ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​គេច​ផុត​ពី​ការ​បុក​ទង្គិច​គ្នា​ខណៈ​ពេល​បត់​រថយន្ត

9 ឆ្នាំ មុន

គ្រោះថ្នាក់​មួយ​ចំនួន​សម្រាប់​អ្នក​បើករថយន្ត គឺ​បណ្តាល​មក​ពី​ការ​ធ្វេសប្រហែស​ក្នុង​ការ​បត់​សំដៅ​ទិស​ដៅ​ដែល​ខ្លួន​តាំងចិត្ត​ឆ្ពោះទៅ​នោះ ដោយ​ពួក​គាត់​បើក​បត់​ទាំង​កំរោល គឺ​វាយ​ស៊ី​ញ៉ូ​ភ្លាម​បត់​ភ្លាម ឬ​ក៏​ពុំ​បានឱ្យ​សញ្ញា​ក៏​មាន ។ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​បើករថយន្ត​បត​ឆ្ពោះទៅ​គោលដៅ​ប្រកបដោយ

គ្រោះថ្នាក់​មួយ​ចំនួន​សម្រាប់​អ្នក​បើករថយន្ត គឺ​បណ្តាល​មក​ពី​ការ​ធ្វេសប្រហែស​ក្នុង​ការ​បត់​សំដៅ​ទិស​ដៅ​ដែល​ខ្លួន​តាំងចិត្ត​ឆ្ពោះទៅ​នោះ ដោយ​ពួក​គាត់​បើក​បត់​ទាំង​កំរោល គឺ​វាយ​ស៊ី​ញ៉ូ​ភ្លាម​បត់​ភ្លាម ឬ​ក៏​ពុំ​បានឱ្យ​សញ្ញា​ក៏​មាន ។ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​បើករថយន្ត​បត​ឆ្ពោះទៅ​គោលដៅ​ប្រកបដោយ​សុវត្ថិភាព​ដូច​តទៅ​៖

១-​ត្រៀមខ្លួន​ក្នុង​ការ​បើក​បត់​ឆ្វេង​ឬ​ស្តាំ​ដៃ​នៃ​ផ្លូវ ។ បន្ថយ​ល្បឿនខណៈ​ពេល​រថយន្ត​បោះពួយ​ខិត​ជិត​ដល់​ចំណុច​ផ្លូវ​កាច់ជ្រុង​ឬ​ផ្លូវកែង ។ ពិនិត្យ​មើល​កញ្ចក់​មើល​ក្រោយ ដើម្បី​ឱ្យ​ច្បាស់​ថា រថយន្ត​នៅ​ខាងក្រោយ​កំពុង​ធ្វើ​ដំណើរ​មិន​កៀក​ពេក​នឹង​រថយន្ត​អ្នក​ទ្បើ​យ មុន​ពេល​សម្រេចចិត្ត​បង្អន់ល្បឿន ។

២-​បង្អន់ល្បឿន​ឈប់​មុន​ពេល​បត់​និង​ពិនិត្យ​មើល​តាម​ទិស​ដៅ​នីមួយ​ៗ ដើម្បី​ឱ្យ​ច្បាស់​ថា អ្នក​នឹង​មិន​កំពុង​តែ​បើក​ជែង​កាត់មុខ​រថយន្ត​ដទៃ​ទ្បើ​យ ។

៣-​ភ្លាម​នោះ​មធ្យោបាយ​ដែល​អ្នក​ប្រតិបត្តិ​ក្នុង​ការ​បត់ ត្រូវ​តែ​ច្បាស់លាស់ ពោល​គឺ​បំ​លាស់​ទី​ចេញ​តាម​សម្រួល​ពី​ផ្លូវ​កាច់ជ្រុង ដែល​អ្នក​កំពុង​ស្ថិត​នៅ គឺ​ក្នុង​កម្រិត​ល្បឿន​១៥​គី​ទ្បូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​កុំ​ព្យាយាម​បើក​លឿន​តាម​អារម្មណ៍​ដែល​អ្នក​យល់​ថា ប្រកបដោយ​សុវត្ថិភាព ជា​ពិសេស​ចំពោះ​អ្នកបើកបរ​ថ្មីថ្មោង ។

៤-​បើក​បត់​ចូល​ទៅ​ក្នុង​ចំណែក​ឱ្យ​សមគួរ កុំ​ព្យាយាម​រំលោភ​បំពាន​ចំណែក​ផ្លូវ​យាន​ដទៃ​ឱ្យ​សោះ ។

៥-​ខណៈ​ពេល​ដែល​អ្នក​ងាក​ចេញពី​ការ​បត់​ចូរ​តម្រង់​ទិស​ដៅ​មក​ធម្មតា​វិញ គឺ​យក​ចង្កូត​ងាក​កង់​មក​តាម​សម្រួល ។

៦-​បង្កើន​ល្បឿន​យ៉ាង​រលូន​រហូត​ដល់​រថយន្ត​ឈាន​ដល់​ល្បឿន​មួយ​ដែល​គេច​ផុត​ពី​ការ​បង្អាក់​ដល់​រថយន្ត​ដទៃ ដែល​អាច​នាំ​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ចៃដន្យ​នោះ ៕