ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ ប្រកាស​កាត់​បន្ថយ​ទាហាន​អា​មេ​រិ​ក​ច្រើន​នាក់​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ អះអាង​នា​ថ្ងៃ​ទី​១៥​មិថុនា​ថា លោក​ពិតជា​ចង់​កាត់​បន្ថយ​ច្រើន​ចំនួន​ទាហាន​អា​មេ​រិ​ក​ដែល​បោះទីតាំង​នៅ​អា​ល្លឹ​ម៉​ង់ ដោយ ប្រើប្រាស់​សន្តិសុខ​អឺរ៉ុប​ជា​ទម្ងន់ ក្នុង​ការ​ចរចា​ពា​ណិ​ជ្ច​កម្ម​របស់​ខ្លួន​ជាមួយ​ក្រុង​ប៊ែ​រ​ឡាំង​។ ប្រធានាធិបតី​អា​មេ​រិ​ក​អះអាង​ទៅ​កាន់​សារព័ត៌មាន​ថា ទាហាន​អា​មេ​រិ​ក​ប្រមាណ​ជា​៥២.០០០​នាក់​បច្ចុប្បន្ន​ស្ថិត​នៅ​អា​ល្លឺ​ម៉​ង់…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ អះអាង​នា​ថ្ងៃ​ទី​១៥​មិថុនា​ថា លោក​ពិតជា​ចង់​កាត់​បន្ថយ​ច្រើន​ចំនួន​ទាហាន​អា​មេ​រិ​ក​ដែល​បោះទីតាំង​នៅ​អា​ល្លឹ​ម៉​ង់ ដោយ ប្រើប្រាស់​សន្តិសុខ​អឺរ៉ុប​ជា​ទម្ងន់ ក្នុង​ការ​ចរចា​ពា​ណិ​ជ្ច​កម្ម​របស់​ខ្លួន​ជាមួយ​ក្រុង​ប៊ែ​រ​ឡាំង​។

ប្រធានាធិបតី​អា​មេ​រិ​ក​អះអាង​ទៅ​កាន់​សារព័ត៌មាន​ថា ទាហាន​អា​មេ​រិ​ក​ប្រមាណ​ជា​៥២.០០០​នាក់​បច្ចុប្បន្ន​ស្ថិត​នៅ​អា​ល្លឺ​ម៉​ង់ ជា​កង​កម្លាំងយោធា​អា​មេ​រិ​ក​ដ៏​សំខាន់​ក្នុង​កងកម្លាំង​អូតង់​។ លោក​បន្ត​ថា​នោះ​ជា​ការ​ចំណាយ​ប្រាក់​ដ៏​ច្រើន​សម្រាប់​សហរដ្ឋអាមេរិក​។ យើង​នឹង​កាត់​បន្ថយ​ចំនួន​ហើយនឹង​ទុក​នៅ​ត្រឹម​២៥.០០០​នាក់​។

តាម​តួលេខ​ផ្លូវការ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថា ចំនួន​ទាហាន​អា​មេ​រិ​ក​ដាក់​ពង្រាយ​នៅ​អា​ល្លឺ​ម៉​ង់ ជា​អចិន្ត្រៃយ៍ តាម​ពិត​មាន​ត្រឹម​៣៤.៦៧៤​នាក់​កាលពី​ខែមីនា​ឆ្នាំ​២០២០ តែ​តួលេខ​នោះ​អាច​បង្កើន​ដល់​៥២.០០០​នាក់ ដោយសារ​ការ​ដូរ​វេន​គ្នា​ឬ​ការ​មក​ចូលរួម​ក្នុង​សម​យុ​​ទ្ធ​យោធា​នានា​។ បណ្ដា​​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​អា​ល្លឹ​ម៉​ង់ តាម​ពិត​ប្រើ​សម្រាប់​ការ​ឈប់​សំចត ចំពោះ​កង​កម្លាំង​ដែល​ដាក់​ពង្រាយ​នៅ​អឹ​រ៉ុ​ប អាហ្វ្រិក​និង​ម​ជ្ឈឹ​ម​បូព៌ា ដែល​បែប​នោះ​ទើប​មានការ​ហក់​ឡើង​នៃ​ចំនួន​យោធា​ជា​បណ្ដោះអាសន្ន​។

ព័ត៌មាន​ដំបូង​ៗ​ពី​គម្រោង​នោះ​របស់​រដ្ឋការ​លោក​ត្រាំ បណ្ដាល​ឲ្យ​មានការ​ព្រួយបារម្ភ​នៅ​ក្រុង​ប៊ែ​រ​ឡាំង ខណៈ​មានការ​ចេញផ្សាយ​ដោយ​កាសែត​WALL STREET JOURNAL កាលពី​ដើមខែ​នេះ​។ តួលេខ​ប្រកាស​ដោយ​លោក​ត្រាំ​នា​ថ្ងៃ​ទី​១៥​មិថុនា ទាក់ទិន​នឹង​ការ​វាយតម្លៃ​របស់​កាសែត​នោះ​ដែល​ថា នឹង​មានការ​កាត់​បន្ថយ​ទាហាន​អា​មេ​រិ​ក​នៅ​អា​ល្លឹ​ម៉​ង់​ប្រមាណ​ជា​៩.៥០០​នាក់ នាំ​ឲ្យ​ចំនួន​ទាហាន​នៅ​សល់​ត្រឹម​២៥.០០០​នាក់​។

នា​ថ្ងៃ​ទី​១៥​មិថុនា​នោះ​ដែរ ប្រធានាធិបតី​អា​មេ​រិ​ក​ប្រកាស​ថា លោក​នឹង​ចុះហត្ថលេខា លើ​ក្រិ​ត្យ​មួយ​ដែល​ផ្ដោត​លើ​ការ​កែទម្រង់ កងកម្លាំង​ប៉ូលិស​និង​ថា លោក​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដី​ពី​រឿង​នោះ​នា​ថ្ងៃ​ទី​១៦​មិថុនា បន្ទាប់​ពី​បាតុកម្ម​ច្រើន​ស​ប្ដា​ហ៍ នៅ​ទូ​ទាំង​សហរដ្ឋអាមេរិក ក្រោយ​ការ​ស្លាប់​ជន​ស្បែក​ខ្មៅ​ម្នាក់ ពេល​ប៉ូលិស​ចាប់ខ្លួន​គេ នៅ​ក្រុង​មីន​នី​ប៉ូ​លី​ស មក​ពី​ប៉ូលិស​ស្បែក​សម្នាក់​យក​ជង្គង់​សង្កត់ករ​គេ​ដល់​ដាច់ខ្យល់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ