ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក​ស្កុ​ត​ចេញពី​រថយន្ត​តម្រូវ​ឱ្យ​មាន​ជំនាញ​ខ្លះ​ទើប​ទទួល​បាន​លទ្ធផល​ដូច​បំណង

9 ឆ្នាំ មុន

ការ​បក​ស្កុ​ត ឬ​ស្ទីក​ឃ័​រ​ចេញពី​តួ​រថយន្ត​ក៏​អាច​រាប់​ថា​ជា​ការងារ​តម្រូវ​ឱ្យ​មាន​បច្ចេកទេស​ជំនាញ​ខ្លះ​ដែរ​ដើម្បី​ចៀសវាង​នាំ​បញ្ហា​សៅហ្មង​ចិត្ត​ផ្សេង​ៗ​ពី​គុណវិបត្តិ​ក្រោយ​ពេល​អនុវត្ត​ដោយ​ពុំ​មាន​ក្បួនខ្នាត​ត្រឹមត្រូវ ។ ដូចនេះ​សូម​លើកយក​វិធី​បក​ស្កុ​ត​ចេញពី​រថយន្ត​ប្រកបដោយ​សុវត្ថិភាព​ដូច​តទៅ​៖

ការ​បក​ស្កុ​ត ឬ​ស្ទីក​ឃ័​រ​ចេញពី​តួ​រថយន្ត​ក៏​អាច​រាប់​ថា​ជា​ការងារ​តម្រូវ​ឱ្យ​មាន​បច្ចេកទេស​ជំនាញ​ខ្លះ​ដែរ​ដើម្បី​ចៀសវាង​នាំ​បញ្ហា​សៅហ្មង​ចិត្ត​ផ្សេង​ៗ​ពី​គុណវិបត្តិ​ក្រោយ​ពេល​អនុវត្ត​ដោយ​ពុំ​មាន​ក្បួនខ្នាត​ត្រឹមត្រូវ ។ ដូចនេះ​សូម​លើកយក​វិធី​បក​ស្កុ​ត​ចេញពី​រថយន្ត​ប្រកបដោយ​សុវត្ថិភាព​ដូច​តទៅ​៖

ក​-​អ្វី​ដែល​ចាំបាច់​ក្នុង​ការ​ប្រើប្រាស់
-​ឧបករណ៍​ផ្លុំ​ស​ម្ងួ​ត​សក់​ដែល​ប្រើ​ខ្យល់​កម្ដៅ
-​ផ្លែកាំបិត​ឬ​ប្រដាប់​កោស​(​ប្រ​សិន​បក​ចេញពី​កញ្ចក់​រថយន្ត​)
-​កាត​រឹង​(ID កាត​ជាដើម​)
-​កន្សែង​ឬ​ក្រណាត់​ពីរ
-​ប្រដាប់​សម្អាត​កញ្ចក់​(​ករណី​បក​ចេញពី​កញ្ចក់​រថយន្ត​)
-​ស្ព្រា​យ៍​បាញ់​ជាតិ​រលោង​និង​លាង​សម្អាត ។

ខ​-​អ្វី​ដែល​ត្រូវ​អនុវត្ត
១-​ត្រូវ​ច្បាស់​ថា​ស្កុ​ត​ឬ​ស្ទីក​ឃ័​រ​និង​តំបន់​ដែល​នៅ​ជុំវិញ​នោះ​គឺ​លាង​ជម្រះ​ធូលី​បាន​ស្អាត ។
២-​ដោត​កុងតាក់​ឧបករណ៍​ផ្លុំ​សក់​ចុច​បើក​កម្ដៅ​ឱ្យ​ក្ដៅ​ហើយ​កាន់​ឧបករណ៍​នោះ​តម្រង់​ឱ្យ​កៀក​នៅ​ផ្នែក​ខាងលើ​ស្ទីក​ឃ័​រ​នោះ​ត្រឹមតែ​ប៉ុន្មាន​សង់ទីម៉ែត្រ​ប៉ុណ្ណោះ ។ កុំ​ព្យាយាម​ដាក់​ផ្អឹប​ប្រដាប់​ផ្លុំ​សក់​ផ្ទាល់​លើ​ស្ទិ​ក​គ័​រ​ឱ្យ​សោះ​ពិសេស​ជាង​នេះ​ទៀត​គឺ​លើ​ទឹក​ថ្នាំ​រថយន្ត​តែ​ម្ដង ។

៣-​រក្សា​ទីតាំង​ប្រដាប់​ផ្លុំ​សក់​នៅ​តំបន់​ផ្នែក​កណ្ដាល​នៃ​ស្ទិ​ក​គ័​រ​ដែល​អ្នក​បម្រុង​បក​វា​ចេញ​នោះ​ប្រមាណ​ជា​ពីរ​បី​នាទី នៅ​គ្រានោះ​ត្រូវ​ច្បាស់​ថា​ខ្យល់​ដែល​ចេញ​មក​ក្រៅ​គឺ​ក្ដៅ​បន្ទាប់​មក​ចាប់ផ្ដើម​ប្ដូរ​ទិស​ដៅ​បែរ​ចេញ​យឺត​ៗ​មក​ផ្នែក​គែម​ៗ​របស់​វា ។

៤-​ក្រោយ​ពី​ផ្លុំ​កម្ដៅ​ស្ទីក​ឃ័​រ​ក្ដៅ​ហើយ​ប្រើប្រាស់​កាត​រឹង​ដូច​មាន​រៀបរាប់​ខាងលើ​ដោយ​យក​គែម​វា​ដើម្បី​កោស​ចេញ​តាម​សម្រួល ។ ត្រង់​ចំណុច​នេះ​អ្នក​ក៏​អាច​ប្រើ​ចុង​ក្រចក​កៀរ​វា​ចេញ​ក៏​បាន​ដែរ​បើ​អាច​ធ្វើ​ទៅ​បាន ។ ប្រសិនបើ​តំបន់​នៃ​ផ្ទៃ​ស្ទីក​ឃ័​រ​នោះ​ក្ដៅ​គ្រប់គ្រាន់​ហើយ​អ្នក​នឹង​អាច​រំកិល​ជ្រុង​កាត​ពីក្រោម​ស្ទីក​ឃ័​រ​រហូត​ដល់​ដាច់​ចេញ​អស់ទាំង​ស្រុង ។

៥-​បន្ត​ប្រើ​គែម​នៃ​កាត​រឹង​នោះ​កោស​ពីក្រោម​ស្ទីក​ឃ័​រ​រហូត​ទាល់តែ​ដាច់​ចេញពី​ផ្ទៃ​រថយន្ត​ជា​ការ​ស្រេច ។

៦-​ភ្លាម​ៗ​នោះ​ស្ទីក​ឃ័​រ​ក៏​បាន​របូត​ចេញ​ដូច្នេះ​អ្នក​អាច​អនុវត្ត​ជំហាន​ទី​១-៤​ដើម្បី​កម្ចាត់​នូវ​កាក​សំណល់​ដែល​ស្អិត​ជាប់​នោះ​ចេញ​ឱ្យ​អស់​ស្អាត​តែ​ម្ដង ។

៧-​នៅ​ពេល​ដែល​មួយ​ផ្នែក​នៃ​រថយន្ត​គឺ​ពិតជា​ជម្រះ​ចេញ​កាក​សំណល់​ដែល​ស្អិត​ជាប់​នោះ​អស់ហើយ​ចូរ​ប៉ូ​លា​វា​ជាមួយនឹង​ឧបករណ៍​សម្អាត​កញ្ចក់​មួយ​ចំនួន ឬ​ស្ព្រា​យ៍​ដូច​មាន​រៀបរាប់​នៅ​ចំណុច​(​ក​)​ដើម្បី​បញ្ចប់​កិច្ចការ​របស់​អ្នក​ឱ្យ​សម​តាម​បំណង ៕