ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ទី​១​នៅ​កម្ពុជា ដែល​ទទួល​បាន​ពាន​របស់​អង្គការ​សុខភាព​ពិភពលោក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គការ​សុខភាព​ពិភពលោក​ថ្មី​ៗ​នេះ បាន​ប្រគល់​ពាន​ពិសេស​មួយ​ជូន​ដល់​បុគ្គល​ទី​១​នៅ​កម្ពុជា ដែល​បាន​ជំរុញ​ឱ្យ​មានការ​អនុម័ត​ច្បាប់​ស្ដី​ពី​ការ ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ នៅ​ក្នុង​ឆ្នាំ​២០១៥ និង​ការ​ដក​ការ​ផ្សាយពាណិជ្ជកម្ម​ថ្នាំជក់ នៅ​ហាង​មិន​ជាប់ពន្ធ នៅ​អាកាសយានដ្ឋាន…

រាជធានី​ភ្នំពេញ ៖ អង្គការ​សុខភាព​ពិភពលោក​ថ្មី​ៗ​នេះ បាន​ប្រគល់​ពាន​ពិសេស​មួយ​ជូន​ដល់​បុគ្គល​ទី​១​នៅ​កម្ពុជា ដែល​បាន​ជំរុញ​ឱ្យ​មានការ​អនុម័ត​ច្បាប់​ស្ដី​ពី​ការ ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ នៅ​ក្នុង​ឆ្នាំ​២០១៥ និង​ការ​ដក​ការ​ផ្សាយពាណិជ្ជកម្ម​ថ្នាំជក់ នៅ​ហាង​មិន​ជាប់ពន្ធ នៅ​អាកាសយានដ្ឋាន ការ​ប្រឆាំង និង​ទប់ស្កាត់ ការ​ជ្រៀតជ្រែក របស់​ឧស្សាហកម្ម​ថ្នាំជក់ ទៅ​លើ​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​នៅ​កម្ពុជា​។

ពិធី​ប្រគល់​ពាន ដ៏​សំខាន់​មួយ​នេះ ធ្វើ​ឡើង​ក្នុង​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់​២០២០ (​ថ្ងៃ​ទី​៣១ ខែឧសភា​) ស្រប​ពេល​ដែល​អង្គការ សុខភាព​ពិភពលោក​ទទួលស្គាល់​បុគ្គល ឬ​ស្ថាប័ន ចំពោះ​ស្នាដៃ​ឆ្នើម និង​សមិទ្ធិ​ផល​ក្នុង​វិស័យ​ត្រួតពិនិត្យ ផលិតផល​ថ្នាំជក់ ដែល​ទទួលស្គាល់​ដោយ​ការិយាល័យ​ទាំង​៦​ប្រចាំ​តំបន់​របស់​ខ្លួន​។ លោកស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​ប្រទេស​កម្ពុជា បាន​ចាត់​ទុក​ថា លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​សមិទ្ធិ​ផល​ក្នុង​ការ​ត្រួតពិនិត្យ ផលិតផល​ថ្នាំជក់​នៅ​កម្ពុជា​។

អស់​រយៈកាល​ជាង​២០​ឆ្នាំ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ថ្នាំជក់​នៅ​កម្ពុជា​លោក វេជ្ជបណ្ឌិត​បាន​ធ្វើការ​តស៊ូ​មតិ និង​បាន​ធ្វើ​យុទ្ធនាការ​ជា​ច្រើន ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន យុវជន ស្ត្រី គ្រូបង្រៀន ព្រះសង្ឃ និង​ជន​រង​គ្រោះ​ដោយសារ​ថ្នាំជក់ ក្នុង​ការ​ជំរុញ​ឲ្យ​មានច្បាប់​ស្ដី​ពី​ការ​ត្រួតពិនិត្យ ផលិតផល​ថ្នាំជក់​នៅ​កម្ពុជា​ដែល​ច្បាប់​នោះ​ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ​២០១៥​។

លោក​វេជ្ជបណ្ឌិត មុំ គង់ បាន​តាមដាន និង​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​ជា​ទៀងទាត់ និង​ធ្វើ​របាយការណ៍​ជូន​ស្ថាប័ន​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ចាត់វិធានការ​។ លោក​ក៏​បាន​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​នៅ​ក្នុង ជួរ​រដ្ឋាភិបាល ក្រុម​សង្គម​ស៊ី​វិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​ជំរុញ​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដោយ​លោក​បាន​ជំរុញ​ឱ្យ​មានការ​ចូលរួម​ពី​យុវជន​កម្ពុជា​នៅ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​វិស័យ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្តល់​សច្ចាប័ន​ចូល​ជា​សមាជិក នៃ​អនុសញ្ញា ស្តី​ពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់ នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០០៥ ហើយ​ប្រទេស​កម្ពុជា​បាន​ក្លាយជា​សមាជិក ពេញ​សិទ្ធិ​នៃ​អនុសញ្ញា​នេះ នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១១​។ ក្នុង​កិច្ចការ​ជា​សមាជិក ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្តេជ្ញា​ចិត្ត​ដាក់​ចេញ​ជា​វិធានការ​ផ្សេង​ៗ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំជក់ មាន​ជា​អាទិ៍ ការ​អនុម័ត​នូវ អនុក្រឹត្យ​ស្តី​ពី​ការ​បោះពុម្ព​បម្រាម​សុខភាព​នៅ​លើ​កញ្ចប់​បារី និង​ថ្មី​ៗ​នេះ​បាន​អនុម័ត​នូវ​អនុក្រឹត្យ​មួយទៀត គឺ​អនុក្រឹត្យ​ស្តី​ពី​វិធានការ​ហាមឃាត់​ចំពោះ​ការ​ផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​៕ ដោយ ៖ ស្រី គំនិត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ