ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បើករថយន្ត​វ័យ​ចំណាស់​គួរ​អនុវត្ត​តាម​លក្ខខណ្ឌ​បែប​ណា​ទើប​ទទួល​បាន​សុវត្ថិភាព

9 ឆ្នាំ មុន

បើ​និយាយ​ដល់​រឿង​ប្រើប្រាស់​រថយន្ត​និង​ការ​កាន់ចង្កូត​យ៉ាង​ស្ទាត់ជំនាញ​នោះ វា​ពិតជា​អាច​ទៅ​រួច​ចំពោះ​មនុស្ស​ដែល​មាន​វ័យ​រាង​រេ​បន្តិច នៅ​តែ​បើកបរ​ដោយ​សុវត្ថិភាព​ដូច​ពាក្យចាស់​ពោល​ថា «​ម្ទេស​កាន់តែ​ចាស់ គឺ​កាន់តែ​ហិល​» ។ ប៉ុន្តែ​ទោះជា​យ៉ាងណា វា​គឺជា​កត្តា​សំខាន់​បំផុត​ចំពោះ​ការ​បើកបរ​មួយ​ដែរ

បើ​និយាយ​ដល់​រឿង​ប្រើប្រាស់​រថយន្ត​និង​ការ​កាន់ចង្កូត​យ៉ាង​ស្ទាត់ជំនាញ​នោះ វា​ពិតជា​អាច​ទៅ​រួច​ចំពោះ​មនុស្ស​ដែល​មាន​វ័យ​រាង​រេ​បន្តិច នៅ​តែ​បើកបរ​ដោយ​សុវត្ថិភាព​ដូច​ពាក្យចាស់​ពោល​ថា «​ម្ទេស​កាន់តែ​ចាស់ គឺ​កាន់តែ​ហិល​» ។ ប៉ុន្តែ​ទោះជា​យ៉ាងណា វា​គឺជា​កត្តា​សំខាន់​បំផុត​ចំពោះ​ការ​បើកបរ​មួយ​ដែរ ប្រសិនបើ​វ័យ​របស់​គាត់​វិវឌ្ឍន៍​ទៅ​ជាមួយនឹង​សមត្ថភាព​អនុវត្ត​ជាក់ស្តែង ឆ្លុះ​បញ្ចាំង​ពី​ហានិភ័យ​យ៉ាង​ច្បាស់​នឹង​ភ្នែក​នោះ ។

សូម​លើកយក​នូវ​វិធីសាស្ត្រ​គួរ​ប្រតិបត្តិ​សម្រាប់​មនុស្ស​ចាស់​ក្នុង​ការ​បើករថយន្ត​ឱ្យ​ធានា​បាន​សុវត្ថិភាព​ដូច​តទៅ​៖

១-​ចូរ​ចៀសវាង​ការ​បើកបរ​ក្នុង​អំ​ទ្បុ​ង​ពេល​នៃ​លក្ខខណ្ឌ​ផ្លូវ ដែល​ពិបាក​ក្នុង​ការ​បញ្ជា​យាន​របស់​ខ្លួន ។ បើ​អាច​ធ្វើ​ទៅ​បាន​គួរ​ជ្រើស​យក​ការ​ធ្វើ​ដំណើរ​តែ​នៅ​ពេល​ថ្ងៃ ទើប​ជា​ការ​ប្រសើរ ។ ជាមួយ​គ្នា​នោះ​ដែរ ចៀសវាង​បើករថយន្ត​ពេល​យប់​ងងឹត ថ្ងៃ​ទើប​និង​រះ ឬ​ពេល​ព្រលប់​ៗ ។

២-​ចៀសវាង​បើកបរ​នៅ​ពេល​អាកាសធាតុ​មិន​អំណោយទាន​ដូច​ជា ពេល​ភ្លៀង​ធ្លាក់​ផ្លូវ​រអិល ឬ​មេឃ​ចុះ​អ័ព្ទ​ជាដើម ។ ស្ថានភាព​បែប​នេះ​អាច​កាត់​បន្ថយ​លទ្ធភាព​មើលឃើញ​ឧបសគ្គ​ដល់​ពួក​គាត់​ជាក់​ជា​មិន​ខាន ។

៣-​កាត់​បន្ថយ​ថេរវេលា​ធ្វើ​ដំណើរ ក៏​ដូច​ជា​ការ​ឧស្សាហ៍​បើករថយន្ត​ទៅ​ណា​មក​ណា​ញឹកញាប់ ។

៤-​គួរ​បើក​តែ​នៅ​លើ​ផ្លូវ ឬ​ទីតាំង​ភូមិសាស្ត្រ​ដែល​អ្នក​ស្គាល់​ច្បាស់ ទើប​ជា​ការ​ប្រសើរ​និង​មិន​នាំ​រឿង​ចូល​ផ្ទះ ។

៥-​ចៀសវាង​បើករថយន្ត​ទៅ​ណា​មក​ណា​តែឯង ។ ការ​បន្ថែម​នរណា​ម្នាក់​ឱ្យ​ជិះ​ក្នុង​រថយន្ត​អាច​ជួយ​រក្សា​ការ​ក្រើនរំលឹក​ពី​ស្ថានការណ៍​គ្រោះថ្នាក់ និង​លក្ខខណ្ឌ​ផ្សេង​ៗ​បាន​កាន់តែ​ល្អ​ទ្បើ​ង ។

៦-​ចៀសវាង​បើក​លើ​ថ្នល់ជាតិ​នៅ​ពេល​ដែល​មាន​រថយន្ត​ច្រើន​ចរាចរណ៍​លើ​ផ្លូវ​នោះ ឬ​ក៏​ស្ថានភាព​ចរាចរណ៍​លំបាក​ៗ​មួយ​ចំនួន ។

៧-​ជម្រះ​ចេញ​នូវ​កិច្ចការ​ដែល​រំខាន​ផ្សេង​ៗ ខណៈ​ពេល​បើកបរ ពោល​គឺ​ផ្តោតអារម្មណ៍​ផ្ចង់ស្មារតី​លើ​ការ​បញ្ជា​យាន​របស់​ខ្លួន​និង​ធ្វើ​យ៉ាងណា​ឱ្យ​ទទួល​បាន​សុវត្ថិភាព ។

៨-​ប្រើ​ក្រសែភ្នែក​សម្លឹង​មើល​ឱ្យ​បាន​ទៀងទាត់ និង​រក្សា​ទីតាំង​កញ្ចក់​មើល​ក្រោយ​ឱ្យ​បាន​ត្រឹមត្រូវ ។

៩-​ព្យាយាម​បើកបរ​ឱ្យ​ស្ថិត​ក្នុង​ល្បឿន​ដែល​ច្បាប់​បាន​កំណត់​ទៅ​តាម​គោលដៅ​នីមួយ​ៗ ។ កុំ​បោះពួយ​លើស​ឬ​ក្រោម​ល្បឿន​កំណត់​ច្រើន​ពេក ។

១០-​ចូរ​ប្រុង​ប្រយ័ត្ន​ចំពោះ​យានយន្ត​ដែល​នៅ​ជុំវិញ ឬ​ក្នុង​គន្លង​ផ្លូវ​ជាមួយ​និង​ផ្លូវ​ដទៃ ។

១១-​រក្សា​រថយន្ត​របស់​អ្នក​ក្នុង​លក្ខខណ្ឌ​ប្រក្រតី​មិន​ខូច​នៅ​ចំណុច​ណាមួយ​មុន​ចេញដំណើរ ។

១២-​ពិគ្រោះ​សុំ​យោបល់​ពី​ឱសថការី ក៏​ដូច​ជា​វិ​ជ្ជ​បណ្ឌិត​ថា តើ​លោក​អ្នក​គួរ​ប្រើប្រាស់​ឱសថ ឬ​យ៉ាងណា ប្រសិនបើ​អ្នក​ហាក់ដូចជា​មាន​អារម្មណ៍​លង់លក់​ពេល​កាន់ចង្កូត​រថយន្ត​ម្តង​ៗ ៕