ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man City នឹង​ធ្វើ​ពិធី​លា​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ប្រធានក្រុម David Silva

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ក្លិប Manchester City នឹង​អញ្ជើញ​កីឡាករ David Silva ឲ្យ​ត្រឡប់​មក​ក្លិប​វិញ នៅ​ពេល​ណា​ដែល​អ្នកគាំទ្រ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​ក្នុង​កីឡដ្ឋាន…

ប្រទេស​អង់គ្លេស ៖ ក្លិប Manchester City នឹង​អញ្ជើញ​កីឡាករ David Silva ឲ្យ​ត្រឡប់​មក​ក្លិប​វិញ នៅ​ពេល​ណា​ដែល​អ្នកគាំទ្រ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​ក្នុង​កីឡដ្ឋាន ដើម្បី​ធ្វើ​ពិធី​លា​ឱ្យ​សមតា​មក​ត្តិ​យស​របស់​គេ សម្រាប់​ការ​រួមរស់​រយៈពេល​មួយ​ទស​វត្ស​ជាមួយ​ក្លិប​ នេះបើតាមការបង្ហើបពីលោក Pep Guardiola។

អ្នកចាត់ការ​លោក Pep Guardiola បាន​បញ្ជាក់​ថា Silva នឹង​បន្ត​ស្នាក់​នៅជាមួយ​ក្រុម Man City រហូត​ដល់​បញ្ចប់​រដូវ​កាលនេះ នៅខែសីហាខាងមុខ ដែលជារដូវកាល​កំពុងជួប​វិបត្តិ​ដោយសារ​កូ​វី​ដ​-១៩ ។

ទោះ​យ៉ាងណា​កីឡាករ​វ័យ ៣៤ ឆ្នាំ​រូប​នេះ​បាន​សំរេចចិត្ត​រួច​ហើយ​ថា គេ​ចង់​បានការ​ប្រកួតប្រជែង​ថ្មីមួយ​ផ្សេង​ទៀត ដោយ​ក្នុងនោះ​ប្រទេស​កា​តា ត្រូវ​បាន​គេរាយការណ៍​ថា​ ជា​ជម្រើស​ដែល​ខ្សែបម្រើ​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ជាមួយ​អេ​ស្ប៉ា​ញរូបនេះ នឹងបន្ត​អាជីព​របស់​ខ្លួន​។

លោក Pep Guardiola បាន​ថ្លែងឱ្យដឹង​ថា «​ដោយ​កូ​វី​ដ​-១៩ នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​នៅ​ទី​នេះ បញ្ចប់​ទៅ​ដោយ​គ្មាន​អ្នកគាំទ្រ ។ ហើយ​គ្មាន​នរណា​ម្នាក់​ចង់បាន​បែប​នេះ​ទេ​។ គេ​គឺជា​កីឡាករ​ដែល​បាន​ធ្វើ​រឿង​មិន​គួរ​ឱ្យ​ជឿ​ជា​ច្រើន​នៅ​ទី​នេះ និង​បាន​រួមចំណែក​ធ្វើ​ឱ្យ​ក្លិប​នេះ ក្លាយជា​ក្រុមដ៏​អស្ចារ្យ​មួយ​មក​ទល់ពេលបច្ចុប្បន្ន​»​។

គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ ៤៩​ឆ្នាំដដែល​បាន​បន្ថែម​ទៀត​ថា «David នឹង​បន្ត​ស្នាក់នៅជាមួយយើង​​រហូត​ដល់​ចុងបញ្ចប់​​រដូវ​កាល​នេះ បន្ទាប់​មក​នៅ​ពេល​ដែល​អ្វី​ៗ​គ្រប់យ៉ាង​វិល​ត្រឡប់​មក​ជាធម្មតា​វិញ គេ​នឹង​ត្រូវ​បាន​អញ្ជើញ​ត្រឡប់​មក​វិញ ហើយ​សង្ឃឹមថា​គេ​អាច​ទទួលបាន​ការ​ផ្តល់​ក​ត្តិ​យសពីក្លិប, អ្នករាល់គ្នា ជាពិសេសពី​សំណាក់​អ្នកគាំទ្រ​ទាំងអស់​» ។ (ដកស្រង់​ចេញពី៖ BBC)

អត្តបទពាក់ព័ន្ធ៖ David Silva អាច​ដើរ​តាម​គន្លង Xavi ក្រោយ​ផុត​កុងត្រា​ជាមួយ​ក្លិប Man City