះអាង​ថា មាន​ជន​រង​គ្រោះ​ទាំង​សងខាង​។

យោង​តាម​ប្រភព​រដ្ឋាភិបាល​ឥណ្ឌា​ថា ពុំ​មានការ​បាញ់​តតាំង​គ្នា​ឡើយ តែ​កង​ទាហាន​ទាំង​សង​ខាង បាន​ប៉ះទង្គិច​គ្នា​ដោយ​ដំបង​និង​គប់​ដុំ​ថ្ម​។

នោះ​ជា​ការ​ប៉ះទង្គិច​គ្នា​ដែល​មាន​មនុស្ស​​បាត់​បង់​ជីវិត​​​​ច្រើន​លើក​ដំបូង នៅ​តំបន់​ព្រំដែន​នេះ​ចាប់តាំងពី​ការ​ប៉ះទង្គិច​គ្នា​ធំ កើត​មាននៅ​តំបន់​នោះ​កាលពី​ឆ្នាំ​១៩៦៧​មក រវាង​មហាអំណាច​នុយក្លេអ៊ែរ​ នៅ​ជាប់​ជិតខាង​គ្នា​ទាំង​២ ដែល​ក៏​ជា​ប្រទេស​២​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​នៃ​ពិភពលោក​ដែរ​។

ឥណ្ឌា ​និង​ចិន ​បាន​ទម្លាក់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ពី​ការ​ទទួលខុសត្រូវ​ចំពោះ​ឧប្បត្តិហេតុ​នោះ ដែល​​ផ្ទុះ​ឡើង ​ខណៈ​ដែល​ការ​ជួប​គ្នា​ត្រូវ​បាន​រៀបចំ​ធ្វើ រវាង​មេបញ្ជាការ​យោធា​នៃ​ប្រទេស​ទាំង​២ ដើម្បី​ប៉ុនប៉ង​សម្រាល​ភាព​តានតឹង ដែល​មានការ​កើនឡើង ក្នុង​តំបន់​នោះ​ចាប់ពី​ដើមខែ​ឧសភា​មក​។

រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ កើត​មាន​ឧប្បត្តិហេតុ​ជា​ច្រើន នៅ​តំបន់​ហ៊ីម៉ា​ឡៃ​យ៉ា​ខាងលិច​នោះ តែ​ពុំ​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ ។

មហា​ប្រទេស​នៅ​អា​ស៊ី​ទាំង​២​នេះ មាន​ជម្លោះ​ដែនដី​តាម​ព្រំដែន​ដ៏​វែង របស់​ពួក​គេ​នៅ​ហ៊ីម៉ា​ឡៃ​យ៉ា​មាន​ប្រវែង​ដល់​ទៅ ៣.៥០០​គីឡូម៉ែត្រ​ដែល​គូសវាស ក្រោយ​សង្គ្រាម​ដ៏​ខ្លី​មួយ​រវាង​ប្រទេស​ទាំង​២​កាលពី​ឆ្នាំ ១៩៦២​។

កង​ទ៏​ព​ឥណ្ឌា​ ដំបូង​នា​ថ្ងៃ​ទី​១៦ ​មិថុនា ​ប្រកាស​ពី​ការ​បាត់​បង់​ជីវិត​​របស់​​នាយទាហាន​ម្នាក់​ និង​កូនទាហាន​ខ្លួន​២​នាក់ ហើយ​លើក​ពី​ការបាត់​បង់​ជីវិត​ ​ទាំង​សងខាង​។ នា​វេលា​ល្ងាច​កងទ័ព​នោះ​រៀបរាប់ ពី​ទាហាន​១៧​នាក់​រង​របួសធ្ងន់ ហើយ​បាន​​បាត់​បង់​ជីវិត​​​ដោយសារ​របួសធ្ងន់​ពេក​។ ចិន​ក៏​លើក​ពី​បណ្ដា​អ្នក​ត្រូវ​បាន​បាត់​បង់​ជីវិត ​និង​របួស​តែ​មិន​បញ្ជាក់​ពី​ចំនួន​ឡើយ​។

ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ដ៏​បង្ហូរឈាម​នោះ ពលរដ្ឋ​ឥណ្ឌា​បាន​លើកគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ឈ្លានពាន​របស់​ចិន​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥ​ណ្ដា​បាន​ទម្លាក់​ការ​ទទួលខុសត្រូវ​នៃ​ឧប្បត្តិហេតុ​នោះ លើ​ចិន​ដោយ​បរិហារ​ថា ជា​ការ​ប៉ុនប៉ង​ចង់​ផ្លាស់​ប្ដូរ​ជា​ឯកតោភាគី ស្ថានភាព​នៅ​តំបន់​ព្រំដែន​នោះ​។ ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ចោទប្រកាន់​កងទ័ព​ឥណ្ឌា​ថា បាន​ឆ្លងកាត់​ព្រំ​ដែន​២​លើក មុន​ពេល​ធ្វើ​សកម្មភាព​ខុសច្បាប់​នានា​និង​បង្កហេតុ រួច​វាយប្រហារ​លើ​កង​ទាហាន​ចិន ដែល​នាំ​ឲ្យ​មានការ​ប៉ះទង្គិច​ធ្ងន់ធ្ងរ​ខ្លួន​ទល់​នឹង​ខ្លួន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ