ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មួយមិនអស់ចិត្ត! ឮម្តាយមីងថាប្រពន្ធនាំសហាយមកដេក លុះទៅសួរ ផ្ទុះជម្លោះ​បែកផ្សែង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសម្នាក់​​មិនអស់ចិត្ត ក្រោយពី​ឮម្តាយមីង​និយាយ​ថា ​ប្រពន្ធ​នាំ​សហា​យមក​ដេក​ក្នុង​បន្ទប់​ជួល ក៏​​នាំ​គ្នា​ពីរនាក់ប្តី​ប្រពន្ធ​ទៅ​សួរ​ម្តាយ​មីងដើម្បី​ឱ្យ​ដឹង​រឿង​ច្បាស់​ ​ស្រាប់តែ​​​បង្ក​ជា​ជម្លោះ​រហូត​ដល់​ប្រើ​ហិង្សា ​ដោយ​បុរស​ជា​​ប្អូនថ្លៃ​ជីដូនមួយ​បាន​ទាញ​​កាំបិត​បុ័ងតោ​​កាប់​ទៅ​លើ​​បុរស​ជា​បងថ្លៃ​ជីដូនមួយ​ បណ្តាល​ឲ្យ​រង​របួសរយះដៃ​ ។…

រាជធានីភ្នំពេញ ៖ បុរសម្នាក់​​មិនអស់ចិត្ត ក្រោយពី​ឮម្តាយមីង​និយាយ​ថា ​ប្រពន្ធ​នាំ​សហា​យមក​ដេក​ក្នុង​បន្ទប់​ជួល ក៏​​នាំ​គ្នា​ពីរនាក់ប្តី​ប្រពន្ធ​ទៅ​សួរ​ម្តាយ​មីងដើម្បី​ឱ្យ​ដឹង​រឿង​ច្បាស់​ ​ស្រាប់តែ​​​បង្ក​ជា​ជម្លោះ​រហូត​ដល់​ប្រើ​ហិង្សា ​ដោយ​បុរស​ជា​​ប្អូនថ្លៃ​ជីដូនមួយ​បាន​ទាញ​​កាំបិត​បុ័ងតោ​​កាប់​ទៅ​លើ​​បុរស​ជា​បងថ្លៃ​ជីដូនមួយ​ បណ្តាល​ឲ្យ​រង​របួសរយះដៃ​ ។

ហេតុការណ៍​​​ខាងលើនេះ​បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ​ត្រង់​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ក្បែរ​បុរី​ភ្នំពេញ​ថ្មី​ទឹកថ្លា តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ​។

បុរស​រង​គ្រោះជា​បង​ថ្លៃជីដូន​មួយ​ឈ្មោះ ខុ​ត នឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នក​លាង​ម៉ូតូ ស្នាក់​នៅផ្ទះ​ជួល​មួយកន្លែង​នៅ​ខាងក្រោយ​សាកលវិទ្យាល័យ​អាយ​យូ ស្ថិត​ក្នុង​​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ។ ចំណែក​ជន​ដៃដល់​ជា​ប្អូនថ្លៃជីដូនមួយ មិនស្គាល់អត្ត​សញ្ញាណនោះទេ បានរត់គេចខ្លួន​បាត់ ។​

តាម​ប្រភពពី​បុរសរងគ្រោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ​គាត់ ​និង​ក្រុម​គ្រួ​សារបាន​មក​ស្នាក់​នៅ​កន្លែង​កើតហេតុ​អស់រយៈពេល​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ ។ ចំណែក​ក្រុម​គ្រួសារ​ម្តាយមីង​ក៏​បាន​មក​ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​គ្នា​ផង​ដែរ ប៉ុន្តែ​រវាង​គ្រួសារ​​គាត់ ​និង​គ្រួសារ​ម្តាយមីង​មិន​ត្រូវ​គ្នា​អស់រយៈ​ពេល​ជា​ជា​ច្រើន​ឆ្នាំ​កន្លង​មកហើយ ​គឺ​ធ្លាប់​មានរឿង​រ៉ាវ​ឈ្លោះប្រកែក​គ្នា​ជា​ហូរហែរ តែ​មិន​ដែល​បង្ក​ជា​អំពើ​ហិង្សា​ដាក់​គ្នា​នោះ​ទេ ។

តាម​ប្រភពដដែលបានបន្ត​ថា ព្រោះតែ​​ការ​រស់នៅ​មិនសូវ​ចុះសម្រុង​នឹង​គ្នា ទើប​​គាត់​​រួម​ទាំង​គ្រួ​សារបាន​ទៅ​ជួល​​បន្ទប់​មួយ​ផ្សេង​ទៀត​នៅ​ឯខាង​ក្រោយ​សាកលវិទ្យាល័យ​អាយ​យូ ​ហើយ​ការ​​ជួល​បន្ទប់​​នៅភូមិឃុំ​​កើតហេតុ​​ខាងលើនោះ​គឺ​ដើម្បី​ធ្វើ​ជា​កន្លែង​លាង​ម៉ូតូ​នៅ​ពេល​ថ្ងៃ ដើម្បី​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​និង​កូន រហូត​ដល់​ពេល​យប់​ ទើប​ត្រឡប់​ទៅ​ស្នាក់​នៅផ្ទះ​ជួលនៅសង្កាត់ទឹកថ្លា​​វិញ​។

តាម​ប្រភព​ដដែល​​បាន​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ​ ​គាត់​​បាន​មក​កន្លែង​លាងម៉ូតូ​ដែល​ជា​កន្លែង​របស់​គាត់​​ប្រកប​របរ​រកស៊ី​ដូច​សព្វដង​។ រហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល ​គាត់​​ក៏​បាន​រៀបចំ​បិទ​កន្លែង​លាង​ម៉ូតូ ដើម្បី​ត្រឡប់​ទៅ​សំរាក​នៅ​ឯ​ផ្ទះ​ជួល​ក្នុង​សង្កាត់ទឹកថ្លា​វិញ ខណៈ​ពេល​ដែល​​គាត់​​កំពុង​ងូតទឹក​ ក៏​បានឮម្តាយមីង​បង្កើត​និយាយ ថា​ ប្រពន្ធ​របស់​​គាត់​​បាន​នាំ​ប្រុស​សហា​យមក​ដេក​ដល់​ក្នុង​បន្ទប់​ ។ ពេល​បានលឺ​ដូច្នេះ ​គាត់​​ក៏​មិន​បាន​និយាយ​តបត​ឈ្លោះប្រកែក​ទៅ​វិញ​នោះ​ទេ ដោយ​ចាកចេញ​ត្រឡប់​ទៅ​​បន្ទប់​​ជួល​ក្នុងសង្កាត់ភ្នំពេញថ្មី​
វិញ​។

តាម​ប្រភពដដែល​បាន​បន្ត​ទៀត​ថា ពេល​ដែល​ត្រឡប់​មក​ដល់​​​បន្ទប់ជួល​ក្នុង​សង្កាត់ទឹកថ្លា​ ដោយ​មិន​អស់ចិត្ត​នឹង​ពាក្យ​សម្ដី​របស់ម្តាយមីង ដែល​គាត់បាន​ឮ រហូត​ដល់​វេលា​កើតហេតុ​ ​គាត់​​ក៏​​សម្រេចចិត្ត​សួរនាំ​ប្រពន្ធ​ទៅសួរពី​​រឿង(ប្រពន្ធនាំប្រុសសហាយមកដេក​ក្នុងបន្ទប់​ជួល​)​ដែល​​គាត់​បាន​ឮ​ពី​ម្តាយមីង​បង្កើត​និយាយ​ ជា​ហេតុ​ធ្វើ​ប្រពន្ធ​របស់​​គាត់​ខឹង​យ៉ាង​ខ្លាំង​នឹង​សម្តី​ដែល​ម្តាយមីង​និយាយ​មួលបង្កាច់ ​ដោយ​មិន​អស់ចិត្ត​ ទើប​ពួក​​គាត់​ទាំង​ពីរ​នាក់​ប្តីប្រពន្ធ​ក៏​នាំ​គ្នា​ទៅ​សួរនាំ​ម្តាយមីង​ដើម្បី​ឱ្យ​​ដឹងរឿង​​ច្បាស់​។

តាម​ប្រភពដដែល​​​បាន​បន្តទៀត​ថា ពេល​ដែល​ទៅ​ដល់​កន្លែង​កើតហេតុ ពួក​​គាត់​ទាំង​២​នាក់​ប្តីប្រពន្ធ​​ក៏​បាន​សួរនាំ​រឿងរ៉ាវ​ រហូត​ទាស់​ពាក្យ​សម្តី​គ្នា​ ក៏​កើតជា​ជម្លោះ​ឈ្លោះប្រកែក​គ្នា ខណៈ​ពេល​នោះ​ដែរ​ ​ស្រាប់តែ​បុរស​​ម្នាក់ដែល​ត្រូវ​ជា​ប្អូនថ្លៃ​ជីដូនមួយ​បង្កើត​របស់​​គាត់​ បាន​ស្ទុះ​ទៅ​ទាញ​កាំបិត​បុ័ងតោ​កាប់​​មក​លើ​​គាត់​ត្រូវ​ចំ​ដៃ​ខាងឆ្វេង​រយះ​ឈាម​ហូរ​ស្រោច​ខ្លួន​។ បន្ទាប់​មក ​គាត់​ក៏​បានរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា​ឲ្យ​ចុះ​មក​ធ្វើ​អន្តរាគមន៍ តែ​នៅ​ពេល​ដែល​សមត្ថកិច្ច​ចុះ​មក​ដល់​ ជន​ដៃដល់​​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បានអោយ​ជន​រង​គ្រោះ​ទៅ​ព្យាបាល​របួស​នៅ​ឯ​មន្ទីរពេទ្យសិន​ រង់ចាំ​ព្រឹក​ថ្ងៃទី​១៧ មិថុនា ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ដើម្បី​ឲ្យ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​តាម​នីតិវិធី ​។​

ពាក់ព័ន្ធនឹងករណី​ខាងលើនេះដែរ នៅពេលកើតហេតុភ្លាមៗ ភាគីខាងម្តាយមីង​មិនទាន់​​មានការ​បំភ្លឺ​ណាមួយ​ជុំវិញហេតុ​ការណ៍​ដែល​បាន​កើតឡើង​នៅឡើយទេ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ