ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូមន្តអាគម​ដែល​អះអាង​ថា ​ព្យាបាល​កូវី​ដ​១៩​ដោយ​ថើប ទទួលមរណភាព​ហើយ

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា គ្រូមន្តអាគម​ដែល​ប្រកាស​ដោយ​ខ្លួនឯង​ថា អាច​ព្យាបាល​ជំងឺ​គ្រប់​បែប​យ៉ាង រួម​ទាំង​ជំងឺ​កូ​វី​ដ​១៩​ផង​ដែរ ដោយ​គ្រាន់តែ​ថើប​ដៃ​តែ​ប៉ុណ្ណោះ…

ប្រទេស​ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា គ្រូមន្តអាគម​ដែល​ប្រកាស​ដោយ​ខ្លួនឯង​ថា អាច​ព្យាបាល​ជំងឺ​គ្រប់​បែប​យ៉ាង រួម​ទាំង​ជំងឺ​កូ​វី​ដ​១៩​ផង​ដែរ ដោយ​គ្រាន់តែ​ថើប​ដៃ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​ថ្មី​ៗ​នេះ គ្រូមន្តអាគម​រូប​នេះ​បាន​ទទួលមរណភាព​ហើយ ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ ។

គ្រូ​មន្ត ដែល​គេ​ស្គាល់​ថា មានឈ្មោះ Aslam បាន​ប្រាប់​អ្នក​ដើរ​តាម​នៅ Ratlam រដ្ឋ Madhya Pradesh ប្រទេស​ឥណ្ឌា​ថា ការ​ថើប​ដើម្បី​ព្យាបាល គឺជា​វិធី​មួយ​ដែល​អាច​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​។ តែ​ជា​អកុសល​ការ​ព្យាបាល​ដ៏​អស្ចារ្យ​របស់​លោក មិន​មាន​ប្រសិទ្ធ​ភាពល្អ​សម្រាប់​លោក​ឡើយ ព្រោះតែ​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា លោក​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ហើយ​ក៏​បាន​ទទួលមរណភាព​នៅ​ថ្ងៃ​បន្ទាប់​។ អ្នក​ជឿ​លោក មានការ​ភ័យ​ព្រួយ​យ៉ាង​ខ្លាំង ហើយ​ទើបតែ​ដឹង​ថា ការ​ថើប​នេះ គឺ​គ្រាន់តែ​ជា​ការ​នាំ​មេរោគ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ប៉ុណ្ណោះ​។

អាជ្ញាធរ​ក្នុង​តំបន់ បាន​ចាប់ផ្តើម​បង្កើត​សកម្មភាព​ភ្លាម​ៗ នៅ​ពេល​ដែល​គ្រូ​មន្ត​គាថា ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩ ហើយ​បាន​ចាប់ផ្តើម​ស្វែងរក​មនុស្ស​ដែល​បាន​ប្រើប្រាស់​សេវា​ការ​ព្យាបាល​របស់​គ្រូ​ម្នាក់​នេះ​។ ក្នុង​ចំណោម​មនុស្ស​៤០​នាក់ ដែល​ពួក​គេ​បាន​ធ្វើតេស្ត​នោះ មាន​២០​នាក់​បាន​ធ្វើតេស្ត​រក​ឃើញ​ជំងឺ​កូ​វី​ដ​១៩​។ តាម​ពិត​ក្នុង​ចំណោម​ករណី​ទាំង​២៤ ដែល​បាន​បញ្ជាក់​នៅ​ក្នុង​រដ្ឋ Ratlam នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ចំនួន​អ្នក​ឆ្លង​១៣​នាក់ បាន​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គ្រូ​មន្ត​រូប​នេះ​។

លោក Ruchika Chouha នាយក​មន្ទីរ​សុខាភិបាល​បាន​ប្រាប់​កាសែត Times of India ថា​៖ «២០​នាក់​ក្នុង​ចំណោម​ពួក​គេ រួម​ទាំង​គ្រួសារ​៧​នាក់​របស់​ពួក​គេ​បាន​ធ្វើតេស្ត​វិជ្ជមាន​»​។

គ្រូ​មន្ត Aslam មិនមែន​ជា​មនុស្ស​ដំបូង ដែល​អះអាង​ថា អាច​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ បាន​នោះ​ទេ​។ កាលពី​ខែ​មុន មាន​គ្រូ​ជនជាតិ​នី​ហ្សេ​រី​យ៉ា ដែល​គេ​ស្គាល់​ម្នាក់​បាន​ប្តេជ្ញា​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន ដើម្បី​បំផ្លាញ​ជំងឺ​កូ​វី​ដ​១៩ ឱ្យ​អស់ពី​ប្រទេស​។ តែ​គាត់​មិន​បាន​ធ្វើ​តាម​អ្វី​ដែល​គាត់​បាន​និយាយ​ឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ