ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកប្រាជ្ញ​តែង​សរសើរ​បុគ្គល​ដែល​បាន​ធ្វើបុណ្យ​ទុក​ហើយ

3 ឆ្នាំ មុន

បុណ្យ​ដែល​បុរស​ស្ត្រី​បាន​ធ្វើ​ហើយ​ចាត់​ថា​ជា​កំណប់ទ្រព្យ​ដ៏​ប្រពៃ ដែល​កប់​ទុក​ល្អ​ហើយ នរណា​ៗ​ក៏​មិន​អាច​បំផ្លាញ​បាន​ឡើយ ជា​កំណប់ទ្រព្យ​ដែល​ជាប់​តាម​ខ្លួន​ទៅ​ជា​រៀង​រហូត កាល​បុគ្គល​ត្រូវ​លះ​លោក​នេះ​ទៅ​ហើយ ខ្លួន​រមែង​កាន់​យក​នូវ​កំណប់ទ្រព្យ​គឺ​បុណ្យ​នោះ​ឯង​ទៅ​ជាមួយ ។ កំណប់ទ្រព្យ​គឺ​បុណ្យ មិន​ទូទៅ​ដល់​ពួក​ជន​ដទៃ ជា​របស់​ដែល​ចោរលួច​ទៅ​មិន​បាន…

បុណ្យ​ដែល​បុរស​ស្ត្រី​បាន​ធ្វើ​ហើយ​ចាត់​ថា​ជា​កំណប់ទ្រព្យ​ដ៏​ប្រពៃ ដែល​កប់​ទុក​ល្អ​ហើយ នរណា​ៗ​ក៏​មិន​អាច​បំផ្លាញ​បាន​ឡើយ ជា​កំណប់ទ្រព្យ​ដែល​ជាប់​តាម​ខ្លួន​ទៅ​ជា​រៀង​រហូត កាល​បុគ្គល​ត្រូវ​លះ​លោក​នេះ​ទៅ​ហើយ ខ្លួន​រមែង​កាន់​យក​នូវ​កំណប់ទ្រព្យ​គឺ​បុណ្យ​នោះ​ឯង​ទៅ​ជាមួយ ។

កំណប់ទ្រព្យ​គឺ​បុណ្យ មិន​ទូទៅ​ដល់​ពួក​ជន​ដទៃ ជា​របស់​ដែល​ចោរលួច​ទៅ​មិន​បាន ភ្លើង​ឆេះ​មិន​រលាយ​។ កំណប់ទ្រព្យ​គឺ​បុណ្យ​ណា​ជាប់​តាម​ខ្លួន​ទៅ​បាន សាធុជន​គួរ​សន្សំ​នូវ​កំណប់ទ្រព្យ គឺ​បុណ្យ​នោះ​ដោយ​ប្រពៃ​ចុះ ។

កំណប់ទ្រព្យ​គឺ​បុណ្យ​នោះ​ឲ្យ​នូវ​សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង​ដល់​ទេវតា និង​មនុស្ស​ទាំងឡាយ ពួក​ទេវតា​និង​មនុស្ស​ទាំងឡាយ​ប្រាថ្នា​នូវ​ផល​ណា​ៗ ផល​ទាំងពួង​នោះ​រមែង​សម្រេច​ដោយ​កំណប់ទ្រព្យ គឺ​បុណ្យ​នោះ ។

ភាព​ជា​អ្នកមាន​សម្បុរ​ផូរផង់ មាន​សំឡេង​ពីរោះ ទ្រង់ទ្រាយ​ល្អ រូបល្អ ជា​អធិបតី មានយស​បរិវារ ផល​ទាំងអស់​រមែង​បាន​មក​ដោយ​កំណប់ទ្រព្យ គឺ​បុណ្យ​នោះ​ឯង ។

បុញ្ញសម្បទា​ទាំង​អស់នេះ​ឲ្យ​សម្រេចប្រយោជន៍​ដ៏​ធំ​ដោយ​ប្រការ​ដូច្នេះ ព្រោះហេតុនោះ​ទើប​អ្នកប្រាជ្ញ​ទាំងឡាយ​សរសើរ​នូវ​ភាព​នៃ​បុគ្គល​ជា​អ្នកមាន​បុណ្យ​ធ្វើ​ទុក​មក​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ