ខឹង​ចាក់​ធុងបាស់​ច្រៀង​ខារ៉ាអូខេ​រំខាន អ្នក​ជិតខាង​កាន់​រណារ​ស្ទាក់​កាប់​ស្ត្រី​ម្នាក់​រង​របួស


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ ឃាត់ខ្លួន​បាន​ភ្លាម​ៗ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព យក​រណារ​អារ​ទឹកកក​ស្ទាក់​តាម​ផ្លូវ កាប់​ទៅ​លើ​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​របួស ដោយសារ​ខឹង​ផ្ទះ​ជិតខាង​ចាក់​ធុងបាស់ ច្រៀង​ខារ៉ាអូខេ បំពង​សំឡេង​រំខាន​ដល់​អ្នក​ជិត​ដែល​កំពុង​សម្រាក ។

ករណី​ហិង្សា​ខាងលើ​កើតឡើង​កាល​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​១៥ មិថុនា ២០២០ នៅ​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុម​ទី​៣ ភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ ដៃដល់ មានឈ្មោះ សេង មិ​នា ហៅ​ជូ មិ​នា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​លេខ​១៤៤ ផ្លូវលំ ក្រុម​ទី​៣ ភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ចំណែកឯ ស្ត្រី​រង​គ្រោះ ឈ្មោះ ប៉ឹង សុ​វ​ណ្ណា អាយុ​៥៦​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មានមុខរ​បរជា​អ្នកលក់​ម្ជូរ ។ ត្រូវជា​ភ្ញៀវ ដែល​មក​ចូលរួម​កម្ម​វី​ធី​ផឹកស៊ី ចាក់​ធុងបាស់ ច្រៀង​ខារ៉ាអូខេ នៅផ្ទះ​កើតហេតុ​ខាងលើ ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន រណា​អា​ទឹកកក ចំនួន​០១​ដើម ប្រវែង​០៧​តឹក ។

ក្រោយ​កើតហេតុ ស្ត្រី​រង​គ្រោះ ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ស្នាក់​ការ​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​២ ឲ្យ​ចាត់ការ​តាម​នីតិវិធី​តែ​ម្តង ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ