ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើងថ្លៃ​ទៀត​! តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​ស្ទុះ​ឡើង​មួយ​ទំហឹង​ខណៈ​ពលរដ្ឋ​ខ្លះ​ហាក់​ភ្លេច​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ដូច​ការ​គ្រោងទុក នៅ​ថ្ងៃនេះ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា​តម្លៃ​លក់រាយ​ប្រេងសាំង​ធម្មតា​បាន​ហក់​ឡើងជា​បន្ត​ទៀត​ហើយ គឺ​ក្នុង​មួយ​លី​ត្រ​សាំង​ធម្មតា​បាន​ឡើងថ្លៃ​ពី ២៧០០ រៀល​ក្នុង​មួយ​លី​ត្រ ឡើង​ដល់ ២៨៥០ រៀល​ក្នុង​មួយ​លី​ត្រ​សាំង​សម្រាប់​ការ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១៦…

រាជធានី​ភ្នំពេញ​៖ ដូច​ការ​គ្រោងទុក នៅ​ថ្ងៃនេះ​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា​តម្លៃ​លក់រាយ​ប្រេងសាំង​ធម្មតា​បាន​ហក់​ឡើងជា​បន្ត​ទៀត​ហើយ គឺ​ក្នុង​មួយ​លី​ត្រ​សាំង​ធម្មតា​បាន​ឡើងថ្លៃ​ពី ២៧០០ រៀល​ក្នុង​មួយ​លី​ត្រ ឡើង​ដល់ ២៨៥០ រៀល​ក្នុង​មួយ​លី​ត្រ​សាំង​សម្រាប់​ការ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ៣០ ខែមិថុនា ឆ្នាំ ២០២០ នេះ ។

ប្រាកដ​ណាស់​ចរាចរណ៍​នៅ​កម្ពុជា​បាន​វិល​រក​សភាព​ធម្មតា​ចាប់តាំងពី​ចុងខែ​ឧសភា បន្ទាប់​ពី​កម្ពុជា​បាន​ព្យាបាល​អ្នក​កើត​កូ​វី​ដ​១៩ បាន​សះស្បើយ​ជា​បន្តបន្ទាប់ រហូត​ពលរដ្ឋ​មួយ​ចំនួន​ធំ​ហាក់​ភ្លេចខ្លួន​មិនសូវ​ប្រុង​ប្រយ័ត្ន​ដូច​ពី​មុន​ៗ​ឡើយ ព្រោះ​គេ​សង្កេត​ឃើញ​តាម​ដងផ្លូវ​អ្នកបើកបរ​ម៉ូតូ​ឡាន គឺ​មិន​បាន​ពាក់​ម៉ាស់​ការពារ​នោះ​ទេ ខណៈ​នៅ​តាម​ភោជនីយដ្ឋាន​ក្តី​ក៏​ការ​រក្សា​គម្លាត​សុវត្ថិភាព​គឺ​ពុំ​មានការ​អនុវត្ត​សោះឡើយ ។

យ៉ាងណាមិញ​ងាក​មក​មើល សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​ចុះ​ថ្ងៃ​ទី ១៦ មិថុនា​នេះ​តម្លៃ​លក់រាយ​ប្រេងសាំង​ធម្មតា​បាន​ឡើងថ្លៃ​ចំនួន ១៥០ រៀល​បន្ថែម​ទៀត នាំ​ឲ្យ​តម្លៃ​លក់រាយ​ក្នុង​សាំង​ធម្មតា​មួយ​លី​ត្រ​ឡើង​ដល់ ២៨៥០​រៀល ។ ចំណែក​តម្លៃ​ប្រេងម៉ាស៊ូត ក៏​បាន​ឡើងថ្លៃ​ដល់ ២៦០០ រៀល​ក្នុង​មួយ​លី​ត្រ ឡើងថ្លៃ​ជាង​មុន​ចំនួន ១០០​រៀល​។ ដែល​តម្លៃ​ថ្មី​នេះ​គឺ​សម្រាប់​ការ​អនុវត្ត​ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ៣០ មិថុនា​នេះ ។

អ្នក​នាង នូវ ដា​នេ អ្នកបម្រើ​ការងារ​នៅ​ក្រុមហ៊ុន​មួយ​បាន​ឲ្យ​ដឹង​ថា ធម្មតា​ការ​ឡើងថ្លៃ​នូវ​មុខទំនិញ​គឺ​អាស្រ័យ​លើ​តម្រូវការ​ជាក់ស្តែង តែ​យ៉ាងណាមិញ ជុំវិញ​ការ​ឡើងថ្លៃ​ប្រេងសាំង​ធម្មតា​គួរតែ​ឡើង​ត្រឹម ៥០ រៀល​ក្នុង​មួយ​លី​ត្រ​អី​បាន​ហើយ ព្រោះ​កូ​វី​ដ​១៩​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ធំ​បាត់បង់​ចំណូល ហើយ​សំខាន់​ជាង​នេះ​អ្នក​ប្រើប្រាស់​សាំង​ធម្មតា​សម្រាប់​ចាក់​ម៉ូតូ​ច្រើន​ជា​អ្នកក្រ​ដែល​រង​គ្រោះ​ដោយ​កូ​វី​ដ
១៩ ។

អ្នក​នាង​បាន​បន្ត​ថា «​ពេល​ចុះ​គឺ​ចុះ​តិច​ណាស់ តែ​ពេល​សាំង​ឡើងថ្លៃ​ម្តង​ៗ​គឺ ១០០ ទៅ ២០០ រៀល​ក្នុង​មួយ​លី​ត្រ ដូច្នេះ​វា​ហាក់ដូចជា​ពិបាក​យល់​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ