ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឆែកឆេរ​ឃ្លាំង​ក្រុមហ៊ុន​អា​តូ​មី រក​ឃើញ​ផលិត​គ្រឿងសម្អាង​៣៩​មុខ​គ្មាន​ច្បាប់​អនុញ្ញាត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ឃ្លាំង​ស្តុក​ផលិតផល​របស់​ក្រុមហ៊ុន​អា​តូ​មី​(​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី មួយ​កន្លែង ត្រូវ​បាន​កម្លាំង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម នៃ​ក្រសួងមហាផ្ទៃ​ចុះ​ឆែកឆេរ​ដោយ​រក​ឃើញ​ផលិតផល គ្រឿងសម្អាង ចំនួន​៣៩​មុខ…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ឃ្លាំង​ស្តុក​ផលិតផល​របស់​ក្រុមហ៊ុន​អា​តូ​មី​(​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី មួយ​កន្លែង ត្រូវ​បាន​កម្លាំង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម នៃ​ក្រសួងមហាផ្ទៃ​ចុះ​ឆែកឆេរ​ដោយ​រក​ឃើញ​ផលិតផល គ្រឿងសម្អាង ចំនួន​៣៩​មុខ ដែល​ស្តុ​ប​ទុក​ក្នុង​ឃ្លាំង គ្មាន​ច្បាប់​អនុញ្ញាត​ព្រមទាំង​នាំ​ខ្លួន​ម្ចាស់​ជា​ជនជាតិ​កូរ៉េ ទៅ​សាកសួរ​។

ការ​ឆែកឆេរ បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​១០ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ទីតាំង​ឃ្លាំង អត់​ច្បាប់​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ហើយ​បាន​បញ្ចប់ នៅ​វេលា​ល្ងាច​ដោយ​មានការ​ចម្រូងចម្រាស​គ្នា​ផង​ដែរ​។ ក្នុង​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ទោ ទូច យុ​ទ្ធា អនុ​លេខាធិការដ្ឋាន និង​ជា​ប្រធាន​ក្រុម​ប្រតិបត្តិការ​ពិសេស​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​និង​មានការ​សម្របសម្រួល ពី​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម ពី​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​ឆែកឆេរ សមត្ថកិច្ច​ចម្រុះ បាន​រក​ឃើញ​ផលិតផល គ្រឿងសម្អាង ចំនួន ៣៩​មុខ ដែល​សមត្ថកិច្ច មានការ​សង្ស័យ​ថា ស្តុក ចែកចាយ វេច​ខ្ទប់ ក្លែង​ម៉ាក​គ្មាន​ច្បាប់​អនុញ្ញាត​។ តាម​លោក​ឧត្តមសេនីយ៍ ទូច យុ​ទ្ធា ដែល​ជា​អ្នកដឹកនាំ ក្នុង​ប្រតិបត្តិការ​បាន​ឲ្យ​ដឹង​ថា ទីតាំង​ស្តុ​ប​ផលិតផល​គ្រឿងសម្អាង​នេះ​ពុំ​មានច្បាប់​អនុញ្ញាត​ពី​ក្រសួង សុខាភិបាល​នោះ​ទេ ហើយ​ចំពោះ​សីតុណ្ហភាព​នៅ​ក្នុង​ទីតាំង​នោះ គឺ​មាន​កម្តៅ​ចំនួន​៣៦​អង្សារ​ដែល​ខុស បែបបទ​បច្ចេកទេស​របស់​ក្រសួងសុខាភិបាល។

លោក​ឧត្តមសេនីយ៍ទោ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ការ​ត្រួតពិនិត្យ​មុន​ដំបូង ម្ចាស់​ទីតាំង មិន​បាន​សហ​ការណ៍​នោះ​ទេ ធ្វើ​ឲ្យ​ដំណើរការ​ប្រតិបត្តិការ​ឆែកឆេរ តាំងពី​ព្រឹក​រហូត​វេលា​ល្ងាច ទើប​ចប់​។ បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ រួច​ព្រះ​រា​ជ្ញា​រង បាន​សម្រេច ដកហូត​វត្ថុ​តាង​ខាងលើ​នេះ​ជា​បណ្តោះអាសន្ន ហើយ​រក្សា​ទុក​នៅ​ក្នុង​ទីតាំង​ដដែល ដោយ​ធ្វើការ​បិទ​ឃ្លុំបេ ជា​បណ្តោះអាសន្ន​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​ជា​អ្នក​មើល​ការ ទទួលខុសត្រូវ មិន​ឲ្យ​បាត់បង់ ឬ​មានការ​ខូចខាត​រង់ចាំ​ការ​សម្រេច ជា​ក្រោយ​។ ដោយឡែក​ម្ចាស់​ទីតាំង​ឈ្មោះ OH JAE HOON ជា​ជនជាតិ​កូរ៉េ នាំ​ខ្លួន​ទៅ​បំភ្លឺ​នៅ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​។ ទោះបីជា​យ៉ាងណា កោះសន្តិភាព ពុំ​ទទួល​បានការ​បំភ្លឺ​ណាមួយ​ពី​ក្រុមហ៊ុន​ឡើយ​៕ ដោយ ៖ ម៉េ​ង ធា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ