ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ! កូ​វី​ដ​-១៩ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​លុយ​របស់​អ្នក​រយៈពេល​មួយ​ឆ្នាំ​ទៀត​យ៉ាងដូចម្តេច​ខ្លះ?

3 ឆ្នាំ មុន

កូ​វី​ដ ១៩ បាន​បន្ត​បង្ក​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ហើយ​វា​នឹង​បន្ត​ជះ​ឥទ្ធិពល​ទៅ​ថ្ងៃ​មុខ​ផង​ដែរ ។ វា​បាន​ផ្លាស់​ប្តូរជីវិត​របស់​មនុស្ស​ជា​ច្រើន ជា​ពិសេស​ផ្លាស់​ប្តូរ​ទម្លាប់​ចំណាយ សន្សំ និង​វិនិយោគ​លុយ​របស់​ពួក​គេ ។…

កូ​វី​ដ ១៩ បាន​បន្ត​បង្ក​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ហើយ​វា​នឹង​បន្ត​ជះ​ឥទ្ធិពល​ទៅ​ថ្ងៃ​មុខ​ផង​ដែរ ។ វា​បាន​ផ្លាស់​ប្តូរជីវិត​របស់​មនុស្ស​ជា​ច្រើន ជា​ពិសេស​ផ្លាស់​ប្តូរ​ទម្លាប់​ចំណាយ សន្សំ និង​វិនិយោគ​លុយ​របស់​ពួក​គេ ។

អ្នកជំនាញ​ផ្នែក​រៀន​ចំ​ផែនការ​ហិរញ្ញវត្ថុ​ពីរ​រូប​បាន​ចែករំលែក​ពី​ផល​ប៉ះពាល់​ដល់​កូ​វី​ដ ១៩ បាន​បង្ក​លើ​លុយ​របស់​អ្នក​នៅ​ថ្ងៃ​អនាគត​ដែល​មាន​ដូច​ខាងក្រោម​នេះ ៖

១. វា​នឹង​ជំរុញ​ឲ្យ​មនុស្ស​ជំនាញ​ថ្មី​មានការ​ប្រុង​ប្រយ័ត្ន​ជាង​មុន
យោង​ទៅ​តាម​អ្នកជំនាញ​ផ្នែក​រៀន​ចំ​ផែនការ​ហិរញ្ញវត្ថុ អាន់​ណា អេ​ន​ជី​ខន​តេ (Anna N’Jie-Konte) ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Dare To Dram Financial Planning និង ម៉ា​ហ្គឺ​រី​តា ឆេ​ង (Margeurita Cheng) ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Blue Ocean Global Wealth បាន​ប្រាប់​ដល់ Business Insider ថា មនុស្ស​ដែល​នៅ​វ័យក្មេង​ដែល​នៅ​មាន​ពេល​ច្រើន​សម្រាប់​វិនិយោគ​អាច​នឹង​មានការ​ប្រុង​ប្រយ័ត្ន​ច្រើន​មុន​ពេល​សម្រេចចិត្ត​វិនិយោគ​លុយ ។

២. វា​នឹង​បង្ខំ​ឲ្យ​មនុស្ស​គិត​ឡើង​វិញ​ពី​ទម្លាប់​សន្សំ​លុយ​របស់​ខ្លួន
អ្នកជំនាញ​ទាំង​ពីរ​ខាងលើ​បាន​ចែករំលែក​មក​ថា អតិថិជន​ជា​ច្រើន​របស់​ខ្លួន​បាន​ប្រាប់​ថា​ពួក​គេ​បាន​ផ្លាស់​ប្តូរ​គំនិត​ទាក់ទិន​នឹង​យុទ្ធសាស្ត្រ​សន្សំ​សម្រាប់​គ្រា​មាន​អាសន្ន​រយៈពេល​៦​ខែ​របស់​ខ្លួន​ដើម្បី​ពន្យា​វា​ដល់ ១២​ខែ​វិញ ។ មាន​ន័យ​ថា​មនុស្ស​កាន់តែ​ច្រើន​នឹង​ចង់បាន​សន្តិសុខ​ច្រើន​ជាង​ភាព​បត់បែន​ច្រើន​ក្នុង​ការ​ចាយវាយ ។

៣. វា​នឹង​ផ្លាស់​ប្តូរ​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស
កូ​វី​ដ ១៩ បាន​បង្ខំ​ឲ្យ​មនុស្ស​ជា​ច្រើន​ធ្វើការ​ពី​ផ្ទះ ហើយ​ប្រសិនបើ​ពួក​គេ​អាច​រក្សា​ប្រសិទ្ធិ​ភាព​ការងារ​បាន​នោះ ក្រុមហ៊ុន និង​ស្ថាប័ន​ការងារ​អាច​នឹង​មានការ​លំបាក​ក្នុង​ការ​ជំរុញ​ឲ្យ​បុគ្គលិក​ត្រលប់​ទៅ​ធ្វើការ​ក្នុង​ការិយាល័យ​វិញ ។

ជា​លទ្ធផល ទម្លាប់​ធ្វើការ​ថ្មី​នេះ​នឹង​ផ្លាស់​ប្តូរ​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ដូច​ជា​ការ​ចាយវាយ​លើ​ថ្លៃ​ធ្វើ​ដំណើរ និង​ថ្លៃ​អាហារ​ក្រៅ​ផ្ទះ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ