ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​សង្វៀន​បញ្ជល់មាន់ ​ចាប់​បាន​អ្នក​លេង​9​នាក់ និង​អា​គក​17​ក្បាល

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​២០​នាទីថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ខែមិថុនា​កន្លង​ទៅ បាន​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​នៅ​ភូមិ​ស្វាយ​ក្ងោ ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ ។ មន្ត្រី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា…

ខេត្តស្វាយរៀង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​២០​នាទី
ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ខែមិថុនា​កន្លង​ទៅ បាន​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​នៅ​ភូមិ​ស្វាយ​ក្ងោ ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ ។

មន្ត្រី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​បង្ក្រាប​នេះ បាន​ឃាត់ខ្លួន​អ្នកលេង​មាន​ប្រុស​មាន​ស្រីចំនួន​៩​នាក់ រួម​មាន ៖ ១-​ឈ្មោះ យិ​ន សាត ភេទ​ប្រុស អាយុ​៥១​ឆ្នាំ នៅ​ភូមិ​អង្គ​កប្បាស ឃុំ​ស្វាយ​ជ្រំ ២-​ឈ្មោះ ស៊ិ​ន ឡា​នី ភេទ​ប្រុស អាយុ​៥៥ឆ្នាំ នៅ​ភូមិ​ព្រែក​ទប់ ឃុំ​ស្វាយ​ជ្រំ ៣-​ឈ្មោះ សុខ សា​វី ភេទ​ប្រុស អាយុ​៤៨ឆ្នាំ នៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ៤-​ឈ្មោះ ចាន់ ហាត់ ភេទ​ស្រី អាយុ​៥១​ឆ្នាំនៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង​ ៥-​ឈ្មោះ ព្រំ ចិន្តា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ស្វាយចេក ឃុំ​ព្រៃឈរ ស្រុក​កំពង់​ត្របែក ខេត្តព្រៃវែង។

៦-​ឈ្មោះ ឈួ​ន ចឹក ភេទ​ប្រុស អាយុ​៥២​ឆ្នាំ នៅ​ភូមិ​តា​ប៉ក ឃុំ​ត្រពាំង​ស្រែ ស្រុក​កំ​ពង់​ត្របែក ៧-​ឈ្មោះ សោម យ៉ាក ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​ស្វាយ​ជ្រំ ៨-​ឈ្មោះ វ៉ា គុណ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ចំបក់ ស្រុក​ស្វាយ​ជ្រំ និង​៩-​ឈ្មោះ ទង វណ្ណៈ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ប្រ​ធាតុ ឃុំ​ប្រ​ធាតុ ស្រុក​កំពង់ត្របែក​។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត រថយន្ត​១​គ្រឿង ម៉ូតូ​៤​គ្រឿង អា​គក
១៧​ក្បាល ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន​៥,៦០០​ដុល្លារ ប្រាក់​ដុល្លារ​២៩០​ដុល្លារ ប្រាក់​រៀល
ចំនួន​៦.៤៨៥.០០០​រៀល ប្រាក់​ដុល្លារ​កូ​ពី​ចំនួន​៥.៦០០​ដុល្លារ និង​ជញ្ជីង​១​គ្រឿង​។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ការ​ចុះ​បង្ក្រាប​នេះ​ក្រោម​ការ​សម្របសម្រួល​ពី​លោក ស៊ន មុនី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត និង​ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក សែ វុ​ទ្ធី មេ​បញ្ជា​ការ​​កង​រាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ផ្ទាល់​ដោយ​លោក ស្រី វុ​ត្ថា មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​ជ្រំ និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ស្វាយ​រៀង ។

នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​ទាំង​៩​នាក់ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយ​ជ្រំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​​ដំបូង​ខេត្ត ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ