ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​រស់​ឡើងថ្លៃ​ខ្លាំង​ពេក​សមាគម​សម្រេច​កំណត់​ថ្លៃ​លក់​លើ​ទីផ្សារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ដំណាក់កាល​នៃ​កូ​វី​ដ ១៩ ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច និង​វិស័យ នានា​ក្នុង​ប្រទេស​កម្ពុជា​តម្លៃ​ជ្រូករ​ស់លក់​លើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា បាន​ហក់​ឡើងថ្លៃ ខ្ពស់​មិន​ធ្លាប់​មាន ដែល​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ក្នុងស្រុក​សប្បាយ​រីករាយ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ដំណាក់កាល​នៃ​កូ​វី​ដ ១៩ ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច និង​វិស័យ នានា​ក្នុង​ប្រទេស​កម្ពុជា​តម្លៃ​ជ្រូករ​ស់លក់​លើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា បាន​ហក់​ឡើងថ្លៃ ខ្ពស់​មិន​ធ្លាប់​មាន ដែល​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ក្នុងស្រុក​សប្បាយ​រីករាយ ប៉ុន្តែ​ធ្វើ​ឱ្យ អ្នក​បរិភោគ មួយ​ចំនួន​បែរជា​មិន​សប្បាយចិត្ត​ដោយសារ​តែ​សាច់​ជ្រូក​លក់​លើ​ទីផ្សារ​ក៏​បាន​ឡើងថ្លៃ​ខ្ពស់​ផង​ដែរ ។

យោង​តាម​សេចក្តី​ប្រកាស​របស់​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​ចេញផ្សាយ​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​បានឱ្យ​ដឹង​ថា ចាប់តាំងពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ចាប់ផ្ដើម​អនុវត្តន៍​កាត់​បន្ថយ ចំនួន​នាំ​ចូល​ជ្រូក​ពី​បរទេស​ធ្វើ​ឱ្យ​កសិករ និង​ក្រុមហ៊ុន​ចិញ្ចឹមសត្វ ជា​ពិសេស​ការ​ចិញ្ចឹម ជ្រូក​មាន​សន្ទុះ​កើនឡើង​ខ្ពស់​ឡើង​វិញ ។ ប្រការ​នេះ​ធ្វើ​ឱ្យ​ផលិតផល​ដែល​កសិករ​ចិញ្ចឹម សត្វ ក្រុមហ៊ុន​ចិញ្ចឹមសត្វ និង​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា អាច​ប្រកួតប្រជែង​ទីផ្សារ​បាន បង្កើត​ការងារ​ជូន​ប្រជាជន និង​កាត់​បន្ថយ​ការ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ជាដើម ។

ទន្ទឹម​នឹង​នេះ​ដែរ​តម្លៃ​ជ្រូក​រស់នា​ពេល​បច្ចុប្បន្ន​នេះ​មាន​តម្លៃ​ចាប់ពី ១៣.២០០​រៀល ក្នុង មួយ​គីឡូក្រាម​ទៅ ១៤.២០០​រៀល​ក្នុង​មួយ​គីឡូក្រាម ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បានឱ្យ​ដឹង​ថា ដើម្បី​អនុវត្តន៍​តាម​អនុសាសន៍​ណែនាំ របស់​ថ្នាក់ដឹកនាំ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ កុំឱ្យ​តម្លៃ​ជ្រូក​រស់​ខ្ពស់​ពេក ធ្វើ ឱ្យ​ប៉ះពាល់​ដល់​អ្នក​បរិភោគ សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា នឹង​ខិតខំ​រិះរក​មធ្យោបាយ ធ្វើ យ៉ាងណា​ឱ្យ​តម្លៃ​ជ្រូក​រស់​មក​នៅ​ត្រឹម ១២.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ចាប់ពី​ស​ប្ដា​ហ៍​ទី ៣ នៃ​ខែមិថុនា​តទៅ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី ១៥ មិថុនា ។

បើ​តាម​លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បានឱ្យ​ដឹងផង​ដែរ ថា សមាគម​កំណត់​តម្លៃ​ជ្រូក​ត្រឹម ១២០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​នេះ ដោយសារ​តែ​ប្រ ជា​ពលរដ្ឋ​ដែល​ធ្លាប់​ចិញ្ចឹម​ជ្រូក​ខាត​ក៏​បាន​ចំណេញ​មក​វិញ​ខ្លះ​ៗ​ហើយ ដូច្នេះ​ការ​កំណត់ នេះ គឺ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​ឡើង​ហួសហេតុ ទុក​លទ្ធភាព​ឱ្យ​អ្នក​បរិភោគ​នូវ​តម្លៃ​សម​ស្រប ដែល​អាច​ទទួល​បាន​ទាំង​អ្នកលក់ និង​អ្នក​បរិភោគ និង​អ្នក​ចិញ្ចឹម​ផង​ដែរ ។

លោក​បន្ត​ថា តាម​ពិត​ទៅ​បើ​ធៀប​នឹង​ប្រទេស​វៀតណាម​នា​ពេល​បច្ចុប្បន្ន​នេះ ឃើញ​ថា ជ្រូក​រស់​ក្នុង​ប្រទេស​កម្ពុជា​នៅ​មាន​តម្លៃ​ទាប​ជាង​វៀតណាម​ទៅ​ទៀត ដោយនៅ វៀតណាម​ពេល​នេះ​វា​មាន​តម្លៃ​ដល់​ទៅ ១៧០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ក៏​ប៉ុន្តែ​សម្រាប់ ទីផ្សារ​ជ្រូក​រស់​កម្ពុជា មិន​អាច​រត់​តាម​វៀតណាម​បាន​ទេ ដូច្នេះ ត្រូវ​មាន​វិធានការ​ណាមួយ ដើម្បី​ទប់ស្កាត់​ការ​ឡើងថ្លៃ​ហួសហេតុ ។

លោក​បន្ថែម​ថា ៖ « យោង​តាម​កិច្ច​ពិភាក្សា​ជាមួយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតក​កម្ម​សត្វ​ក៏​ដូច​ជា​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សមាគម​ក៏​ស​ម្រេ ច​កំណត់​ត្រឹម ១២.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ដើម្បី​លក់​លើ​ទីផ្សារ ហើយ​ក្នុង​ស​ប្ដា​ហ៍ នេះ​ខាង​អ្នក​ផ្គត់ផ្គង់​ជ្រូក​ក៏​ចាប់ផ្ដើម​បញ្ចុះ​ជា​បន្តបន្ទាប់​ហើយ​ផង​ដែរ ដូច្នេះ​នៅ​ចុង​ស​ប្ដា​ហ៍ នេះ តម្លៃ​ជ្រូករ​ស់អា​ចនឹង​ធ្លាក់​មក​នៅ​ត្រឹម ១២០០០​រៀល ឬ​លើស​នេះ​តិចតួច​» ។

លោក​បន្ថែម​ទៀត​ថា ជំហាន​បន្ទាប់​របស់​សមាគម បន្ទាប់​ពី​បញ្ចុះតម្លៃ​ជ្រូក​រស់ ហើយ​នោះ សមាគម​នឹង​ចុះ​ពិនិត្យ​តាម​ផ្សារ ទៅ​លើ​អាជីវករ​លក់​សាច់​ជ្រូក​នៅ​តាម​ផ្សារ ថា​តើ​បាន​បញ្ចុះតម្លៃ​ទៅ​តាម​តម្លៃ​ជ្រូក​រស់​ហើយ ឬ​នៅ ដើម្បី​ឱ្យ​អ្នកទិញ​បរិភោគ​សប្បាយ ចិត្ត​ទាំងអស់​គ្នា នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ នៅ​ក្នុង​ប្រទេស កម្ពុជា និង​ពិភពលោក​ទាំងមូល ។

យោង​តាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កន្លង​មក​ក៏​បានឱ្យ​ដឹង ផង​ដែរ​ថា ក្រសួង​បាន​ដក​អាជ្ញាប័ណ្ណ​ដល់​អ្នក​នាំ​ចូល​ជ្រូក​មួយ​ចំនួន​រួច​ហើយ បន្ទាប់​ពី​ក្រុម ហ៊ុន​ទាំងនោះ មិន​អនុវត្តន៍​ទៅ​តាម​កិច្ចសន្យា ហើយ​ក្រសួង​ក៏​នឹង​បន្ត​ដក​អាជ្ញាប័ណ្ណ​បន្ថែម ទៀត​ចំពោះ​ក្រុមហ៊ុន​ណា​ដែល​ល្មើស​នឹង​កិច្ចសន្យា ។ ការ​ធ្វើ​ដូច្នេះ ដើម្បី​ជំរុញ​ផលិតកម្ម ក្នុងស្រុក​បន្ថែម ទៅ​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល គឺ​កាត់​បន្ថយ​ការ​នាំ​ចូល​បង្កើន ការ​ផលិត​ក្នុងស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ