ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ! Bayern Munich ឈ្នះ​ជើងឯក Bundesliga រដូវ​កាល​កូ​វី​ដ​-១៩

3 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ក្រុម Bayern Munich បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ​កំពូល Bundesliga រដូវ​កាល​នេះ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ។…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ក្រុម Bayern Munich បាន​ក្លាយជា​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ​កំពូល Bundesliga រដូវ​កាល​នេះ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ។

សមាជិក​ក្រុម​ទាំងអស់ បាន​អបអរសាទរ​ការ​ឈ្នះ​ជើងឯក​លី​គជា​លើក​ទី​៨ រដូវ​កាល​ជាប់​ៗ​គ្នា នៅ​ក្នុង​កីឡដ្ឋាន​គ្មាន​អ្នក​ទស្សនា Weserstadion បន្ទាប់​ពី​បាន​យកឈ្នះ​លើ​ក្រុមម្ចាស់ផ្ទះ Werder Bremen ដោយ​លទ្ធផល ១​ទល់​នឹង​០ ដែល​ជា​រកបាន​ដោយ​ខ្សែប្រយុទ្ធ​ឆ្នើម Robert Lewandowski នៅ​នាទី​៤៣ ។

តាម​ពិត​ទៅ​ការ​ប្រកួត​ក្រប​ខណ្ឌ Bundesliga នៅ​សល់​ចំនួន ២​ប្រកួត​ទើប​បញ្ចប់​រដូវ​កាល​ ដែល​រង​វិបត្តិ​ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩នេះ ប៉ុន្តែ​ដោយ​តែ​ការ​ឈ្នះ ១១​ប្រកួត​ជាប់​គ្នា​របស់ Bayern Munich បាន​ធ្វើ​ឱ្យ​ក្រុម​នេះ ដាច់​ពិន្ទុ​ពី​ក្រុម​លេខ​២ Borussia Dortmund រហូត​ដល់ ១០​ពិន្ទុ​ និងបានបញ្ចប់​ក្តី​សង្ឃឹម​ប្រជែង​ជើងឯក​របស់​ក្រុម​លោក Lucien Favre​។

សូម​ជម្រាប​ជូន​ថា​ក្រុម Bayern Munich បាន​ក្លាយជា​ក្រុម​ទី​២​នៅ​ក្រប​ខណ្ឌ​លី​គ​កំពូល​ទាំង​៥ របស់ទ្វីប​អឺរ៉ុប ដែល​ឈ្នះ​ជើងឯក ៨ រដូវ​កាល​ជាប់​ៗ​គ្នា បន្ទាប់​ពី​ក្រុម Juventus នៅ​ក្រប​ខណ្ឌ Serie A ដែល​បាន​ឈ្នះ​ចាប់​ទាំង​ពី​រដូវ​កាល ២០១១-១២ រហូតដល់រដូវកាល ២០១៨-១៩ ៕ (ដកស្រង់​ចេញពី៖ BBC)

https://www.youtube.com/watch?v=3Nh-2IzlsvE