ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់ថា ត្រូវ​​សមត្ថកិច្ច​ស្លៀក​ពាក់​ស៊ី​វិល​វ៉ៃ​​​ដល់​ក្នុងផ្ទះ ព្រោះ​ដក​ទូរស័ព្ទ​ថត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹងថា យុវជន​ម្នាក់​ពេល​កំពុង​អង្គុយ​ផឹកស៊ី ក៏​ឃើញ​កម្លាំង​សមត្ថកិច្ច​ស្លៀកពាក់​ស៊ី​វិល​មួយ​ក្រុមចុះ​​ចាប់​ជនជាតិ​បរទេស ហើយ​យុវជន​នោះ​ក៏​បាន​ដក​ទូរស័ព្ទ​ថត ក៏​​ស្រាប់តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្លៀកពាក់​ស៊ី​វិល​នោះ បាន​វាយ​មក​លើ​រូបគេ​ បណ្ដាល​ឱ្យ​ហើម​មុខ​មួយ​ជំ​ហៀ​ង រួច​យុវជន​រូប​នេះ​ក៏​រត់គេច​ចូល​ក្នុងផ្ទះ…

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បាន​ឱ្យ​ដឹងថា យុវជន​ម្នាក់​ពេល​កំពុង​អង្គុយ​ផឹកស៊ី ក៏​ឃើញ​កម្លាំង​សមត្ថកិច្ច​ស្លៀកពាក់​ស៊ី​វិល​មួយ​ក្រុមចុះ​​ចាប់​ជនជាតិ​បរទេស ហើយ​យុវជន​នោះ​ក៏​បាន​ដក​ទូរស័ព្ទ​ថត ក៏​​ស្រាប់តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្លៀកពាក់​ស៊ី​វិល​នោះ បាន​វាយ​មក​លើ​រូបគេ​ បណ្ដាល​ឱ្យ​ហើម​មុខ​មួយ​ជំ​ហៀ​ង រួច​យុវជន​រូប​នេះ​ក៏​រត់គេច​ចូល​ក្នុងផ្ទះ តែ​ក៏​ត្រូវ​​កម្លាំង​មួយ​ក្រុម​នោះ​​ក​ដេញ​តាម​វាយ​ដល់​ក្នុងផ្ទះ​ទៀត និង​គំរាម​បាញ់​អ្នក​ដែល​ហ៊ាន​ជួយ​ជន​រង​គ្រោះ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​១៧៤ នៅ​ចំណុច​មុខ​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​យុវជន​រូប​នោះ​មានឈ្មោះ ងែ​ត ឡុ​ង​ហេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​បុគ្គលិក​សណ្ឋាគារ ស្នាក់​នៅ​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូបគេ​កំពុង​តែ​អង្គុយ​ផឹក​ជាមួយ​មិត្តភក្តិ នៅ​លើ​ផ្លូវ​១៧២ បាន​មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​មាន​​កម្លាំង​សមត្ថកិច្ច​ស្លៀកពាក់​ស៊ី​វិល មួយ​ក្រុម​មាន​គ្នា​ច្រើន​នាក់ បាន​ចុះ​ទៅ​ចាប់​ជនជាតិ​បរទេស​ម្នាក់ ដែល​មិន​ស្គាល់​អត្តសញ្ញាណ ។

យុវជន​រូប​នេះ​បន្តថា ភ្លាម​ៗ​នោះ​ដែរ មិត្តភក្តិ​របស់​គេ​បាន​ដក​ទូរស័ព្ទ​ដៃ​មក​ថត ស្រាប់តែ​កម្លាំង​សមត្ថកិច្ច​ស្លៀកពាក់​ស៊ី​វិល​នោះ បាន​ធ្វើការ​ហាមឃាត់​មិន​អោយ​ថតរូប ថែម​ទាំង​វ៉ៃ​ទៅ​លើ​រូបគេ បណ្តាល​អោយ​ភ័យ​ស្លន់ស្លោ រួច​ក៏​រត់​ទៅ​ចូល​ផ្ទះ​អោយ​គេ​ជួយ បែរជា​សមត្ថកិច្ច​រូប​នោះ​បានរ​ត់​ទៅ​វ៉ៃ​រូបគេ​ដល់​ក្នុងផ្ទះ​ទៀត ថែម​ទាំង​គំរាម​បាញ់​អ្នក​ដែល​ជួយ និង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង ទើប​ក្រុម​សមត្ថកិច្ច​ស្លៀកពាក់​ស៊ី​វិល​នោះ បាន​រត់គេច​ខ្លួន​បាត់​អស់​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ គឺ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរ​បាល​ផ្សារ​ថ្មី​ទី​៣ ដើម្បី​អោយ​សមត្ថកិច្ច​រក​ខុស​ត្រូវ​អោយ ។ មិនដឹង​ថា ទទួល​បាន​ផល​បែប​ណា​នោះ​ទេ ព្រោះ​មិនដឹង​ថា ក្រុម​សមត្ថកិច្ច​ដែល​ស្លៀកពាក់​ស៊ី​វិល​មក​ពី​អង្គភាព​ណា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ