ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាពការណ៍​ពិតជា​ធ្ងន់ធ្ងរ​បំផុត​នៅ​ក្រុង​ប៉េ​៉​កាំ​ង រហូត​​បិទ​ផ្សា​របោះ​ដុំ​ធំ​មួយ​ទៀត

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ ក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី​១៥ មិថុនា បាន​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ប៉ុនប៉ង​ខ្ទប់​រលក​​ថ្មី​នៃ​ការ​ឆ្លង​វីរុស COVID-19 ក្នុង​ទីក្រុង​នោះ​ដែល​មាន​អ្នក​ឆ្លក​ថ្មី​៧៩​នាក់​ទាក់ទិន​នឹង​ផ្សា​របោះ​ដុំ​ធំ​មួយ​ដែល​រក​ឃើ​ញ​រួច​ហើយ ។ បែប​នេះ​នាំ​ឲ្យ​មាន​វិធានការ​បង្ខាំង​ថ្មី បណ្ដា​តំបន់​រស់នៅ​និង​បង្កើន​យុទ្ធនាការ​ធ្វើតេស្ត​ថែម​ទៀត…

ប្រទេស​ចិន ៖ ក្រុង​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ទី​១៥ មិថុនា បាន​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ប៉ុនប៉ង​ខ្ទប់​រលក​​ថ្មី​នៃ​ការ​ឆ្លង​វីរុស COVID-19 ក្នុង​ទីក្រុង​នោះ​ដែល​មាន​អ្នក​ឆ្លក​ថ្មី​៧៩​នាក់​ទាក់ទិន​នឹង​ផ្សា​របោះ​ដុំ​ធំ​មួយ​ដែល​រក​ឃើ​ញ​រួច​ហើយ ។ បែប​នេះ​នាំ​ឲ្យ​មាន​វិធានការ​បង្ខាំង​ថ្មី បណ្ដា​តំបន់​រស់នៅ​និង​បង្កើន​យុទ្ធនាការ​ធ្វើតេស្ត​ថែម​ទៀត ។

អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​នៃ​ខណ្ឌ​HAIDIAN រាយការណ៍​ពី​ការ​រក​ឃើញ​បណ្ដា​មនុស្ស​ដែល​ឆ្លង​វីរុស​ក្នុង​ផ្សា​របោះ​ដុំ​ធំ​មួយទៀត​គឹ​ផ្សារ YUQUANDONG នា​ភាគ​ពាយ័ព្យ​រដ្ឋ​ធានី​​ចិន ។ ផ្សារ​នោះ​នា​ថ្ងៃ​ទី​១៥​មិថុនា​ត្រូវ​បាន​បិទ​ទ្វារ ។ អាជ្ញាធរ​បាន​សម្រេច​បិទ​ទីតាំង​នោះ​ព្រមទាំង​បណ្ដា​​សាលារៀន​នៅ​ជុំវិញ និង​បញ្ជា​ឲ្យ​មាន​ការ​បង្ខាំង​មនុស្ស​នៃ​តំបន់​រស់នៅ​១០​ដែល​ស្ថិត​នៅ​ក្បែរ ។ ដោយ​ហាម​ប្រជាជន​មិន​ឲ្យ​ចេញចូល​ក្នុង​ចំណោម​មនុស្ស​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ឆ្លង​វីរុស​ទាក់ទិន​នឹង​ផ្សារ YUQUANDONG មួយ​ចំនួន​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ ហើយ​អ្នក​ដទៃ​ទៀត​ត្រូវ​ដាក់​ជាប់​ខ្លួន​ឧបករណ៍​វ៉ាស់​កម្ដៅ​ស្វ័យប្រវត្តិ ដើម្បី​អាច​ត្រួតពិនិត្យ​មើល​ក​ម្ពៅ​ខ្លួនឯង​ជា​ប្រចាំ ។ សង្កាត់​ចំនួន​១១​នៅ​ជុំវិញ​ផ្សា​រស៊ី​ន​ហ្វី​ឌី​ត្រូវ​បាន​បង្ខាំង​រួច​ហើយ ។

ក្រសួងសុខាភិបាល​ចិន​រាយការណ៍​នា​ថ្ងៃ​ទី​១៦ មិថុនា ពី​មនុស្ស​ឆ្លង​វិ​រុស​ថ្មី​៤០​នាក់​ទៀត​នៅ​ចិន​ទល់​នឹង​៤៩​នាក់​នា​ពេល​មុន​នេះ ។ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​៤០​នាក់​នោះ ២៧​នាក់​ទាក់​ទិន​នឹង​ផ្សា​របោះ​ដុំ​សី​ុ​ន​ហ្វា​ឌី​ខាងត្បូង​ក្រុង​ប៉េ​កាំ​ង​ដែល​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​រលក​ទី​២​នែ​ការ
ឆ្លង ។

អ្នកនាំពាក្យ​សាលាក្រុង​ប៉េ​កាំ​ង​បាន​ព្រមាន​នាថ្ងៃ​ទី​១៦ មិថុនា​ថា សភាពការណ៍​នៃ​ការ​ឆ្លង​វីរុស​នៅ​ក្រុង​ប៉េ​កាំ​ង ពិតជា​ធ្ងន់ធ្ងរ​បំផុត​ដោយ​មនុស្ស ជាង​១០០​នាក់​បាន​ឆ្លង​ចាប់​តាំង ពី​ស​ប្ដា​ហ៍​មុន​មក​ក្នុង​រដ្ឋធានី​ចិន ។ តុល្យការ​នៃ​ការ​ឆ្លង​នៅ​ប៉េកាំ​ង​រយៈពេល​៥​ថ្ងៃ​ចុង​ក្រោយ​នេះ​ឡើង​ដល់​១០៦​នាក់ ។

ក្រុង​ប៉េ​កាំ​ង​ចាប់តាំងពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​បាន​ធ្វើ​យុទ្ធនាការ​ធ្វើតេស្ត​ក្នុង​ទ្រង់ទ្រាយ​ធំ ។ តេស្ត​ពិសេស​ធ្វើ​លើ​បណ្ដា​មនុស្ស​ដែល​ធ្វើការ​ក្នុង​ផ្សា​របោះ​ដុំ​ធំ​ទាំង​២ ព្រមទាំង​បណ្ដា​អ្នក​ដែល​រស់នៅ​ក្បែរ​និង​បណ្ដា​អ្នក​ទើប​ចូល​ផ្សារ​ទាំង​២​នោះ​។

អង្គការ​សុខភាព​ពិភពលោក WHO ប្រកាសកាលពី​ថ្ងៃ​ទី​១៥ មិថុនា​ថា អ្នក​ឆ្លង​វីរុស​ថ្មី​ដល់​ទៅ​ជាង​១០០​នាក់​ឯណោះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​រដ្ឋធានី​ចិន ចាប់តាំងពី​ជំងឺ​នោះ​លេច​ជា​ថ្មី​កាលពី​​ស​ប្ដា​ហ៍​មុន​មក ។ អគ្គនាយក WHO លោក​TEDROS ADHANOM GHEBREYESUS ក្នុង​សន្និ​សីទ​សារព័ត៌មាន​មួយគូ​សបញ្ជាក់​ថា កាលពី​ស​ប្ដា​ហ៍​មុន​ចិន​រៀបរាប់​ពី​ប្រភព​ថ្មី​នៃ​ការ​ចម្លង​វីរុស​នៅ​ក្រុង​ប៉េ​កាំ​ង ក្រោយ​ជាង​៥០​ថ្ងៃ ដែល​គ្មាន​អ្នក​ឆ្លង​ណា​ម្នាក់​ក្នុង​ទីក្រុង​នោះ ។

ប៉ុន្តែ​ពេល​នេះ​មាន​អ្នក​ឆ្លង​ដល់​ជាង​១០០​នាក់​ត្រូវ​បាន​អះអាង​នៅ​ក្នុង​រដ្ឋធានី​ចិន ។ លោក​បាន​ព្រមាន​ថា​ក៏​ទោះបី​បណ្ដា​ប្រទេស​ដែល​បង្ហាញ​ពី​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​លុប​បំបាត់​ការ​ឆ្លង​វីរុស​នេះ តែ​ពួក​គេ​ក៏​ត្រូវ​ប្រយ័ត្ន​ចំពោះ​លទ្ធភាព​ផ្ទុះ​ការ​ឆ្លង​ថ្មី ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ