ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកបាន​យ៉ាងជោគជ័យ ករណីគ្រឿង​ញៀន​​ឆ្លង​ខេត្ត​ចាប់បាន១០នាក់​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​ ៖ ​លោក​ឧត្តម​សេនី​យ៍​ត្រី គង់ ស៊ី​ដ​ន ស្នងការ​រង​ទទួល​ផែន​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកណ្តាល បាន​ប្រតិបត្តិការ​ណ៌​ចុះ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ឆ្លងខេត្ត​ ដោយបាន​ជន​ស​ង្ស​័យ​១០​នាក់ និង​ថ្នាំ​ញៀន​ជាង​១​គីឡូ រួម​និង​វត្ថុ​តាង​មួយ​ចំនួន​ទៀតប្រើ​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ​…

ខេត្តកណ្តាល​ ៖ ​លោក​ឧត្តម​សេនី​យ៍​ត្រី គង់ ស៊ី​ដ​ន ស្នងការ​រង​ទទួល​ផែន​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​
នគរ​បាល​ខេត្តកណ្តាល បាន​ប្រតិបត្តិការ​ណ៌​ចុះ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ឆ្លងខេត្ត​ ដោយបាន​ជន​
ស​ង្ស​័យ​១០​នាក់ និង​ថ្នាំ​ញៀន​ជាង​១​គីឡូ រួម​និង​វត្ថុ​តាង​មួយ​ចំនួន​ទៀតប្រើ​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ​ ។

ដោយ​អនុវត្តន៍​តាម​ការ​ចង្អុល​ដឹកនាំ​របស់​លោក​ឧត្តម​ស​នី​យ៍​ត្រី ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​ផ្ទាល់​ពី លោក លីវ ស្រេង ព្រះរាជ​អា​ជ្ងា អម​សាលាដំបូង​ខេត្តកណ្តាល ។ ការ​ចុះ​បង្ក្រាប​នេះ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ​មិថុនា ឆ្នាំ​២០២០ ​វេលា​ម៉ោង​១៤​និង​៤៥​នាទី នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ឈ្មោះ ជួន ដា​រ៉ូ ហៅ​តុល ស្ថិត​ក្នុងភូមិ​សាលា​កាត់សក់ ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល និង​គោលដៅ​ទី​២​វេលា​ម៉ោង ១៧​និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ឈ្មោះ មៀ​ច វិចិត្រ ស្ថិត​ក្នុងភូមិ​ទន្លេ​ក​ន្ទឹ​ល ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ការឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​១០​នាក់​ គឺជាជនជាតិ​ខ្មែរ និងដក​ក​សម្ភា​រ​វត្ថុ​តាង​ចាប់​យក​សរុប​រួម​មាន​៖​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (Ice) ចំនួន ៣៨​កញ្ចប់​=​ទម្ងន់​១០៤៤,៥​ក្រាម​(​ជាង​០១​គីឡូក្រាម​) ។​ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​០៥​គ្រឿង ​​ម៉ូតូ ០៦​គ្រឿង និង​រថយន្ត ០១​គ្រឿង​។ ទូរស័ព្ទ ១១​គ្រឿង​វិទ្យុទាក់ទង​០២​គ្រឿង (​ប្រភេទ​ID ០១​គ្រឿង​និង​អាយ​កូ​ម​០១​គ្រឿង​)​និង​សម្ភារៈ​វេច​ខ្ចប់​ចែកចាយ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន រួម​ទាំង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ។

ឆ្លង​តាម​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​តាម​ជំនាញ នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ១៤​និង​៤៥​នាទី កំលាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​សហ​ការណ៍​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ បាន​បើក​កិច្ច​ប្រតិបត្តិការ​ចាប់​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ កង ប៊ុ​ន​មក​រា ហៅ​ជ្រូក និង​ឈ្មោះ ជួន រ៉ា​ដូ ហៅ​តុល ឆែកឆេរ​ចាប់​យក​បាន​ថ្នាំ​ញៀន​ចំនួន​៣០​កញ្ចប់​, ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ០១​គ្រឿង រួម​នឹង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ កង ប៊ុ​ន​មក​រា ដោយ​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ និង​លោក​ព្រះរាជអាជ្ញា ខេត្តកណ្តាល ថ្ងៃ​.​ខែ​.​ឆ្នាំ​ដដែល កម្លាំង​សមត្ថកិច្ច​យើង (​ការិយាល័យ និង​ស្រុក​ពញាឮ​) បាន​បន្ត​និ​តិ​វី​ធី​ពន្លាត​ដែនដី នាំ​ជនសង្ស័យ​ទៅ​ចង្អុលបង្ហាញ​ទីតាំង​ចំណុច​ផ្ទះ​ជួល​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ឈ្មោះ មៀ​ច វិចិត្រ ស្ថិត​ក្នុងភូមិ​ទន្លេ​ក​ន្ទិ​ល ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្តកំពង់​ស្ពឺ ដោយ​មានការ​សហ​ការណ៍​ល្អជា​មួយ កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ យើង​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន ចំនួន ០៤​នាក់ ឆែកឆេរ​ចាប់​យក​ថ្នាំ​ញៀន​ចំនួន ១៦​កញ្ចប់ រួម​នឹង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន ។

ផ្អែក​តាម​ចម្លើយ​សារភាព របស់​ឈ្មោះ មៀ​ច ពិ​សិទ្ធ ដោយ​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ និង​លោក​ព្រះរាជអាជ្ញា ខេត្តកណ្តាល កម្លាំង​សមត្ថកិច្ច​យើង (​ការិយាល័យ ស្រុក​ពញាឮ និង​ស្រុក​អង្គស្នួល​) បាន​បន្ត​និ​តិ​វី​ធី​ពន្លាត​ដែនដី នៅ​ថ្ងៃ​ទី​១៤​ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥​និង​៣០​នាទី បាន​នាំ​ជន​សង្ស័យ​ទៅ​ចង្អុលបង្ហាញ​ទីតាំង​រោង​គោ​របស់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ឈ្មោះ យ៉ា​ត កុយ​ឡេ​ត នៅ​ចំណុច ភូមិ​ដកពរ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដោយ​មានការ​សហ​ការណ៍​ល្អជា​មួយ កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ យើង​បង្ក្រាប​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​បាន​ចំនួន ០៤​នាក់ ចាប់​យក​ថ្នាំ​ញៀន​ចំនួន ០២​កញ្ចប់ និង​សម្ភារៈ វត្ថុ​តាង​មួយ​ចំនួន​ទៀត រីឯ​មុខសញ្ញា​មេក្រុម​ជួញដូរ​គ្រឿងញៀន​ឈ្មោះ យ៉ា​ត កុយ​ឡេ​ត បាន​រត់គេច​ខ្លួន ។ ​

អត្ថបទសរសេរ ដោយ