ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យ​ឆាបឆេះ​បន្ទប់​វីឡា​​ភ្លោះក្នុង​ខណ្ឌ​ជ្រោយ​ចង្វា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​បន្ទប់​ជាន់​ទី​២​នៃ​វីឡា​ភ្លោះ​បុរី​ដឹ​មេគង្គ​រ៉ូ​យ៉ា​ល់​មួយ​កន្លែង បាន​ឆ្លង​ចរន្ត​ក្លាយជា​អគ្គី​ភ័យ ឆាបឆេះ​អស់​គ្រឿងក្នុង ​បង្ក​អោយ​មានកា​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ចហៅ​រថយន្ត​ពន្លត់​អ​គ្គីភ័យ ជា​ច្រើន​គ្រឿង​ទៅ​អន្តរា​គមន៍ ។ ​នៅ​ពេល​មាន​អគ្គី​ភ័យកើតឡើង​ អ្នក​យក​ព័ត៌មាន​ត្រូវ​បាន​ក្រុម​សន្តិសុខ​ឃាត់​មិន​អោយ​ចូល​ទៅ​ផ្តិត​យក​រូបភាព​ឡើយ…

រាជធានី​ភ្នំពេញ ​៖ ​បន្ទប់​ជាន់​ទី​២​នៃ​វីឡា​ភ្លោះ​បុរី​ដឹ​មេគង្គ​រ៉ូ​យ៉ា​ល់​មួយ​កន្លែង បាន​ឆ្លង​ចរន្ត​ក្លាយជា​អគ្គី​ភ័យ ឆាបឆេះ​អស់​គ្រឿងក្នុង ​បង្ក​អោយ​មានកា​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ចហៅ​រថយន្ត​ពន្លត់​អ​គ្គីភ័យ ជា​ច្រើន​គ្រឿង​ទៅ​អន្តរា​គមន៍ ។ ​នៅ​ពេល​មាន​អគ្គី​ភ័យកើតឡើង​ អ្នក​យក​ព័ត៌មាន​ត្រូវ​បាន​ក្រុម​សន្តិសុខ​ឃាត់​មិន​អោយ​ចូល​ទៅ​ផ្តិត​យក​រូបភាព​ឡើយ ។

ហេតុការណ៍​អគ្គី​ភ័យ​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ ​នៅ​ចំណុច​ផ្ទះ​លេខ LH-07 ផ្លូវ M-06 បុរី​ដឹ​មេគង្គ​រ៉ូ​យ៉ា​ល់ ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ម្ចាស់ផ្ទះ​វីឡា​​កើតហេតុ​ខាងលើ​ឈ្មោះ ណុ​ប សូ​វើ​នៀរ​ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជា​មេផ្ទះ ។

តាម​ប្រភព​​ព័ត៌មាន​បាន​​អោយ​ដឹង​ថា ​មុន​ពេល​កើតហេតុ ​គេ​ឃើញ ភ្លើង​បាន​ឆាបឆេះ​បន្ទប់​​ផ្ទះវីឡា​នៅ​ជាន់​ទី​២ ដោយ​មាន​ផ្សែងហុយ​ទ្រលោម និង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ ។ ​ភ្លាម​ៗ​នោះ​រថយន្ត​ពន្លត់អគ្គីភ័យ របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ និង​ក្រុមហ៊ុន O​C​I​C សរុប​ចំនួន​៧​គ្រឿង​បាន​​ចុះមក​​ជួយ​​អន្តរាគមន៍ ​ដោយ​បាញ់​​ទឹកពន្លត់​អស់​២​គ្រឿង ទើប​​ភ្លើង​បាន​រលត់​ទៅ​វិញ ​ប៉ុន្តែ​ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល​ឡើយ ។

តាម​ប្រភព​​ពី​​នគរបាល​បានអោយ​ដឹង​ថា មូលហេតុ​ដែល​​នាំ​ឱ្យ​​កើត​មាន​អគ្គី​ភ័យ​ខាងលើ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គី​ស​នី ហើយ​កំទេចផ្កា​​ភ្លើង​បាន​ធ្លាក់​ទៅ​លើ​ពូក ​បណ្តាលឱ្យ​​កើត​មាន​អគ្គី​ភ័យ​តែ​ម្តង​។

តាម​​ប្រភពពី​នគរបាល​អោយ​ដឹង​ទៀត​ថា ស​ម្ភា​រៈនៅ​ក្នុង​បន្ទប់​​​ទំហំ​៣​ម៉ែត្រ​x៤​ម៉ែត្រដែល​រងការ​ខូចខាត​​រួម​មាន ​គ្រែ ពូ​ក ពិ​តាន និង​សម្ភា​រៈ​មួយ​ចំនួន​ទៀត ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង ​តែ​​ពុំ​បណ្តាលឱ្យ​មនុស្ស​ណាម្នាក់​រង​របួស​ឡើយ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ