ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ថា ​កងទ័ព​ត្រៀម​ធ្វើ​សកម្ម​ភាព​​ ក្រោយ​ការ​បញ្ជូន​ខិតប័ណ្ណ

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA រាយការណ៍​នា​ថ្ងៃ​ទី​១៦ មិថុនា​ថា កងទ័ព​កូរ៉េ​ខាងជើង​ត្រៀម​ធ្វើ​សកម្មភាព ប្រសិនបើ​បណ្ដា​ក្រុម​ជន​រត់ចោលជួរ​បន្ត​យុទ្ធនា​ការ​​ឃោសនា​តាម​រយៈ​ការ​បញ្ជូន​ខិតប័ណ្ណ​ពី​ដែនដី​កូរ៉េ​ខាងត្បូង​មក ។ កងទ័ព​ប្រជាជន​កូរ៉េ​ប្រកាស​ថា…

ប្រទេស​កូរ៉េ​ទាំង​២ ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA រាយការណ៍​នា​ថ្ងៃ​ទី​១៦ មិថុនា​ថា កងទ័ព​កូរ៉េ​ខាងជើង​ត្រៀម​ធ្វើ​សកម្មភាព ប្រសិនបើ​បណ្ដា​ក្រុម​ជន​រត់ចោលជួរ​បន្ត​យុទ្ធនា​ការ​​ឃោសនា​តាម​រយៈ​ការ​បញ្ជូន​ខិតប័ណ្ណ​ពី​ដែនដី​កូរ៉េ​ខាងត្បូង​មក ។

កងទ័ព​ប្រជាជន​កូរ៉េ​ប្រកាស​ថា ខ្លួន​នឹង​សិក្សាពី​បណ្ដា​ផែនការ​សកម្មភាព ដែល​អាច​ឲ្យ​ខ្លួន​វិល​មក​កាន់​តំបន់​ហាម​មិន​ឲ្យ​មាន​កងទ័ព​ឡើង​វិញ បន្ទាប់​ពី​ការ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​អន្តរ​កូរ៉េ​ឆ្នាំ​២០១៨​មួយ ។

ភាព​តានតឹង​រវាង​កូរ៉េ​ទាំង​២​បាន​កើនឡើង​វិញ​ជា​ថ្មី ខណៈ​ខិតប័ណ្ណ​ឃោសនា​នានា​ដែល​រិះគន់
មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន​ដោយ​ចោទ​លោក​ជា​ពិសេស​ថា រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ត្រូវ​បាន​បង្ហោះ​មក​កាន់​កូរ៉េ​ខាងជើង ។

កូរ៉េ​ខាងត្បូង​គ្រោង​ចាត់​បណ្ដា​វិធានការ​ប្រឆាំង​ក្រុម​អ្នក​រត់ចោលជួរ​កូរ៉េ​ខាងជើង​២​ក្រុម ដោយ​វាយតម្លៃ​ថា សកម្មភាព​របស់​ពួក​គេ​បង្កើន​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២ ហើយ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​បណ្ដា​អ្នក​ដែល​រស់នៅ​តាម​ព្រំដែន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ